នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយដាច់ខាតមិនត្រូវត្រចៀកស្រាលស្តាប់មនុស្សដោយគ្មានហេតុផលឡើយ ប្រយ័ត្នជួបបញ្ហាពីតូចក្លាយជាធំដោយប្រការណាមួយ។ ការប្រកបការងារលោកអ្នកមិនត្រូវជឿពាក្យអុជអាលអ្នកដទៃឡើយបើពុំនោះទេរឿងខ្លះតូចតាចសោះអាចរីកក្លាយជាធំជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ សម្ព័ន្ធស្នេហាប្រុសស្រីកុំយកភាពប្រចែប្រច័ណ្ឌដឹកច្រមុះឱ្យសោះប្រយ័ត្នកើតរឿងរាវឈានមិនដល់ខ្លោងទ្វារពាហ៍ពិពាហ៍៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះពេលវេលាល្អគឺម៉ោង ១១,០០-១២,៥៩នាទីថ្ងៃ លោកអ្នកធ្វើអ្វីតែងរលូនល្អ និងទទួលជាផ្លែផ្កាគ្រាន់កក់ក្តៅជានិច្ច។ការប្រកបការងារវិញ លោកអ្នក តែងមានមនុស្សជួយជ្រោមជ្រែងច្រើន ហើយទោះធ្វើអ្វីតែងអាចទម្លុះទម្លាយដល់ ចប់ ចុង ចប់ ដើមទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក តែងមានភាពសុខដុម និង អាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅ។សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានលក្ខណះទុំជោរ ហើយជាពេលវេលាល្អសម្រាប់រៀបចំចូលដល់ចាស់ទុំផងដែរ ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងចរចា ឬទាមទារអ្វីមួយ។ក្រៅពីនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ និងរួមទាំងការគ្រប់គ្រងរឿងប្រាក់កាសផងគឺអាចចាប់ផ្តើមអនុវត្តបានពេញទីហើយ។ការបំពេញការងារទោះតិចច្រើនក៏តែងមានភាពរលូនល្អគួរជាទីពេញចិត្ត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ឯផលកម្រៃទៀតសោតគ្រាន់ជាទីកក់ក្តៅ។រីឯគូគ្រងប្តីប្រពន្ធនិងគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប និងមានបញ្ហាផ្ទាល់ខ្លួនយាយីមួយចំនួនផង។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ១១,០០-១២,៥៩វិនាទីថ្ងៃ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អយាយីកើត។ចំពោះអ្នកប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានផលប៉ះពាល់ណាមួយកើតឡើង។សម្រាប់ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារចាស់ឬកិច្ចការងារដែលសេសសល់ពីមុនមក។ការប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ ឬអាចទទួលបានផលប្រយោជន៍អ្វីមួយផង។ការប្រកបការងារឃើញថាដំណើរជីវិតរបស់លោកអ្នកប្រសើរ ដូចនេះមិនថាជាបញ្ហាការងារឬប្រាក់កាសតែងមានការជឿនលឿនទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសម ហើយបើមានជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។សម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងកំពុងផ្អែមល្ហែមគួសម៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយដ៏ល្អ និង ពិសេសអាចមានក្រុមមនុស្សណែនាំ ចង្អុរបង្ហាញផ្លូវឱ្យរកច្រកចេញពីបញ្ហាពីអ្វីមួយផង។កិច្ចការងាររបស់លោកអ្នករលូនល្អ កិច្ចការងារអាចសម្រេចដល់គោលដៅ និងចៅហ្វាយអាណិតស្រឡាញ់ថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃផងដែរ។សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕
ឆ្នាំវក៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកតោងតែរក្សាសេចក្តីសុខ និងមិនត្រូវបង្កបញ្ហាមកដាក់ខ្លួនឡើយពីព្រោះថាងាយកើតជាបញ្ហាចូលយាយីជាងសព្វមួយដង។នៅពេលនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកបានហើយពីព្រោះថានៅពេលឆ្លងដល់សប្តាហ៍ក្រោយផលលំបាកនឹងមានច្រើនជាងនេះពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារណាស់ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។ការប្រកបការងារបើជួបបញ្ហាស្មុគស្មាញត្រូវតែរក្សាចិត្តនឹងធឹងមិនត្រូវត្អូញត្អែរច្រើនឡើយនាំអ្នកដទៃគេលួចវាយប្រហារនៅពេលក្រោយប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។ចំណែកសេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្តនិងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនខុស ហើយបើខុសវិញគឺតិចតួចទេមិនបង្កគ្រោះថ្នាក់អ្វីធំដុំនាំពិបាកនោះឡើយ ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានភាពស្រស់ស្រាយ ហើយលោកអ្នកអាចទទួលផលប្រយោជន៍ច្រើនផងបើមានបំពេញកិច្ចការងារអ្វីទទួលជោគជ័យនោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើនៅជាប់ទ្រឹងមួយកន្លែងជាយូរថ្ងៃមកហើយដោយគ្មានការរីកចម្រើនទៅមុខឥឡូវនេះបានផ្លាស់ប្តូរមកគាប់ប្រសើរឡើងវិញ ហើយមានការដាច់មួយគ្រាន់ចិញ្ចឹមគ្រួសារ។រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមានជោគសិរី ហើយលោកអ្នកធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងក្រុមមនុស្សក៏អាណិតស្រឡាញ់។អ្នកប្រកបការឃើញថាមានការលូតលាស់សន្សឹមៗ ហើយធ្វើអ្វីៗក៏មានមនុស្សអាណិតស្រឡាញ់ច្រើនឡើងវិញ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។ រីឯបញ្ហាស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕