នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានទេវតាតាមថែរក្សានៅរយៈពេលពីរថ្ងៃទៀតនេះ ដែលជាហេតុធ្វើឲ្យជីវិតលោកអ្នកពោរពេញដោយក្ដីសុខតែម្ដង។
ឆ្នាំមមែ៖ នៅរយៈពេលពីរថ្ងៃទៀតនេះ ជាពេលវេលាមាស មានលាភ មានជ័យ មានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។
ឆ្នាំវក៖ នៅរយៈពេលពីរថ្ងៃទៀតនេះ លោកអ្នកនឹងមានលាភ មានជ័យ មានលុយចូលហូរហៀរ បើចង់ធ្វើការដាក់ ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតទទួល បានផ្លែផ្កាតបមកវិញឥតគណនា៕