យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានយីអ៊ុនឡើងខ្លាំងចាប់ពីថ្ងៃស្អែកនេះទៅ។
ឆ្នាំម្សាញ់៖ មានង៉ូវហេងខ្លាំង រាសីនៃសំណាងឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ លេខជ័យ៤៤៨ ចាប់ពីថ្ងៃស្អែកនេះទៅបើលោកអ្នកចង់ពឹងពាក់ប្រាក់កាក់ពីអ្នកណាក៏ដោយរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ច ឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំជូត៖ ចាប់ពីថ្ងៃស្អែកនេះទៅ លោកអ្នកសម្បូរលុយចាយ មានយីអ៊ុនលើករាសីឡើងខ្លាំង ផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ។ អ្នកកើតឆ្នាំនេះជាប្រភេទមនុស្សមានឫទ្ធិអំណាចស្ថិតនៅលើកំពូលភ្នំទ្រព្យ មានទ្រព្យមហាសាល និងមានបញ្ញាច្រើន ជាអ្នកចូលចិត្តជួយអ្នកដទៃ និងមានគេស្រឡាញ់រាប់អានគ្រប់ទិសទី។ ពណ៌នាំសំណាង ផ្កាឈូក លេខហេង ១៦៨ការងារទាំងឡាយរីកចម្រើនទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ។
ឆ្នាំថោះ៖ ពណ៌នាំលាភ ខៀវ លេខហេង១៧៨ចាប់ថ្ងៃស្អែកនេះទៅ លោកអ្នកមានលាភមានសំណាងធំប្រជុំចូលគ្រប់ទិស។ ការងារអ្វីៗបានសម្រេចដូចបំណងប្រាថ្នា លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ ការងាររកទទួលទានគ្រប់ច្រកល្ហកបានកាក់កបខ្លាំងណាស់ ប្រាក់ចូលមកមិនដាច់។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញលើសលប់ និងជោគជ័យគ្រប់កិច្ចការទាំងឡាយ៕