ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ អំឡុង​ពេលនេះ​បើទោះបី​ជួប​បញ្ហាលំបាក​មួយចំនួន​យាយី​នាំ​ជួប​ផល​លំបាក​នោះ​ក៏​ច្រើន​។​ ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ​វិញ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឬ​ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ផង​។​ ក្នុងថ្ងៃនេះ​ដែរ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏​សម​ដូច​ប្រកប​ជានិច្ច​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ថែមទៀត​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ងាយ​ឆាប់​ចប់ និង​តែង​ទទួលផល​ល្អ​ត្រឡប់មកវិញ។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មានការ​ជឿនលឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ៕

ឆ្នាំខាល៖ រាសី​ខ្ពស់ត្រដែត​។ ​​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​តូចធំ​ក៏​តែង​ឆ្លើយតប​ផល​ល្អៗ​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​តូចធំ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​។ ​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​ហើយ​បើ​ចង់​រៀបចំ​ផ្សំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​មួយ​ដែរ​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​លើកយក​បញ្ហាសំខាន់​ណាមួយ​មក​ធ្វើ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​មាន​ចំពោះមុខ​ផង​។​ ក្រៅពីនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​ល្អ​ផង​ទើប​ប្រសើរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ផល​កម្រៃ​ក៏​មិនសូវ​ឆ្លើយតប​ដូច​សេចក្តីប៉ងប្រាថ្នា​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​ទប់ទល់​ក្នុងការ​ចាយវាយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ទាស់ទែង​និង​ត្រូវរ៉ូវ​គ្នា​វិញ​ផងដែរ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏​សម​ដូច​ប្រកប​ជានិច្ច​។​ លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឬ​ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ទៀតផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ថែមទៀត​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​ផង​៕

ឆ្នាំម្សាញ់៖ រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​យឺត​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​និង​បង្ក​ជា​រឿង​រាវ​អូសបន្លាយ​ពេល​យូរ​ផង​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះបើ​មានការប្រកប​ការងារណា​ដែល​ពាក់ព័ន្ធ​ជាមួយ ឯកសារ​គប្បី​មានការ ប្រយ័ត្ន ប្រយែង បន្តិច​ពីព្រោះថា​ងាយ​ខូចខាត ឬ ទទួល​ការបាត់បង់​អ្វីមួយ​ផង​។​សម្រាប់​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ទោះ​ការ​ជួញ​ទីជិត​ឆ្ងាយ​លាភ​ប្រាក់កាស​ពុំមាន​សម្បូ​ណ៍​ទេ ដូច្នេះ​ទាល់តែ​លោកអ្នក​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​គ្រប់គ្រាន់​ចិញ្ចឹម​គ្រួសារ​រស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចង់​ឈ្នះ​ចាញ់​និង​រឹង​មានះ​ច្រើន​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ទោះ​ឃើញ​គេ​រកបាន​ម្តេច​ម្តា​ក៏​មិន​ហុច​ផល​ដូច​គាប់​បំណង​ប៉ុន្មាន​ទេ គួរ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​របៀប​ប្រយ័ត្ន​រែកពន់​ផល​លំបាក និងភាព​ទុក្ខសោក​មកវិញ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ ​នៅថ្ងៃនេះ​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង និង​អាណិត​ស្រឡាញ់​ច្រើន​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​ដូចនេះ​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំរកា៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ឡើង​។​ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​និង​ទទួលផល​លំបាក​ច្រើន​បន្តិច ម្ល៉ោះហើយ​គប្បី​ចេះ​តស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក ចូរ​ប្រយ័ត្ន​ការជួយ​យកអាសា​គេ​ព្រោះ​ច្រើន​យកគុណ​ប្តូរ​ទោស​មកវិញ​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​អ្វី​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ​បើ​មាន​កិច្ចការ​មកដល់​លោកអ្នក​គប្បី​ព្យាយាម​ពុះពារ​នោះ​នឹង​អាច​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់​ក្តៅចិត្ត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​នឿយណាយ​និង​មួហ្មង​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​នូវ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ចរចា​ឬ​ធ្វើ​អ្វីមួយ​ដែលជា​កិច្ចការ​សំខាន់​បើ​ចៀសវាង​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​ផល​អាក្រក់​មាន​ច្រើនជាង​ល្អ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ម្ល៉ោះហើយ​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​ត្រូវ​ចេះ​មើលគេមើលឯង ហើយ​មិនត្រូវ​ត្រចៀកស្រាល​ឆាប់​ខឹង​ឡើយ​ពីព្រោះថា​ងាយ​មានរឿង​រាវ​ដាក់ខ្លួន​ណាស់ដែរ។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕