យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំរកា,ខាល,ជូត នឹងមានលាភសំណាងហូរចូលយ៉ាងច្រើនចាប់ពីថ្ងៃស្អែកនេះទៅ។
ឆ្នាំរកា៖ ចាប់ពីថ្ងៃស្អែកនេះទៅការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនេះមិនថាជារឿងការងារ ប្រាក់កាស ឬរឿងផ្ទាល់ខ្លួននោះឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏ចូលមកកាន់តែខ្លាំងជាងមុនផងដែរ។
ឆ្នាំខាល៖ ចាប់ពីថ្ងៃស្អែកនេះទៅបើលោកអ្នកមានការចាត់ចែងកិច្ចការងារចាស់ឬកិច្ចការដែលនៅសេសសល់ពីមុនមកតែងផ្តល់ផលល្អនៅពេលក្រោយវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
ឆ្នាំជូត៖ ចាប់ពីថ្ងៃស្អែកនេះទៅ ជាពេលផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនទៅមុខខ្លាំងបំផុត៕