ថ្ងៃនេះគ្រូហុងស៊ុយបានមើលដំណើរជីវិតអ្នកកើតឆ្នាំរកា,ខាល,រោង នៅប៉ុន្មានខែខាងមុខនេះឃើញច្បាស់ខ្លាំំងណាស់!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរកា,ខាល,រោង មានដំណើរជីវិតយ៉ាងល្អខ្លាំងបំផុតនៅប៉ុន្មានខែខាងមុខនេះ។

ឆ្នាំរកា៖ នៅប៉ុន្មានខែខាងមុខនេះ ជីវិតអ្នកល្អ​ប្រសើរ​ណាស់​នឹង​បាន​លាភ​ធំ​តែ​មុន​នឹង​កើត​លាភ​ធំ ​លាភ​ផល​ក៏អាចនឹងត្រូវ​បាត់បង់​ដែរ ហេតុ​ដូចនេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន​បន្តិច ព្រោះ​ត្រូវ​ចោរកម្ម​វា​បំណង​ទុក បន្ទាប់​ពី​នោះ​ទៅ​អ្នក​ត្រូវ​បាន​ទទួល​មុខ​តំណែង​នាទី​ថ្មី​មាន​នាទី​ទទួលខុសត្រូវ​ជាន់ខ្ពស់​ ឯ​ជោគលាភ​ដែល​អ្នក​ត្រូវ​បាន​នោះ​នឹង​បាន​មក​ពី​ទី​ឆ្ងាយ។ តែ​ត្រូវ​ខំ​រក្សា​កាយ​ឱយ​ល្អ​ក្រែង​មាន​ជំងឺ​តម្កាត់​ខ្លះ​ផង​។

ឆ្នាំខាល៖ នៅប៉ុន្មានខែខាងមុខនេះ ជោគ​រាសី​របស់​អ្នក​ល្អជាទី​បំផុត បើ​អ្នកមាន​បំណង​ធ្វើ​អ្វី មុខជា​បាន​សម្រេច​ផល​យ៉ាង​មែនពិត។ ប៉ុន្តែ​ថា​អ្នក​កុំ​ផ្តេកផ្តួល​នឹង​ការ​ជួយ​ឈឺឆ្អាល​ពី​គេ​ឯទៀត​ខ្លាំង​ពេក នៅ​ក្នុង​រឿង​រាប់អាន​ស្រឡាញ់​ទុកចិត្ត គួរតែ​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​ខំ​ស្ទាបស្ទង់​បន្តិច​ផង​ បើគេចផុតនោះនៅ​ក្នុង​បន្ទុក​ក្រុម គ្រួសារ​មាន​សេចក្តីសុខ​យ៉ាង​ក្រៃ​លែង។

ឆ្នាំរោង៖ នៅប៉ុន្មានខែចុងឆ្នាំនេះ ​លាភ​ផល​ជូន​ដល់​កណ្ដាប់ដៃ​យើង​ហើយ ទោះ​សត្រូវ​កាច​ប៉ុនប៉ង​ប្រ​ទុ​ស្តសា​រាយ​យ៉ាងដូចម្ដេច​ក៏​ដោយ ខ្លួន​អ្នក​ត្រូវ​បាន​ជោគជ័យ​គ្រប់​ប្រការ ហើយនឹង​បាន​ទទួល​ការ​លើកតម្កើង​ពី​មនុស្ស​ទូទៅ​ បើ​អ្នក​បាន​រៀប​មង្គលការ​ក្នុងឆ្នាំនេះ រាប់​ថា ល្អ​ផ្តាច់ ហើយ ប៉ុន្តែ​ឧ​ប​សគ្គ​របស់​អ្នក​ក៏​មិន​សោះសូន្យ​ដែរ ចំពោះ​ក្រុម​ញាតិ​ព័ន្ធ​នឹង​ផ្តល់​សេចក្តី​រំខាន​ដល់​អ្នក​ក្នុង​ឆ្នាំ​នេះ​មួយ​ចំនួន​៕