នៅថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ការរស់នៅក្នុងរង្វង់គ្រួសារលោកអ្នកទាល់តែចេះធ្វើគធ្វើថ្លង់និងចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាកើតឡើង។ចំពោះការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណងហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាស់ណាស់ផង៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ការរស់នៅថ្ងៃនេះឃើញថាពុំមានអ្វីមករារាំងនិងជួបជាបញ្ហាពិបាកក្នុងការដោះស្រាយនោះទេ។ចំពោះការកិច្ចការងារវិញបើលោកអ្នកចង់ប្រកបការងារអ្វីតែងជឿនលឿននិងអាចចុះប្រកបការងារនៅថ្ងៃនេះបានហើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ការចេញធ្វើជំនួញមិនថាផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើនធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេកពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។ការប្រកបការងារវិញគឺងាយមានបញ្ហានិងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។លោកអ្នកមិនគប្បីឈ្លក់វង្វេងល្បែងស៊ីសងឡើយប្រយ័ត្នជួបគ្រោះភ័យនៅគ្រាខាងមុខចៀសមិនរួច។ក្រៅពីនេះការប្រកបការងារអាចជួបរឿងរាវមិនរកនឹកស្មានដល់ផងដែរគប្បីប្រយ័ត្នប្រយែង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោត សសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានល្អខ្លះនិងមិនល្អខ្លះលាយឡំគ្នាធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មាននោះឡើយ ។ការប្រកបការងារមានការលូតលាស់យឺតនិងពិសេសភាពស្មុគស្មាញមានក៏មានច្រើនដែលពិបាករ៉ាប់រងផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយការលក់ដូរពេញដៃពេញជើងឡើងវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ពិសេសអាចទទួលដំណឹងល្អនិងមានអ្វីចូលមកឱ្យសប្បាយចិត្ត។ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយពីព្រោះមិនត្រឹមឆាប់ត្រូវគ្នាទេអាចនឹងប្រែមកផ្អែមល្ហែមផង។ការប្រកបការងារមានការលូតលាស់និងទទួលផ្លែផ្កាឱ្យឃើញលទ្ធផលឆាប់រហ័សថែមទៀត ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងជាលក្ខណៈពិសេស ហើយបើមានពឹងពាក់ឬរឿងរាវអ្វីជាប់ខ្លួនគប្បីប្រយ័ត្នប្រយែងឱ្យខ្លាំងបន្តិចកាន់តែប្រសើរ។ក្រៅពីនេះការប្រកបការងារលោកអ្នកក៏ត្រូវប្រយ័ត្នប្រយែងការចាញ់បោកគេនិងត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អទើបមិនមានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរគឺដំណើរជីវិតរបស់លោកអ្នកមានភាពលូតលាស់សន្សឹមៗទៅមុខហើយក៏មិនមានផលប៉ះទង្គិចធ្ងន់ធ្ងរខ្លាំងត្រូវរែកពន់នោះដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ វិញមានការអស់សង្ឃឹមព្រោះតែការប្រចែប្រច័ណ្ឌកំពុងលុកលុយច្រើន៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ថ្ងៃនេះធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់ដោយមិនអាចយកកំហឹងទល់កំហល់បានឡើយ។ ការប្រកបការងារវិញបើទោះបីធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែង ទើបពុំមានបញ្ហាឧបទ្រពចង្រៃ និងរឿងរាវមិនល្អណាមួយឈានចូលយាយីកើត។ អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ដែរ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃគ្រាន់ ចិញ្ចឹមគ្រួសាររស់ស្រួលខ្លួន ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហានានាពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេប៉ុន្តែនៅជួយឱ្យទទួលជោគជ័យថែមទៀត។ការប្រកបការងារមានការជឿនលឿនទៅមុខនិងបើចង់ផ្លាស់ប្តូរការងារក៏ជាពេលវេលាល្អមួយដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះការរស់នៅលោកអ្នកមិនអាចប្រមាថរឿងអ្វីមួយឡើយពីព្រោះថាពេលខ្លះគិតថារឿងតិចតួចសោះ ប៉ុន្តែវាបែរជាកើតរឿងរ៉ាវធំដុំទៅវិញ។ ក្នុងថ្ងៃនេះដែរដំណើរជីវិតរបស់លោកអ្នកស្រុតចុះដូចនេះទោះប្រកបការងារអ្វីក៏ដោយមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយនិងមានបញ្ហាចំពោះគ្នាជាងសព្វមួយដង៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះមានភាពលំបាកផ្លូវចិត្តច្រើនបន្តិច ហើយបើចង់ពឹងពាក់អ្នកដទៃក៏តែងមិនសម្រេចដូចគាប់បំណងនោះដែរ។អ្នកប្រកបការងារវិញលោកអ្នកត្រូវរែកពន់ភាពលំបាកនិងរឿងរាវស្មុគស្មាញច្រើនបន្តិច ហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារតូចធំទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕