ថ្ងៃស្អែកអ្នកកើតឆ្នាំទាំង៣នេះ ឡើងលាភកប់ពពក នរណាចង់ធ្វើអាក្រក់ដាក់អ្នកមិនបានឡើយ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ ថ្ងៃស្អែកនឹងឡើងលាភសំណាងកប់ពពក នរណាចង់ធ្វើអំពើមិនល្អដាក់អ្នកនោះនឹងតបស្នងទៅវិញភ្លាមៗ។

ឆ្នាំវក៖ នៅថ្ងៃស្អែកនេះ ដំណើរ​ជីវិត​មាន​តែ​ភាព​សុខដុម​គាប់ប្រសើរ​ណាស់។ លេខ​សំណាង​១០៩​លោក​អ្នកមាន​លាភ​មាន​លុយ មាសប្រាក់​ហូរ​ចូល​មក​ផ្ទួន​ៗ ឬ​បើ​ចង់​ទំនាក់ទំនង​ការងារ​ឬ​ចរចារឿងការងារអ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន។

ឆ្នាំជូត៖​ នៅថ្ងៃស្អែកនេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។

ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ បើលោកអ្នកចង់ពឹងពាក់រឿងអ្វីមួយពីអ្នកណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ៕