យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំវក,ម្សាញ់,ឆ្លូវ នឹងជួបរឿងល្អៗជាច្រើននៅរយៈពេលពីរថ្ងៃចុងខែខាងមុខនេះ។
ឆ្នាំវក៖ នៅរយៈពេលពីរថ្ងៃចុងខែមិថុនាខាងមុខនេះ អាចចាត់ទុកថាជាពេលវេលាដ៏សម្បូរបែបនៃជោគវាសនា។ អ្នកអាចធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ដើម្បីចាប់យកឱកាស។ ដូច្នេះ វាសនាងាយនឹងទទួលបានជំហានថ្មីក្នុងអាជីព។ ខ្សែរាសីមានភាពរីកចម្រើន ចំណូលពីការងារតូចតាច ជួនកាលអាចទទួលបានផលចំណេញច្រើនជាងចំណូលពីការងារសំខាន់ៗ។ សម្រាប់អ្នកដែលដើរតាមការធ្វើជំនួញ ប្រាក់ចំណូលក៏កាន់តែច្រើន។ ដូច្នេះវាមានភាពងាយស្រួលសម្រាប់អ្នក ក្នុងការស្វែងរកឱកាសរកលុយ ខណៈដែលមនុស្សដទៃ មិនទាន់បានឃើញ។ ដូច្នេះអ្នកនឹងទទួលបានប្រាក់ចំណេញច្រើនមុនគេ។
ឆ្នាំម្សាញ់៖ នៅរយៈពេលពីរថ្ងៃចុងខែមិថុនាខាងមុខនេះ ព្រះបានប្រទានទ្រព្យសម្បត្តិមហាសាលដ៏អ្នក។ រាសីនៃសំណាងឡើងខ្ពស់ត្រដែត លុយចូលហោប៉ៅឥតឈប់ឈរ។ ជំនួញរបស់អ្នកនឹងមានភាពល្អប្រសើរ។ ផែនការវិនិយោគដំណើរការទៅតាមការរំពឹងទុក ដូច្នេះអ្នកនឹងទទួលបានប្រាក់ចំណេញច្រើន។ អ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីលុយទេ ព្រោះកាបូបរបស់អ្នកតែងតែមានលុយពេញៗ។
ឆ្នាំឆ្លូវ៖ នៅរយៈពេលពីរថ្ងៃចុងខែមិថុនាខាងមុខនេះ រាសីនៃសំណាងរបស់អ្នកឡើងខ្ពស់ត្រដែត។ ជាពេលវេលាដែលលាភសំណាងរបស់អ្នក អ្នកនឹងមានឱកាសរកស៊ីច្រើនណាស់ តែអ្វីដែលសំខាន់ គឺស្ថិតនៅលើខ្លួនអ្នក ចេះចាប់វាដែរឬក៏អត់? ជាលទ្ធផល វាសនាកាន់តែមានទំនុកចិត្តក្នុងការសម្រេចចិត្តច្បាស់លាស់ ជ្រើសរើសគោលដៅច្បាស់លាស់៕