ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​ទទួលផល​អាក្រក់​មកវិញ​ណាស់​។​ ការប្រកប​ការងារ​ងា​យ​បង្កកំហុស​និង​ក្រុមមនុស្ស​ងាយ​បង្ក​ការ​ថ្នាំងថ្នាក់​ណាស់ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ថេរ​ល្អ​ពោលគឺ​មិន​ឡើង ហើយក៏​មិន​ចុះ​ដែរ​ទេ ដោយ​លោកអ្នក​អាច​រក​ផល​ចំណូល​គ្រាន់​ចូល​មួយៗ​សម្រាប់​ជួយ​គ្រួសារ​រស់ ។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​។

ឆ្នាំឆ្លូវ៖ ​រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​លោកអ្នក ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយសារ​បញ្ហា​អ្វីមួយ​។ ចំពោះ​បុរស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ស្រី​ញី​ក្រៅ​ផ្ទះ​បន្តិច​។ ​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​ឃើញថា​តែង​ទទួលជោគជ័យ​និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី មានដំណើរ​ថយក្រោយ​និង​ងាយ​មាន​ជម្លោះ​វិវាទ​ណាស់​។

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ គ្នា ទើប​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។​ ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំមាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។​ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​។

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ ទាំង​ស្ត្រី​បុរស​បើទោះបី​លោក​អ្នកមាន​ប្រាក់កាស​ច្រើន​ក៏ដោយ​កុំ​សូវ​ចិត្តល្អ​ឱ្យគេ​ខ្ចី​ពេក​ប្រយ័ត្ន​ជួប​រឿង​ដូច​ពា​ក្ស​ចាស់​ថា​”​ខ្ចី​ធូរ​ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​”​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលផល​តិច​ទៅវិញ​ទៀតផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​រឿង​ចំណូល​តិច ឯ​ការចាយវាយ​វិញ​ចោមរោម​គ្រប់ទិសទី​ឥត​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​។

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​ ​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ប្រកបការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ពិសេស​អាច​សម្រេច​ដល់​គោលដៅ​ហួស​ពី​ការ​គិតទុក​ទៅទៀត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​មាន​ការហូរចូល​គ្រាន់​គាប់ប្រសើរ ពិសេស​ធ្វើ​ច្រើន​ទទួលផល​កម្រៃ​ច្រើន​ផង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​នៅពេលនេះ​ត្រូវ​ចេះ​រក្សា​ភាពស្ងប់ស្ងាត់​ពិសេស​ងាយ​កើតជា​រឿង​ជម្លោះ​វិវាទ​ណាស់​។

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មិន​ហុច​ផ្លែផ្កា​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះឡើយ ពិសេស​ឱ្យ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ដែលមាន​ភេទ​ផ្ទុយគ្នា។​ អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​លោកអ្នក​មិនត្រូវ​មើលស្រាល​ក្រុមមនុស្ស​ឡើយ​ត្រូវតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពីព្រោះ​គេ​ចាំមើល​តែ​លោកអ្នក​ចន្លោះប្រហោង​ដើម្បី​វាយប្រហារ​ប៉ុណ្ណោះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពា​ក្សស​ម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​។

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។ ​ដំណើរ​ជីវិត​របស់​មនុស្ស​យើង​មិនមាន​អ្វី នៅ​នឹង​មួយកន្លែង​ទេ ពោលគឺ​តែង​ប្រែប្រួល​ប្តូរផ្លាស់​ខ្លះៗ​កើតឡើង​ជានិច្ច​។ ​ហេតុនេះ​បើ​មាន​បញ្ហា​កើតឡើង​មិនត្រូវ​រុញ​រា ឬ​អស់សង្ឃឹម​ឡើយ​ត្រូវតែ​ចេះ​តស៊ូ​ទើប​រក​ជោគជ័យ​នាពេល​ក្រោយ​វិញ​ឃើញ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ធ្វើឱ្យ​ការប្រកប​ការងារ​មានការ​រាំងស្ទះ និង មាន​បញ្ហា​អុកឡុក​យាយី​ច្រើន​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​ពុំមាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ និង បង្កជម្លោះ​ជាមួយគ្នា​ច្រើន​បន្តិច​៕

ឆ្នាំមមែ៖ រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ប៉ុន្តែ​យ៉ាងណា​ការរស់នៅ​តោង​ចេះ​ពិភាក្សា ឬ សួរ​យោបល់ ដល់ ចាស់ទុំ ក្នុង​ការធ្វើ​អ្វីមួយ​ទើប​ប្រសើរ​ហោង​។ ​ការប្រកប​ការងារ​ពុំ​មាន​ឧ​បគ្គ​អ្វី​ចូលមក​រារាំង​នាំ​ជួប​ការលំបាក​ដោះស្រាយ​ច្រើន​ឡើយ​។ ​សម្រាប់​អ្នក​ប្រកប របរ រ​ស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ពេលព្រឹក​ជួប​លើ​បញ្ហា ខ្សត់ខ្សោយ ចំណូល តែ​ថ្ងៃ​បន្តិច​មាន​ហូរ​ចូល​មួយៗ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​កំពុង​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​គ្រាន់​ជាទី​កក់ក្តៅ​។

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។ ​ការរស់នៅ​ថ្ងៃនេះ​ឃើញថា​លោកអ្នក​មិនមាន​បញ្ហា​ទាំង​សុខភាព​និង​ជម្លោះ​ណាមួយ​នាំ​ពិបាក​ឆ្លងកាត់​ទេ​។​ ការប្រកប​ការងារ​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​មួយចំនួន​ចេញ​នៅឡើយ ឯ​បញ្ហា​ថ្មីៗ​ចូល​បន្ថែមទៀត​ធ្វើឱ្យ​អ្នក​កើត​ឆ្នាំ​ខ្លា​ខ្លះ​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន​ផងដែរ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មានការ​ធូរស្បើយ​ដោយ​អា​ចរក​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ប៉ុន្តែ​យ៉ាងណា​ការកើត​ភាព​រកាំរកូស​មាន​ច្រើន​ផងដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​និង​ងាយ​ទាំង​កើតការ​បែកបាក់​។

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​លោកអ្នក​មិនត្រូវ​សម្លឹង​មនុស្ស​ក្នុង​ផ្លូវ​មិនល្អ​ច្រើនពេក​ឡើយ ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ទូលាយ​នោះ​សិរី​សួស្តី​នឹង​ចូលមកក្នុង​ជីវិត​អ្នក​កាន់តែ​ច្រើនជាង​នេះ​ពុំខាន​។ ​ក្នុងថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកប​កិច្ចការ​អ្វី​ឃើញថា​មានការ​ចម្រើន​លូតលាស់ និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​បើ​ចង់​បណ្តាក់ទុន​រកស៊ី​ធំៗ​ត្រូវ​ចេះ​មើលមុខ​ក្រោយ​ឱ្យ​ស្រួលបួល​បើ​ពុំនោះ​នឹងត្រូវ​ខកបំណង​ក្នុង​រឿង​អ្វីមួយ​ជាក់​ជាពុំខាន​។​ ​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុង​ផ្អែមល្ហែម​គ្រាន់​កក់ក្តៅ​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​។

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ជួប​បញ្ហា​រកាំរកូស​ច្រើន ហើយ​ពិសេស​អាច​កើតមាន​ជម្លោះ​វិវាទ​ជាមួយ​អ្នកដទៃ​ទៀតផង​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​ដោះស្រាយ​មិន​អស់​ឬ​ដោះស្រាយ​មិនបាន​ដូច​ជាទី​ពេញចិត្ត​នោះដែរ​។ សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​។

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ជួប​បញ្ហា​ក្រុមមនុស្ស​បង្ក​ថ្នាំ​ថ្នាក់​ផងដែរ ប៉ុន្តែ​យ៉ាងណា​ដំណើរ​ជីវិត​នៅតែមាន​ភាព​សុខដុម​ដូច​សព្វមួយដង​។ ​ការប្រកប​ការងារ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខគួរ​សម​ផង​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​មកវិញ​គួរសម ឯមុខ​របរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ជឿនលឿន​ទៅមុខ​និង​កំពុង ស្រស់ស្រាយ​ប្រពៃ​។