យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមែ,ខាល,ថោះ ពិតជាមានជើងលេខល្អមែន ហើយក៏ជាមនុស្សដែលទេវតាតាមថែរក្សាផងដែរ។
ឆ្នាំមមែ៖ ជាអ្នកមានង៉ូវហេងខ្លាំង លោកអ្នកអស់ទុក្ខអស់កង្វល់ អស់រឿងស្មុគស្មាញ អស់រឿងភ័យខ្លាចពីការខ្វះខាតទ្រព្យសម្បត្តិ លុយកាក់ មាស ប្រាក់។ អ្នកកើតឆ្នាំនេះរមែងមានវាសនាល្អ មានខ្សែបង្គំលាភសំណាងពិសេសជាងគេ បើលោកអ្នកមានគម្រោងធ្វើការងារអ្វីមួយនោះ អ្នកនឹងទទួលបានជោគជ័យសមប្រកបខ្លាំងណាស់ តែបើលោកអ្នកកំពុងតែជោគជ័យលើការងារ ឬមុខរបរហើយ ក៏រឹងរឹតតែជោគជ័យបន្ថែមទៀត។
ឆ្នាំខាល៖ លោកអ្នកនឹងទទួលបានដំណឹងល្អដែលរំពឹងទុកពីមុនមក ហើយដំណឹងនោះនឹងនាំអ្នកឱ្យឈ្នះអស់មារសត្រូវដែលតាមយាយីក្នុងជីវិត ហើយបន្ទាប់មកលាភធំ មាសប្រាក់ហូរចូលចាក់ខ្សែជីវិតរបស់លោកអ្នកក្នុងសិរីមង្គលមហាប្រសើរ ក្លាយជាមនុស្សជោគជ័យក្នុងឆាកជីវិតមានទ្រព្យសម្បត្តិ បុណ្យស័ក្តិ ឋានៈឧត្តមខ្ពង់ខ្ពស់រស់នៅដោយសុខសាន្ត។
ឆ្នាំថោះ៖ ជាមនុស្សមានសំណាងដូចសេដ្ឋីរយលាន។ បើជាអ្នកមានបំណងរកស៊ីក្នុងមុខជំនួញផ្សេងៗចំណាយប្រាក់តែបន្តិចបន្តួចក៏អាចទទួលបានផលលាភហួសការស្មាន តែបើជាអ្នកធ្វើការងារតាមស្ថាប័ន អង្គភាពនានាវិញក៏បានសម្រេចលទ្ធផលល្អហួសពីការស្មាន បានឡើងបុណ្យស័ក្តិឋានៈខ្ពង់ខ្ពស់។ ហេតុនេះចាប់ពីពេលនេះទៅលោកអ្នកនឹងបានស្រាកស្រាន្តបានសិរីសួស្តីមហាប្រសើរព្រោះមានលាភ មានលុយ មានសំណាងល្អចូលមកផ្ទួនៗ៕