នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការរស់នៅដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏តែងមានជោគសិរីជានិច្ច។កិច្ចការងារវិញដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬធ្វើពិធីអ្វីមួយ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ការប្រកបការងារមានភាពសុខកាយបន្តិច តែបញ្ហាផ្លូវចិត្តហាក់មិនសូវសុខប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រូសារទាំងស្វាមីភរិយាមើលមុខគ្នាមិនសូវចំប៉ុន្មានទេគឺតែងមានការពាក់មុខយក្សនិងប្រឆាំងគ្នា។ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីមិនតានតឹងអារម្មណ៍ច្រើនខ្លាំងពេកឬធ្វើអ្វីមិនធ្វេសប្រហែសនោះផលអាក្រក់ទាំងឡាយក៏មិនហ៊ានមកក្បែរដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខទេដូចនេះគប្បីមានការប្រយ័ត្នប្រយែង៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសការរស់នៅត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវមាត់ច្រើនឡើយពីព្រោះថាគេងាយចាប់ថ្នាំងថ្នាក់បង្កើតជារឿងរាវណាស់។នាពេលនេះលោកអ្នកគប្បីតាំងចិត្តធ្វើការ និងព្យាយាមអត់ធ្មត់ពីព្រោះថាផលតែង ឆ្លើយតបមិនថាពេលនេះឬពេលក្រោយផង។ដោយឡែកសម្រាប់ការជួញទីជិតឆ្ងាយការរកផលកម្រៃនោះឃើញថាមានការចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នការកើតជម្លោះវិវាទព្រោះតែក្រុមមនុស្សចាក់ដោត។រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នា៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសការរស់នៅលោកអ្នក ត្រូវជម្រុះ បញ្ហាខ្ជិលច្រអូស បញ្ហាស្ពឹកស្រពន់ចេញហើយត្រូវរវាសរវៃការងារទើបផលចម្រុងចម្រើនលូតលាស់នឹងមានភាពប្រសើរជាងនេះទៅរួច។ការប្រកបការងារមានការជឿនលឿនិងធ្វើអ្វីក៏តែងមានក្រុមមនុស្សជួយជ្រោមជ្រែង។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបណ្តាក់ទុនរកស៊ីដោយទ្រង់ទ្រាយធំ និងអាចចេញទៅរកស៊ីឆ្ងាយជិតដោយអាចសមដូចប្រកបទាំងអស់ ហើយការរកផលកម្រៃក៏គ្រាន់បើជាងមុនផង។រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចសាងស្នេហ៍ចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងច្រើននោះដែរ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ហើយពិសេសបើចង់ខ្ចីអ្វីមួយពីអ្នកដទៃក៏តែងមិនឆ្លើយតបដូចក្តីបំណងនោះដែរ។ការប្រកបការងារជួបបញ្ហាលំបាកច្រើននិងពិសេសកិច្ចការងារធ្វើមិនបានដូចបំណងថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់បំពេញក្រពះទៅរួច។រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីលោកអ្នកតោងតែចេះកាត់បន្ថយការចង់យកឈ្នះចាញ់គ្នាទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្តហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។ចំណែការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅព្រោះតែងតែងរាំងស្ទះ និងពិសេសងាយបាត់បង់ប្រាក់កាសថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និង ធ្វើអ្វីមានការចម្រើនលូតលាស់គ្រាន់ជាទីកក់ក្តៅ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជនឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតែងកើតនូវបញ្ហាតប់ប្រម៉ល់ និងការសម្រេចចិត្តអ្វីមួយគឺងាយជួបប្រទះនូវបញ្ហាស្មុគស្មាញ និង លំបាកច្រើនចំពោះមុខ។ការប្រកបការងារនៅថ្ងៃនេះតែងជួបប្រទះនូវបញ្ហារាំងស្ទះ និងមានបញ្ហាច្រើនបន្តិចដែលពិបាកឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នការមានជម្លោះវិវាទណាមួយជាមួយក្រុមមនុស្សក្បែរខ្លួនដែលរកនឹកស្មានមិនដល់។រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណា លោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ណាមួយឡើង។ក្នុងថ្ងៃនេះបញ្ហាការងារ និង ប្រាក់កាសមិនចោទជាបញ្ហាទេ និងបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែងមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ការរស់នៅបើលោកអ្នកចង់ពឹងពាក់ និង ខ្ចីអ្វីមួយជាមួយអ្នកដទៃតែងមិនឆ្លើយតបដូចគាប់បំណងប៉ុន្មានឡើយ។ក្នុងថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឯកសារ ហើយបើមានណាត់ជួបអ្នកតូចធំក៏ត្រូវប្រយ័ត្នប្រយែងដូចគ្នាពិសេសការនិយាយស្តីតែម្តង ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕