ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ ​រាសី​ស្រុតចុះ​។​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​ការឈប់​សម្រាក​ក្លាយជា​បញ្ហាលំបាក​នៅ​គ្រា​ខាងមុខ​។​ក្រៅពីនេះ​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខតែ​ម្តង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ផល​កម្រៃ​មិន​ជួប​ការលំបាក​ដូច​មុន​ទេ ពោលគឺ​អាចមាន​ហូរ​ចូល​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។​ទោះបីយ៉ាងណា​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​នាំ​ការលក់ដូរ​នៅ​មិន​សុខ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចៀសវាង​ការប្រមាថ​ឬ​មើលផ្លូវ​អាក្រក់​ដល់​គ្នា​ព្រោះ​នាំ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​សុខកាយ​សប្បាយ​ចិត្ត​បន្តិច​វិញ ហើយ​មានការ​ជួបជុំ​យ៉ាង​សប្បាយរីករាយ​ទៀតផង​។​ការប្រកប​ការងារ​មាន​ឡើង​មាន​ចុះ​តែ​យ៉ាងណា​ក៏​ពុំមាន​បញ្ហា​អ្វី​ចូលមក​បង្ក​ផល​លំបាក​ច្រើន​ដែរ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿងរ៉ាវ​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន ដូចនេះ​បើ​មិនចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទេ​បញ្ហា​ជម្លោះ​ពិតជា​កើតមានឡើង​ពុំខាន​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​មិនត្រូវ​មានចិត្ត​មានៈ​ឬ​ចង់យក​ឈ្នះ​ចាញ់​ជាមួយ​អ្នកដទៃ​ច្រើន​ឡើយ នាំ​តែ​ជះ​ផល​អាក្រក់​រស់នៅ​មិន​សុខដុម​ប៉ុណ្ណោះ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់ និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​ទៅរួច​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​ថយក្រោយ​វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕

ឆ្នាំថោះ៖ ​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ល្អប្រសើរ​គួរសម ហេតុនេះ​ទោះ​ធ្វើ​អ្វី​ក៏​ជឿនលឿន​ល្មម​សមរម្យ​ដែរ​។​ទោះបីយ៉ាងណា​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ស្ថិតនៅក្នុង​ដួង​រាសី​ខែ​ស្រុតចុះ ដែល​ងាយ​ប៉ះទង្គិច​ចំពោះមុខ​ណាស់​។​ចំពោះ​ការប្រកប​ការងារ​នៅថ្ងៃនេះ​គូប្រជែង​តែង​ខ្លបខ្លាច​មិនសូវ​ហ៊ាន​អើត​មុខ​ប៉ុន្មាន​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​ក៏​ជា​ឱកាសល្អ​ប្រពៃ​ហើយ​។​ រីឯ​បញ្ហា​កំលោះ​ក្រមុំ​ក្នុងពេល​នេះដែរ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ទីបំផុត​បើ​មានការ​ស្វែងរក​ពេញទី​គឺអាច​ជួប​គូស្នេហ៍​ដែល​ខ្លួន​ពេញចិត្ត ហើយ​ថែមទាំង​ផ្អែមល្ហែម​ដល់​ចាស់​ស្លាប់​ថែម​ទៀតផង​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។​នា​ថ្ងៃនេះ​ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ជាង​សព្វមួយដង​។​ដោយឡែក​ការប្រកប​ការងារ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពោលគឺ​ងាយ​ថយក្រោយ​និង​បង្កើតជា​បញ្ហា​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​បើ​គិត​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពុំ​នោះទេ​ការចំណាយ​ប្រាក់កាស​ធ្វើ​អ្វីមួយ​ពិត​ត្រូវជា​ខាត​អសារ​បង់​ពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនសូវ​ចុះសម្រុង​គ្នា​ឡើយ​ព្រោះ​ជារឿយៗ​តែង​ចង់​ចាញ់ឈ្នះ​គ្នា​ជានិច្ច​៕

ឆ្នាំម្សាញ់៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើទោះបី​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម​ពិតមែន តែ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។​សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​ទាស់ខុស​អ្វី​ឡើយ​ព្រោះថា​ផ្លែផ្កា​ដែល​ទទួលបាន​ក៏មាន​ការរីកលូតលាស់​ជា​សន្សឹមៗ​គ្រាន់​បំពេញ​បំពង់​ដែរ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ដើរហើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​ស៊យ​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​ស្រោចស្រង់​រួច​៕

ឆ្នាំមមី៖ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​ចូរ​ប្រយ័ត្ន​បញ្ហា​ការលេង​ល្បែងស៊ីសង​ពីព្រោះ​ងាយ​ជួបប្រទះ​រឿង​រាវ និង​បញ្ហា​តូចធំ​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ចំពោះមុខ​ទើប​ប្រសើរ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ម្ល៉ោះហើយ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​គឺមាន​ការជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​និង​កើតការ​រកាំរកូស​ច្រើន​ថែមទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​រក្សា​កិត្តិយស​កុំ​ភ្លើតភ្លើន​ខុស​របៀប​នាំ​ខូច​អស់​កេ​រ្ត៍​ឈ្មោះ​វង្ស​ត្រកូល​៕

ឆ្នាំមមែ៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រេចចិត្ត​ឬ​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​មិនត្រូវ​រង់ចាំ​យូរ​ឡើយ ត្រូវតែ​រួសរាន់​ទាន់​ឱកាស​រង់ចាំ​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងមាន​ភាពស្រស់​ស្រាយ​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំវក៖ ​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​ដោយឡែក​ការប្រកប​ការងារ​វិញ​ងាយ​រងគ្រោះ​និង​ក្រុមមនុស្ស​ប្រមាថ​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​មិនមាន​អ្វី​ទាស់ខុស​ទេ​គឺ​តែង​ផ្តល់​ការចម្រុងចម្រើន​គួរសម​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​ប៉ះពាល់​គ្រឿង​ស្រវឹង​ឡើយ​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​កំពុងមាន​ភាព​សុខដុម​ចំពោះ​គ្នា​ប្រពៃ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ក្នុង​មួយ​រយៈកាល​កន្លងមក​លោកអ្នក​បាន​ទុក​ពេលវេលា​ទំនេរ​ចោល​ច្រើន ហេតុនេះ​បើ​មិនចេះ​ខិតខំ​បំពេញការងារ​ទេ​ផល​លំបាក​នឹង​ចៀស​មិន​រួច​ឡើយនា​ថ្ងៃ​ខាងមុខ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ងាយ​ធ្វើឱ្យ​អារម្មណ៍​តប់​ប្រ​ម៉​ល់​និង​ការប្រកប​ការងារ​មានការ​រាំងស្ទះ​ច្រើន​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​បង្កើត​របរ​ថ្មីៗ​អាចធ្វើ​បាន​ចំពោះ​ការបោះ​ទុន​តូចៗ​ឬ​ធុន​មធ្យម​តែ​ការបង្កើត​របរ​ដើមទុន​ធំដុំ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ដើរ​ពាសវាល​កាល​ឬ​ប្រព្រឹត្តិ​ស្នេហា​មិន​គប្បី​ព្រោះថា​ផល​អាក្រក់ៗ​បើ​កើតមាន​ហើយ​គឺ​មិន​ត្រឹម​អាប់ឱន​ទេ​នៅ​អាច​ខូច​ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

ឆ្នាំច៖ ​រាសី​ខ្ពស់ត្រដែត​។​នៅ​ថៃ្ងនេះ​ឃើញថា​ដំណើរ​ជី​ត​របស់លោក​អ្នកមាន​ភា​ព​ល្អប្រសើរ ហើយ​ធ្វើ​អ្វី​ភាគច្រើន​តែង​ឆ្លើយតប​ផល​គ្រាន់​កក់ក្តៅ​មកវិញ​។​ការប្រកប​ការងារ​មាន​ភាព​សុខដុម និង​ធ្វើ​អ្វីៗ​ក៏មាន​លទ្ធផល​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាព​ប្រពៃ​ណាស់​។​ បញ្ហា​ស្នេហា ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំកុរ​៖​ ​រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​និង​គិតគូរ​ឱ្យបាន​វែងឆ្ងាយ​បន្តិច​​បើ​គ្មាន​បញ្ហា​ចោទឡើង​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​បើ​មានការ​បើក​ចរចា​អ្វី​ឃើញថា​មានការ​ដំណើរការ​ទៅមុខ​រលូន​គួរសម​និង​បើ​ចាប់ផ្តើម​កិច្ចការ​សំខាន់​អ្វី​ឃើញថា​ក៏​ផ្តល់​ផល​ល្អ​មកវិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​បង្កើត​អ្វី​ថ្មី​អាច​សឹង​និយាយ​ដូច​ពាក្យចាស់​បាន​ថា​”​ដាក់ចុះ​ដុះ​តាម​ដៃ​”​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕