ហោរាសាស្រ្តប្រចាំថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកគួរពន្យាពេលក្នុងការផ្តួចផ្តើមកិច្ចការងារថ្មី ឬការសម្រេចចិត្តធំៗ ពីព្រោះលោកអ្នកអាចបាត់បង់ទំនុកចិត្ត។ ម្យ៉ាងលោកអ្នកត្រូវព្យាយាមគាំទ្រគំនិតយោបល់របស់ខ្លួន បើមិនដូច្នេះនឹងទទួលការខកចិត្ត ហើយលោកអ្នកក៏មិនគួរពឹងពាក់គេឲ្យជួយការងាររបស់ខ្លួនឡើយ។  ចំណុចហានិភ័យមិនអាចកំណត់ច្បាស់លាស់បានទេ ដូច្នេះចូរប្រុងប្រយ័ត្នជានិច្ច។ ប៉ុន្តែទោះបីយ៉ាងនេះក្តីសូមកុំបារម្ភច្រើនពេក ខិតខំធ្វើកាតព្វកិច្ចរបស់អ្នកឲ្យល្អ ពីព្រោះលោកអ្នកកំពុងដើរលើផ្លូវជោគជ័យធំសម្រាប់ពេលអនាគត។

ឆ្នាំឆ្លូវ៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះកិច្ចការងារនានាហាក់មានភាពអសកម្ម និងស្មុគ្រសា្មញតិចតួចដែលបង្អាក់គោលដៅរបស់អ្នក។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំដាក់កំរិតលើខ្លួនពេក ហើយធ្វើយ៉ាងណាបំភ្លេចភាពបរាជ័យចោល ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក។ ប៉ុន្តែអ្នកគួរប្រើប្រាស់កំហុសនោះជាមេរៀនទើបជាការល្អប្រសើរ។ លោកអ្នកគួរហ៊ានសម្រេចចិត្តផ្លាស់ប្តូរការងារ​ ឬមុខរបរ ពីព្រោះសញ្ញាណនៃឳកាសជោគជ័យមាននៅខាងមុខ។

ឆ្នាំខាល៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការទៅជាប្រក្រតី ដូច្នេះចូរកុំព្យាយាមកែប្រែគម្រោងការងារ ដែលបានត្រៀម និងគិតគូររួចឲ្យសោះ។ បើទោះបីលោកអ្នកអាចជួបប្រទះភាពស្មុគ្រស្មាញតិចតួចក្តី ចូរកុំទាន់អស់សង្ឃឹម ព្យាយាមធ្វើការងារបន្ថែមទៀត ពីព្រោះសញ្ញាណនៃភាពជោគជ័យធំគឺនៅប្រកៀកនឹងអ្នក។ ចំពោះមនុស្សដែលតែងបង្ករព្យុះភ្លៀងរំខានកិច្ចការងារបស់អ្នកនឹងបោះបង់គំនិតរបស់ពួកគេ ប៉ុន្តែទោះបីយ៉ាងនេះក្តីកុំទាន់ជឿទុកចិត្តនរណាម្នាក់ឡើយ។

ឆ្នាំថោះ៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ ភាពរីកចម្រើនការងារធំសម្រាប់គម្រោងការងាររបស់អ្នក។ ក៏ប៉ុន្តែសូមរៀបចំជាស្រេចចំពោះការឆ្លើយតបរាល់បញ្ហាដែលកើតឡើងឲ្យបានល្អ។ ចូរគ្រប់ គ្រងពាក្យសំដី និងកុំជជែកវែកញែកច្រើន ពិសេសប្រធានបទដែលប៉ះពាល់ដល់ផលប្រយោជ៍អ្នកដទៃ។ សូមរក្សាស្ងៀមស្ងាត់ទើបប្រសើរ។

ឆ្នាំរោង៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។ ក្នុងថ្ងៃនេះអ្វីដែលចាំបាច់បំផុតសម្រាប់អ្នកគឺការជឿជាក់លើខ្លួនឯងនៅគ្រប់កាលទេស។ លោកអ្នកអាចទទួលគំនិតយោបល់អ្នកដទៃបាន តែត្រូវចេះពិចារណា។ លោកអ្នកគួរប្រុងប្រយ័ត្នចំពោះហានិភ័យផ្នែកសេដ្ឋកិច្ច ដូច្នេះបើអ្នកមានលទ្ធភាពរៀបចំគ្រប់គ្រងលុយកាក់។ ក្នុងនោះដែរ សូមចងចាំថា ភាពជោគជ័យរបស់អ្នកតែងតែផ្សារភ្ជាប់នឹងការខំប្រឹងប្រែង។

ឆ្នាំម្សាញ់៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងមុខរបររកស៊ីរបស់លោកអ្នកកំពុងចម្រើនទៅមុខ និងមានជំនួយពីមនុស្សនៅក្បែរ ដូច្នេះសូមធ្វើការងារដោយភាពម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចទទួលបានកិច្ចការងារថ្មី ឬដំណើរទស្សនកិច្ចការងារដែលមិនរំពឹងទុក។  លើសពីនេះ ជាការល្អប្រសើរខ្លាំងណាស់ដែលថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតពិចារណា​ និងសម្រេចចិត្តចំពោះការងារនានា។ សូមត្រៀមខ្លួនបន្ថែមសម្រាប់ការងារផ្លូវឆ្ងាយនៅខែក្រោយផងដែរ។

ឆ្នាំមមី៖ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺគ្មានអ្វីដែលលោកអ្នកមិនអាចធ្វើបាននោះទេ ដូច្នេះសូមចាប់ផ្តើមថ្ងៃល្អរបស់អ្នកតាំងពីព្រលឹម។ សូមជំរុញខ្លួនបន្ថែមទៅរកភាពជោគជ័យ ដែលស្ថិតនៅប្រកៀកនឹងអ្នក ប៉ុន្តែសូមធ្វើយ៉ាងណាឲ្យមានភាពច្បាស់លាស់ចំពោះការងារតែមួយមុខទើបប្រសើរ។ សូមរក្សាគោលបំណងរបស់អ្នកឲ្យបានខ្ជាប់ខ្ជួន ពីព្រោះការផ្លាស់ប្តូរ ឬមិនប្រាកដអាចនាំផលលំបាកដល់ភាពជោគជ័យក្នុងថ្ងៃនេះ។ សូមរក្សាអាកប្បកិរិយា និងព្រមទទួលនូវការណែនាំពីអ្នកដទៃ ពិសេសមិត្តក្នុងក្រុមការងារ។

ឆ្នាំមមែ៖ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរក្នុងពេលនេះ។ លើសពីនេះ​ ចំពោះលោកអ្នកដែលប្រកបអាជីវកម្ម គឺអាចជួបប្រឈមនឹងដៃគូរអាជីវកម្ម ឬមិត្តរួមការងារដែលមានអារម្មណ៍តឹងតែង ដូច្នេះសូមប្រើភាពទន់ភ្លន់ និងហេតុផលជានិច្ច។ ផ្ទុយទៅវិញ លោកអ្នកអាចជួបបញ្ហាតិចតួចក្នុងរង្វង់ការងារ ប៉ុន្តែកុំមានក្តីព្រួយបារម្ភ ព្រោះហេតុការនោះមិនអាចរំខានអ្នកបានទេ។

ឆ្នាំវក៖ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើផងដែរ។ ថ្ងៃនេះរាល់គំនិតយោបល់របស់លោកអ្នកគឺទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដូច្នេះសូមធ្វើយ៉ាងណារក្សា និងទាញយកផលប្រយោជន៍នៅក្នុងពេលនេះ។ ​ចំពោះបញ្ហាតូចតាចដែលនឹងអាចកើតមាន សូមកុំមានការព្រួយបារម្ភឡើយ ពីព្រោះលោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយបាន។

ឆ្នាំរកា៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ឱកាសមុខរបរ និងការងាររបស់អ្នកមានដំណើរការទៅយ៉ាងល្អប្រសើរណាស់។ ប៉ុន្តែលោកអ្នកត្រូវព្យាយាមធ្វើការជានិច្ចកុំបង្អង់ឡើយ ពីព្រោះភាពជោគជ័យរបស់អ្នកស្ថិតនៅរវាងចន្លោះកណ្តាលនឹងហានិភ័យ។ ទន្ទឹមនឹងនេះសូមកុំធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។ ពេលខ្លះលោកអ្នកអាចគ្មានអារម្មណ៍ហ្នឹងហ្ន៎ ដូច្នេះសូមគ្រប់គ្រងអារម្មណ៍ ព្រមទាំងការសម្រេចចិត្តផងដែរ។ ម្យ៉ាងទៀតសូមកុំចូលទៅពាក់ព័ន្ធនឹងបញ្ហានានាឡើយ ហើយអាកប្បកិរិយារឹងរូស និងសំដីទ្រគោះបោះបោក គឺមិនត្រូវនិយាយឡើយ។

ឆ្នាំច៖​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សម្រាប់កិច្ចការនៅក្នុងថ្ងៃនេះ អ្នកគួរធ្វើការសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែក៏ត្រូវធ្វើដោយសន្សឹមៗផងដែរ។ នៅក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកផ្តោតអារម្មណ៍ចំពោះការងារ។ អ្វីដែលអ្នកគួរជៀសវាងគឹបញ្ឈប់អារម្មណ៍សង្ស័យចំពោះខ្លួនឯង ហើយព្យាយាមដំណើរការការងារទោះក្នុងកាលទេសណាក៏ដោយ។ រាសីថ្ងៃនេះផ្តល់ដល់អ្នកនូវអារម្មណ៍រួសរាយរាក់ទាក់ចំពោះអ្នកជិតខាងបានល្អ។

ឆ្នាំកុរ​៖ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។  កិច្ចការងាររបស់អ្នកហាក់នៅជាប់គាំងបន្តិច ដូច្នេះសូមរៀបចំគម្រោងផែនការជាថ្មី។ ចំពោះកិច្ចការដែលនៅសេសសល់ គួរព្យាយាមរកពេលបញ្ចប់វាឲ្យអស់ទើបជាការល្អប្រសើរ។ ចំពោះការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុន សូមផ្អាកជាបណ្តោះអាសន្នសិន ហើយរងចាំពេលវេលាល្អសឹមចាប់ផ្តើមជាថ្មី។  គួរប្រកាន់ភាពអត់ធ្មត់ ដើម្បីដោះស្រាយបញ្ហា ហើយត្រូវលះបង់កំលាំងក្នុងការស្រោចស្រង់ស្ថានភាពការងារនេះឲ្យបាន។​