នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំថោះ,មមី,រកា នៅប៉ុន្មានថ្ងៃខាងមុខនេះយីអ៊ុនឡើងខ្លាំងប្រកបកិច្ចការងារអ្វីក៏សម្រេច។
ឆ្នាំថោះ៖ ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនកំពុងបុកឡើងខ្លាំង កើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ អ្នកកើតឆ្នាំនេះ លោកអ្នកនឹងមានជោគមានជ័យ មានសិរីសួស្តី លាភធំចាំងចូលក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន ម្ល៉ោះហើយទោះធ្វើអ្វីតែងផ្តល់ផលល្អ។ សម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មី ដោយតែងហុចផលល្អៗមកវិញ ជាងអាក្រក់ជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរ មានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំង ទើបទទួលជោគជ័យជំនួញធំដុំទៅរួច។ ការប្រកបការងារ លោកអ្នកពុំគប្បីមានការរិះគន់ចៅហ្វាយនាយឡើយ ព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវទទួលរងការលំបាកនៅគ្រាខាងមុខ។
ឆ្នាំមមី៖ ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនបុកឡើងខ្លាំង កើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ អ្នកកើតឆ្នាំនេះ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃ ជើង ព្រោះមិនដូច្នេះទ្រព្យលាភ ដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោល ហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
ឆ្នាំរកា៖ ប៉ុន្មានថ្ងៃខាងមុខនេះ យីអ៊ុនឡើងខ្លាំង កើបលុយ កើបទ្រព្យ មានលាភជ័យហូរចូលហូរហៀរ អ្នកកើតឆ្នាំនេះ មានពន្លឺឆព័ន្ធរង្សីចាំងផ្លេកៗ ចូលមកក្នុងជីវិតរបស់លោកអ្នក ជាពិសេសអ្នកនឹងមានលាភ មានទ្រព្យ កើតក្តីសុខគ្រប់ពេលវេលា ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង៕