នៅថ្ងៃទី២៦,២៧,២៨ អ្នកកើតឆ្នាំទាំង៣នេះ ដឹងតែមានលាភសំណាងចូលផ្ទួនៗ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងហូរចូលផ្ទួនៗនៅថ្ងៃទី២៦,២៧,២៨ ខាងមុខនេះ។

ឆ្នាំម្សាញ់៖ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាអ្នកមានលាភធំលុយធំហូរចូលកាន់តែខ្លាំងនៅថ្ងៃទី២៦,២៧,២៨ ខាងមុខនេះ រាសីនៃសំណាងឡើងខ្ពស់ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។

ឆ្នាំកុរ៖ នៅថ្ងៃទី២៦,២៧,២៨ ខាងមុខនេះ ដួងរាសីនៃសំណាងរបស់លោកអ្នកខ្ពស់ត្រដែតខ្លាំងណាស់ លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ច ហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។

ឆ្នាំច៖ នៅថ្ងៃទី២៦,២៧,២៨ ខាងមុខនេះ លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្ អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នាទៀតផង។ តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេល៣ថ្ងៃខាងមុខនេះ៕