យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយនៅប៉ុន្មានម៉ោងមុននេះ ពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ នឹងមានលាភសំណាងធំរត់មករត់ដល់មុខផ្ទះនៅថ្ងៃស្អែកនេះ។
ឆ្នាំម្សាញ់៖ នៅថ្ងៃស្អែកនេះដួងរាសីនៃសំណាងរបស់លោកអ្នកស្រាប់តែប្ដូរទិញរត់មកដល់មុខផ្ទះ ដូច្នេះនៅថ្ងៃស្អែកនេះបើលោកអ្នកចង់ពឹងពាក់អ្វីមួយពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះដួងរាសីនៃសំណាងរបស់លោកអ្នកស្រាប់តែប្ដូរទិញរត់មកដល់មុខផ្ទះ ជាហេតុធ្វើឲ្យអ្នកមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតពិតជាមានភាពសុខដុមគាប់ប្រសើរណាស់។ បើលោកអ្នកចង់ទំនាក់ទំនងការងារឬទាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងទទួលបានជោគជ័យភ្លាមៗ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕