នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ការរស់នៅក្នុងថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំហើយ។សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ការរស់នៅទាំងស្ត្រីបុរសលោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយជះផលលំបាកមកវិញណាស់។ដោយឡែកនៅថ្ងៃនេះវិញការប្រកបការងារ លោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់ និង ប្រយ័ត្នប្រយែងទើបពុំមានបញ្ហាមិនល្អណាមួយចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ទាំងស្ត្រីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។ក្នុងថ្ងៃនេះមានជោគមានជ័យ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខសន្សឹមៗផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ការរស់នៅជួបភាពប្រទាំងប្រទើសនិងរឿងរាវយាយីច្រើន។ក្នុងការធ្វើដំណើរផ្លូវឆ្ងាយចូរប្រយ័ត្នការបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយការសម្រេចចិត្តងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយ។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឿយណាយនិងអស់សង្ឃឹមចំពោះគ្នាច្រើនព្រោះតែភាពរកាំចិត្តកើតមានច្រើន៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្ត ទិញផ្ទះសម្បែង លេងហ៊ុន ធ្វើកិច្ចសន្យា ចរចាទំនាក់ទំនងការងារ ឬផ្លាស់ប្តូរការងារអ្វីមួយ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ការប្រកបការងារលោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចចាត់ចែងការងារចាស់ថ្មី និងការធ្វើអ្វីមួយមានការភ្លាំងភ្លាត់តិចតួចថែមទៀត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនបើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ។អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រពៃហើយការរកផលកម្រៃទៀតសោតក៏ល្មមគ្រាន់ជាទីកក់ក្តៅ។ចំពោះគូស្នេហ៍កំលោះក្រមុំមានការជឿនលឿនទៅមុខ ដូចនេះបើលោកអ្នកមានជម្លោះវិវាទហើយធ្វើការផ្សះផ្សាគ្នាជាការប្រពៃបំផុត៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយចេះអត់ធ្មត់ជាមួយក្រុមមនុស្សខ្លះទើបភាពសុខដុមមានច្រើនជាងនេះ។ការប្រកបការងារនៅថ្ងៃនេះលោកអ្នកត្រូវចេះធ្វើគធ្វើថ្លង់ចំពោះមនុស្សនៅក្បែរខ្លួនខ្លះ ហើយមិនត្រូវយករឿងអ្នកដទៃដែលគ្មានប្រយោជន៍មកទុកដាក់ក្នុងខ្លួនច្រើននោះឡើយនាំកើតរឿងរាវតប់ប្រម៉ល់ឥតឈប់ឈរ។អ្នកប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តព្រោះតែការជួញទីជិតឆ្ងាយផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ ហើយទោះខិតខំប៉ុនណាក៏បានត្រឹមមួយទប់ទល់គ្រាន់ចាយវាយប៉ុណ្ណោះ។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការអស់សង្ឃឹមដោយក្តីរុញរាច្រើនដោយសារម្នាក់ៗមិនសូវផ្តល់ការយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានឡើយ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះយីអ៊ុនលោកអ្នកពុំគាប់ប្រសើរទេ ម្ល៉ោះហើយបើទោះបីជួបបញ្ហាអ្វីក៏ដោយមិនអាចយកភាពមួម៉ៅក្តៅក្រហាយដាក់ខ្លួនបានឡើយ ព្រោះអាចជះឥទ្ធិពលណាមួយមកវិញដែលរកនឹកស្មានមិនដល់។លោកអ្នកត្រូវធ្វើចិត្តឱ្យត្រជាក់ ហើយយកប្រាជ្ញាជាអាវុធក្នុងការដោះស្រាយទើបប្រសើរបំផុត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគួរទុកចិត្តអតិថិជនពេកទេប្រយ័ត្នត្រូវចាញ់បោកគេអសារឥតការ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានតែការតោះតើយ និងនឿយណាយព្រោះតែការមិនសូវទុកចិត្តគ្នា៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបញ្ហាមិនល្អបានចៀសឆ្ងាយ ហើយរឿងរាវល្អៗបានចូលមកជំនួសវិញ។ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារការបណ្តាក់ទុន ការចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ការរស់នៅងាយជួបរឿងរាវប្រទាំងប្រទើសជាមួយក្រុមមនុស្សណាស់គប្បីមានការប្រយ័ត្នប្រយែង។ចំពោះការបំពេញការងារមានការរីកលូតលាស់យឺត ហើយទាល់តែខិតខំខ្លាំងបន្តិចទើបទទួលជោគជ័យកិច្ចការធំៗមួយចំនួន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីទោះលោកអ្នកខិតខំប៉ុនណាបានត្រឹមមួយទប់ទល់ ហើយបើឱ្យសល់ធំដុំនោះគ្មាននោះឡើយ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការចាប់កំហុសនិងយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំឱ្យកើតការកាំចិត្តមិនតិចទេ៕
ឆ្នាំច៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកអាចទួលរងការប៉ះទង្គិចទៅខាងផ្លូវមិនល្អណាមួយកើតឡើង ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។ការប្រកបការងារលោកអ្នកធ្វើអ្វីក៏តែងជួបរឿងរាវប្រទាំងប្រទើស និងជាពិសេសអ្នកដែលទទួលរងការប៉ះទង្គិចច្រើនជាងគេបំផុតគឺស្ត្រីតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបង្កជម្លោះឬលោភលន់អ្វីឡើយបើពុំនោះទេផលអាក្រក់ៗអាចនឹងកើតមានបានគ្រប់ពេលទាំងអស់។ សេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺត ហើយងាយថយក្រោយណាស់៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចរចាក្នុងរឿងអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ក្រៅពីនេះបើលោកអ្នកមានការសម្រុកការងារពេញទីនោះផ្លែផ្កាហុចមកវិញក៏តែងឆាប់រហ័សផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកចេញធ្វើជំនួញទីជិតឆ្ងាយត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕