ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​លោកអ្នក​អ្វីៗ​ដែល​ធ្លាប់តែ​អាក្រក់​កាលពីមុន​មក​អាច​ប្រែ​មក​ល្អ ឬ​មនុស្ស​ដែល​ធ្លាប់ធ្វើ​អាក្រក់​ក៏​ដឹងខ្លួន​ខ្លះៗ​វិញ​ដែរ។ ​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​គ្រាន់​គាប់ប្រសើរ​បន្តិច​វិញ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​ណាស់​ផង​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​ងាយ​ជួប​បញ្ហា​រោគ​ជំងឺ​ណាស់​ចូរ​ប្រយ័ត្ន​រោគ​ចាស់​យាយី​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ទំនាក់ទំនង​កិច្ចការ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ទេ ដូចនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​ការផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​អ្វី​ថ្មី​ប៉ុន្មាន​ឡើយ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ថ្នាំងថ្នាក់​និង​ចាប់កំហុស​គ្នា​មិនតិច​ឡើយ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ស្រុតចុះ ដូចនេះ​បើ​មានការ​សម្រេចចិត្ត​អ្វីមួយ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​មានការ​សម្រេចចិត្ត​ខុស​នោះ​នឹងត្រូវ​អូសបន្លាយ​ពេល​ឬ​ត្រូវ​ទទួលរង​ផល​លំបាក​នៅពេល​ក្រោយ​វិញ​ផង​។​ ការប្រកប​ការងារ​ចូរ​ចេះ​មើ​កាលៈទេសៈ​កុំ​ចេះតែ​ហ៊ាន​រិះគន់​ឬ​មាត់​តូច​មាត់ធំ​ដាក់​មិត្ត​រួមការ​ងារ ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំទុក្ខ​ដាក់ខ្លួន​ព្រោះតែ​គេ​រួម​សម្អប់​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មាន​ភាព​តានតឹង​វិញ​តែ​យ៉ាងណា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​គ្នា​និង​មានរឿង​ប្រទាំង​ប្រទើស​ច្រើន​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ ក្នុង​រង្វង់​គ្រួសារ​ងាយ​កើត​ជម្លោះ​វិវាទ​ដោយ​ពាក្យសម្តី​ណាស់ ហើយ​ត្រូវ​ប្រយ័ត្នប្រយែង​ការនិយាយ​ទៅកាន់​គ្នា​បន្តិច​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​។​ នៅថ្ងៃនេះ​បញ្ហា​ការងារ​និង​សុខភាព​មិន​ចោទ​ជា​អ្វី​លំបាក​ក្នុងការ​រែកពន់​ទេ​ព្រោះ​ថាបើ​មានការ​ឈ្មុសឈ្មុល​តែង​ជួប​សេចក្តីសម្រេច​ដូច​គាប់​បំណង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់ដែរ​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​នាំគ្នា​ដើរលេង​ពាសវាល​កាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ស្រុះស្រួល និង ចេះ​អោនលំទោន​ខ្លះ​ទើប​ពេលខ្លះ​អ្នកទទួលបាន​ផលប្រយោជន៍​ពី​រឿង​អ្វីមួយ​ដោយ​មិនបាន​ប៉ង​ទុក​ផង​។​ នៅថ្ងៃនេះ​បើ​មាន​កិច្ចការ​អ្វី​លោកអ្នក​អាច​សម្រុក​ពេញទី​ពីព្រោះថា​ផ្លែផ្កា​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ខ្លះ​ដែរ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​ប្រៀបបាន​ដូចជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ស្រុះស្រួល​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេល​ល្អ​ក្នុងការ​ដោះស្រាយ​បំផុត​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។​ ភាព​ចេះ​អត់ឱន និង​ការចេះ​បើក​ចិត្ត​ទូលាយ​គឺ​ទ្រព្យ​មួយ​ដែល​វា​ហុច​ជា​ផ្លែផ្កា​នៅ​គ្រា​ខាងមុខ ដែល​មិនមែនជា​ប្រាក់កាស​ឬ​របស់​មានតម្លៃ​ពិតមែន តែ​វា​គឺជា​សេចក្តីថ្លៃថ្នូរ​និង​របស់​ដែល​យើង​ទិញ​វា​មិនបាន​សោះឡើយ​។ ​ហេតុនេះ​ការរស់នៅ​លោកអ្នក​គួរ​មាន​របស់​ទាំងនេះ​ទុក​ក្នុង​ខ្លះ​ចាប់​ពេលនេះ​ផង​។ បើ​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​អាច​ជួប​ព្យុះភ្លៀង​បន្តិចបន្តួច​យាយី ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺមាន​បញ្ហា​ចូល​យាយី​ច្រើន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មាន​ក្រុមមនុស្ស​បៀតបៀន​ច្រើន​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​មោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ លោកអ្នក ងាយ​ជួប​បញ្ហា​មិនល្អ​មួយចំនួន​ចូល យាយី ចំពោះមុខ​ផង ហេតុនេះ​ឃើញថា​បើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ ពិតជា​ជួប​ផល​លំបាក​ជាក់​ជាពុំខាន​។​ ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ដូច​សព្វមួយដង​។​ សម្រាប់​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស ហើយ​អាច​បង្កជម្លោះ​ច្រើន ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​គឺ​ពុំមាន​អ្វី​ចូលមក​នាំ​រកាំចិត្ត​ច្រើន​ឡើយ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​ក្រែង​ជួប​បញ្ហា​អាក្រក់​ណាមួយ​ត្រូវ​ពិបាក​ក្នុងការ​រែកពន់​។ ​ការបំពេញ​ការងារ​ដូច្នេះ​ដែរ ត្រូវ​យកចិត្តទុកដាក់ ហើយ​បើសិន​ធ្វេសប្រហែស​តែ​បន្តិច​ការងារ​ធំៗ​ដែលជា​បញ្ហា​ប្រាក់កាស និង​ត្រូវ​របូត​ចេញពី​ដៃ​តែម្តង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​សម្តី​លេង​ម៉េះ​ម៉ោះ​កើតជា​ជម្លោះ​វិវាទ​ណាមួយ​ឡើង​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​ភាពត្រជាក់ត្រជុំ​បាន​ហូរ​ចូល​មកវិញ និង បញ្ហា​អាក្រក់ៗ​ក៏បាន​រត់ចេញ​វិញ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​លោកអ្នក​មាន​ភាព​គ្រាន់​កក់ក្តៅ​ជាង​មុន​។ ​ការប្រកប​ការងារ​នា​ថ្ងៃនេះ​ឃើញថា​ល្អ ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ចរចា​ឬ​ទំនាក់ទំនង​កិច្ចការងារ​អ្វីមួយ​តែង​ផ្តល់​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ​ត្រូវ​ប្រយ័ត្ន​បន្តិច​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​ពុំ​សូវ​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺអាច​មានការ​ខកបំណង​ផង​។​ ការធ្វើដំណើ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ និង កំពុង​ស្រុះស្រួល​គ្នា​ប្រពៃ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មាន​អារម្មណ៍​តប់​ប្រ​ម៉​ល់ និង មានរឿង​រាវ​មិនល្អ​ខ្លះៗ​ចូល​យាយី​។​ ការប្រកប​ការងារ​អ្វី​លោកអ្នក​ងាយ​ទទួល​រាំងស្ទះ​និង​មានរឿង​រាវ​ល្អក់កករ​ច្រើន​ផង​។ ទាំង​ស្ត្រី​បុរស​ក្នុង​ពេលនេះ​លោកអ្នក​មិន​គប្បី​លូកដៃ​ទៅក្នុង​ល្បែងស៊ីសង​ដែរ ដើម្បី​ចៀសវាង​ការ​លង់ខ្លួន​កែ​មិន​ឡើង​ហើយ​ពិសេស​ជួប​ផល​លំបាក​ណាមួយ​ជាន់​បន្ថែមទៀត ហើយ​រើខ្លួន​លែងរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់​និង​គ្រោះ​ចាញ់បោក​គេ​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​បន្តិចបន្តួច​បង្កើតជា​រឿង​រាវ​ធំដុំ​ចំពោះ​គ្នា​ណាមួយ​ឡើង​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​បើទោះបី​លោកអ្នក​ជួប​ការលំបាក​នាគ្រា​នេះ​ឬ​ថ្ងៃ​ខាងមុខ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ ហើយ​យក​បញ្ហា​ទាំងនេះ​ជា​មេរៀន​ឬ​បទពិសោធន៍​នោះ​ទើប​ជាម​នុស្ស​ជោគជ័យ​នា​ថ្ងៃ​ខាងមុខ​វិញ​។​ ការប្រកប​ការងារ​ថ្ងៃនេះ​ឃើញថា​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ហើយ​ពិសេស​តែង​កើតរឿង​សៅហ្មង​ចំពោះមុខ​ច្រើន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​គ្រាន់​មាន​សន្ទុះ​បន្តិច​វិញ ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង និង មិនសូវ​ចេះ​ចុះចាញ់​គ្នា​ប៉ុន្មាន​ទេ​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​លោកអ្នក​តោង​តែង​ចេះ​មើលមុខ​ក្រោយ និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្នប្រយែង​បញ្ហា​រោគ​ជំងឺ​ចូល​យាយី​ឬ​មាន​ឧប្បត្តិហេតុ​អ្វីមួយ​កើតឡើង​ថែមទៀត​។ ​ការប្រកប​ការងារ​ពុំ​សូន​ជឿនលឿន​ទៅមុខ​ទេ ហើយ​បើ​ថយក្រោយ​ឬ​ខូចខាត​នោះ​លឿន​តែម្តង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រកាំចិត្ត​ព្រោះតែ​ការ​ជួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ហើយ​ទោះ​ខិតខំ​ប៉ុនណា​ក៏បាន​ត្រឹម​មួយ​ទប់ទល់​ដែរ​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការប្រទាំងប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕