យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នំាកុរ,ខាល,មមី នៅពីរថ្ងៃចុងសប្ដាហ៍នេះ នឹងមានសំណាងជួបរឿងល្អៗជាច្រើន ហើយក៏ជាថ្ងៃល្អពិសេសសម្រាប់លោកអ្នកផងដែរ។
ឆ្នំាកុរ៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះ បើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នកណារមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់បានផលច្រើនចម្រើនលើសលប់ តែបើអ្នកធ្វើការងារនៅតាមអង្គភាពស្ថាប័នវិញក៏រឹតតែជោគជ័យ។
ឆ្នាំខាល៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះ លាភតូចធំហូរចូលដូចទឹក ការងាររកទទួលទានបានកាក់កបហួសបំណងប្រាថ្នា ពណ៌នៃលាភ ផ្កាឈូក លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរ ឬការងារតាមអង្គភាពស្ថាប័នរមែងជោគជ័យហួសពីការស្មាន។
ឆ្នាំមមី៖ នៅពីរថ្ងៃចុងសប្ដាហ៍នេះ សម្រាប់កិច្ចការងារនានាដែលលោកអ្នកតាំងចិត្តធ្វើ នោះនឹងទទួលផល ទទួលបានលាភកម្រៃដ៏ច្រើនលើសលប់។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសម្រេចផលសមដូចបំណង លោកអ្នកអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត៕