ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ​នៅថ្ងៃនេះ​​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺមាន​សន្ទុះ​ជឿនលឿន​ទៅមុខ​បន្តិច​តែ​មិន​ច្រើន​ទេ ហើយ​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ប្រកប​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ហើយ​បើ​មិនទាន់មាន​គូគាប់​ចង់​ចងសម្ព័ន្ធ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​អាចមាន​ពន្លឺ​សង្ឃឹម​មួយចំនួន​ផងដែរ​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​ទទួលរង​នូវ​ការលំបាក​ទាំង​ផ្លូវចិត្ត​និង​លំបាក​ទាំង​ផ្លូវកាយ ហេតុនេះ​ត្រូវ​ចេះ​តស៊ូ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​បញ្ហា​ជុំវិញខ្លួន​ខ្លះ​ទើប​សុខ​ស្រួលខ្លួន​។​ការប្រកប​ការងារ​ងា​យ​ទាំង​កើតរឿង​រាវ​និង​ពិសេស​ងាយ​ទាំង​កិច្ចការងារ​ខូចខាត​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច ហើយក៏​ងាយ​ត្រូវ​បាត់បង់​របស់​និង​ក្រុមមនុស្ស​ឈ្នានីស​ធ្វើឱ្យ​កើតការ​រកាំចិត្ត​លុកលុយ​ផងដែរ​។​ សម្រាប់​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន​៕

ឆ្នាំខាល៖ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា ម្ល៉ោះហើយ​ធ្វើឱ្យ​ផ្តល់​ផល​ល្អ​សម្រាប់​បុរស ។​ចំណែក​ស្ត្រី​វិញ​ក៏​អាច​សម្រេចចិត្ត​រឿង​សំខាន់​អ្វីមួយ​ទទួល​ជា​ផ្លែផ្កា​ផង​។​ការប្រកប​ការងារ​ពុំ​មាន​សត្រូវ​ជិត​ឆ្ងាយ​យាយី​បានឡើយ ហើយ​រាល់​ការប៉ង​អាក្រក់​ក៏​មិន​អាចធ្វើ​អ្វី​លោកអ្នក​បានដែរ​។​ការធ្វើ​ជំនួញ​បើ​ចង់​ផ្លាស់ប្តូរ​មុខរបរ ឬ​ទិញ​កន្លែង​ជួញដូរ​អាចធ្វើ​បាន​នៅថ្ងៃនេះ​ពីព្រោះថា​តែង​សម្រេច​ជោគជ័យ​ជានិច្ច​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​ផ្លូវចិត្ត​ឡើងវិញ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ដោយ​ប្រការ​ណាមួយ​។​ក្រៅពីនេះ​ក៏​ឱ្យ​ប្រយ័ត្ន​បញ្ហា​សុខភាព​ដែរ​ពីព្រោះថា​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ថ្ងៃនេះ​បើ​លោកអ្នក​ចង់​ជជែក​ពិភាក្សា​ជាមួយ​អ្នកដទៃ​ឃើញថា​មិនសូវ​ផ្តល់​ផល​ល្អ​ប៉ុន្មាន​ទេពី​ព្រោះថា​តែង​កើតការ​រកាំចិត្ត​និង​មាន​បញ្ហា​មិនល្អ​យាយី​ច្រើន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការលូតលាស់​ទៅមុខ​ឡើយ ដូចនេះ​លោកអ្នក​ត្រូវ​ស្វះស្វែង​ក្នុងការ​ជួញដូរ​បន្តិច​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ទៅរួច​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​តិចតួច​តែ​ក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក តោង​តែ ប្រយ័ត្ន ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងពួង​ចំពោះមុខ​ទៅរួច​។ ​ការប្រកប​ការងារ​កុំ​វាយតម្លៃ​តែ​សម្បក​ក្រៅ ត្រូវ​ចេះ​ថ្លឹងថ្លែង​និង​ចាត់ចែង​ឱ្យបាន​ល្អ​ទើប​មិន​ជះ​ផល​អាក្រក់​នាគ្រា​ខាងមុខ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការស្វែងរក​ផល​កម្រៃ​ទីជិត​ឆ្ងាយ​ទោះ​ជួប​បញ្ហាលំបាក​ម្តេច​ម្តា​តែ​យ៉ាងណា​បើ​មានការ​ខិតខំ​ក៏​អាច​រក​ផល​កម្រៃ​តក់ៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ផ្លាស់ប្តូរ​និង​ចិត្ត​រារែក​ច្រើន​ដោយ​ពុំ​សូវ​ទៀងទាត់​ប៉ុន្មាន​នោះឡើយ​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ ​ក្នុង​ពេលនេះ​បើ​មាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ទំនាក់ទំនង​ក្តី​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​ ការប្រកប​ការងារ​ពុំ​មាន​អ្វី​បង្ក​ផល​លំបាក​ឬ​មាន​ក្រុមមនុស្ស​ប៉ង​យាយី​ឡើយ​គឺ​ដូច​សព្វមួយដង​ទេ​។​ ការប្រកប​របរ​រក​ស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ​ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រវា​ចាប់​តែ​អា​ធំ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕​

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​តូចធំ​ឃើញថា​មិន​ទាស់ខុស​អ្វី​ទេពី​ព្រោះថា​ផល​ល្អៗ​តែង​ឆ្ល​យ​ត​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​ថ្ងៃ​នេះដែរ លោកអ្នក ត្រូវតែ ក្តោប​ក្តាប់ ឱកាស​នេះ​កុំឱ្យ​ឆ្លង​ផុត​ដោយ​ឥតប្រយោជន៍​ឡើយ​ដោយ​អាច​ប្រកប​របរ​ថ្មីៗ ឬ ផ្លាស់​ទីកន្លែង​លក់ដូរ​ក៏​កាន់តែ​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុង​ការរៀបចំ​ផ្សំផ្គុំ​គ្រួសារ​ហើយ​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។​ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ធ្វើឱ្យ​កិច្ចការងារ​មាន​ភាពរលូន​ល្អ ដូច​សព្វមួយដង​ទេ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តី​តែងមាន​ភាព​សុខដុម​ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​ការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ ហើយ​បើ​មានរឿង​រាវ​ផង​តែង​អាច​រងគ្រោះថ្នាក់​ដល់​ការងារ​ឬ​តួនាទី​ថែមទៀត​។​ ការធ្វើ​ជំនួញ​ជួញដូរ​មិនត្រូវ​អស់សង្ឃឹម​នឹង​ការលក់ដូរ​ទេ ពីព្រោះថា​ថ្ងៃនេះ​មិនសូវមាន​ចំណូល ប៉ុន្តែ​ថ្ងៃក្រោយ ប្រាក់កាស វា​គង់​នឹង​ហូរ​ចូល​វិញ​ហើយ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​រវល់​តែ​ស្នេហា ឬ​ឈ្លក់​វង្វេង​មិន​ស្តាប់​គេឯង​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​ឃ្លាន​ឆ្ងាញ់ ស្រឡាញ់​ល្អ​”​ដល់​គ្រា​បែកបាក់​ទើប​ដឹងថា​ជ្រុលជ្រួស​ហួស​បាត់អស់​ទៅហើយ​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ប៉ុន្មាន​ទេ ហើយ​បើ​ចង់​ឈ្នះ​ជាមួយ​អ្នកដទៃ​ផង​ច្រើនតែ​ចាញ់​ប្រៀប​គេ​។​ មុខរបរ​រកស៊ី​ជួញដូរ​វិញ​បើ​ហ៊ាន​បោះទុន​ធំ ឬ​ទិញ​ទំនិញ​ចូល​ឃើញថា​មិនសូវ​ជា​កាក់កប​ទេ ហើយ​បើ​និយាយ​ផលចំណេញ​នោះ​តិចតួចស្តួចស្តើង​ណាស់​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ ជួន​ទាស់ទែង​មិនសូវ​ជា​ទៀងទាត់​ប៉ុន្មាន​ឡើយ​៕

ឆ្នាំច៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ដូចនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ ចរចា​កិច្ចការ​អ្វីមួយ​ពីព្រោះថា មានការ​ចម្រើន​លូតលាស់​ទៅមុខ និង ផ្តល់​ជា​ផ្លែផ្កា​នៅពេល​ក្រោយ​ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​។​ ​រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មិន​ថា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយសារ​សម្តី​ប៉ប៉ាច់ប៉ប៉ោច​ឥត​បានកា​រ​ដោយ​ប្រការ​ណាមួយ​។ ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​យកចិត្ត​ចៅហ្វាយនាយ ឬ ឱនលំទោន ខ្លួន​ខ្លះ​ក្រែង​សុខ​ស្រួលខ្លួន​ជាង​នេះ​។​ សម្រាប់​ថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។​ ​ឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ឥតមាន​ការរីកលូតលាស់​ទៅមុខ​នោះឡើយ​៕