នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះការប្រកបការងារលោកអ្នក មានគ្រោះចូលយាយីបន្តិចបន្តួចដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ៖ រាសីល្អជាធម្យម។នៅថ្ងៃនេះចំពោះស្ត្រីបើលោកអ្នកឧស្សាហ៍ឈ្លោះប្រកែកជាមួយអ្នកដទៃឬសូម្បីតែស្វាមីក្តីគប្បីចេះធ្វើគធ្វើថ្លង់មិនដឹងខ្លះទើបប្រពៃបំផុត។ការធ្វើដំណើរផ្លូវឆ្ងាយឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេបន្តិចពីព្រោះងាយជួបប្រទះណាស់ផង។កិច្ចការងាររបស់លោកអ្នកថ្ងៃនេះដែរស្ថិតនៅលើផ្លូវរដិបរដុបបន្តិចតែយ៉ាងណាបើមានការប្រយ័ត្នប្រយែងនិងបំពេញការងារម៉ត់ចត់នោះតែងចៀសផុតផលលំបាកទាំងពួងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកចូរប្រយ័ត្នក្រុមមនុស្សស្និទ្ធស្នាលកើតជារឿងអាក់អន់ចិត្ត ហើយខ្លះអាចឈានដល់ការគុំគួនសងសឹកណាមួយមកវិញ។រីឯបញ្ហាស្នេហាកំលោះក្រមុំកុំចង់សាកល្បងឬឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នកើតជាបញ្ហាណាមួយហើយមានតែអាប់ឱនកេរ្តិ៍ឈ្មោះហើយឈានដល់ខូចអនាគតភ្លឺស្វាងអសារឥតការ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ អ្នកប្រកបការងារនៅថ្ងៃនេះឃើញថាមិនត្រូវចិត្តល្អជាមួយក្រុមមនុស្សពេកដែរពីព្រោះថាងាយកើតជាបញ្ហានាពេលក្រោយវិញណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ីនណាស់។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នាច្រើនដូនេះឱ្យប្រយ័ត្នកើតមានជម្លោះវិវាទ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះការប្រកបការងារ របស់លោកអ្នកមានការជឿនលឿនទៅមុខនិងធ្វើអ្វីក៏តែងសម្រេចជោគជ័យឆ្លើយតបមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្តតែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះក្រុមមនុស្សចាំបោកប្រាស់ក៏មានច្រើន។គូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីចូរកុំមាត់ឥតគម្របឬនិយាយមិនកោតក្រែងចំពោះគ្នាព្រោះនោះនាំតែមានរឿងរាវឈ្លោះប្រកែកគ្នាមិនចេះចប់ប៉ុណ្ណោះ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាការប្រកបការងារទោះធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយបន្តិចពីព្រោះថាផលល្អអាក្រក់នៅមានឱ្យត្រូវឆ្លងកាត់នៅឡើយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបភាពប្រទាំងប្រទើសច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទតែម្តង។សម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំរកូសព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងបាំងមុខ ៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយមិនត្រូវប្រកាន់យកចិត្តឆេវឆាវឡើយប្រយ័ត្នកើតរឿងធំណាមួយនាំពិបាករែកពន់ដល់ថ្ងៃក្រោយ បន្តទៀត ។ការប្រកបការងារមានការថយក្រោយ និងងាយកើតជាជម្លោះវិវាទថែមទៀត។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកអាចឆ្លងកាត់ផ្លូវល្អច្រើន ហើយបើចង់ប្រាថ្នាអ្វីមួយតែងសម្រេចជោគជ័យត្រឡប់មកវិញ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ការប្រកបការងារមានភាពល្អប្រសើរ ហើយធ្វើអ្វីតែងមានក្រុមមនុស្សជួយថែរក្សាការពារ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹក ផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនងឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។ ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់ និងទទួលបានផលលឿនថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោតក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ឯបញ្ហាស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថបានទេ ពីព្រោះថាងាយកើតជាបញ្ហាណាមួយឡើង។ការធ្វើដំណើរជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។លោកអ្នកមានកិច្ចការងារថ្មីច្រើនចូលមកធ្វើឱ្យជួបនូវបញ្ហាលំបាកត្រូវឆ្លងកាត់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អ ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលមួយៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរ ហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ការប្រកបការងារនៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរវិញឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕