នៅថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកមានការធ្វើអ្វីពាក់ព័ន្ធជាមួយឯកសារគប្បីត្រៀមឱ្យបានសព្វគ្រប់និងពិសេសឱ្យប្រយ័ត្នការបាត់បង់ដោប្រការណាមួយ។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផ្លែផ្កាទទួលបានមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបការលំបាកហើយទាល់តែស្វះស្វែងខ្លាំងទើបប្រាក់កាសហូរចូលគ្រាន់ស្រួលចិត្ត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយយកអាសារច្រើនជាងសព្វមួយដង។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយអាចមានដំណឹងល្អឬកិច្ចការងារមានការលូតលាស់គួរសមផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្ត្រីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រកាន់យកភាពចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រែកចូលកើត។ អ្នកប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមុខនាំពិបាកដោះស្រាយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។ រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗតែងងាយមានការភ្លាំងភ្លាត់ណាស់។ លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។ អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ ការធ្វើដំណើរទីជិតឆ្ងាយគួរមានការយកចិត្តទុកដាក់សុវត្តិភាពផ្ទាល់ខ្លួនបន្តិចទើបប្រសើរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ការរស់នៅមិនត្រូវប្រឆាំងចាស់ទុំពេកឡើយ ត្រូវចេះសម្របខ្លួននិងបើកចិត្តទូលាយបន្តិចទើបប្រពៃបំផុត។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយលោកអ្នកតោងមានការយកចិត្តទុកដាក់ហើយប្រយ័ត្នការងារសំខាន់ៗបន្តិចព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយទោះផ្លូវទឹក,ផ្លូវគោកឬផ្លូវអាកាសក្តីផលកម្រៃមានហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរតែយ៉ាងណាការធ្វើអ្វីមិនអាចលោភលន់បានទេព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនៅឡើយ។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយតោងតែមើលមុខក្រោយពីព្រោះថាផលមិនល្អនោះឃើញថាងាយកើតឡើងចំពោះមុខផង។ ការប្រកបការងារពុំមានការជឿនលឿនទេ ហើយពិសេសក្រុមមនុស្សតាមឈ្នានីសនោះក៏ច្រើនដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដួងរាសីពុំសូវល្អទេដូចនេះលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើថែមទៀត។ សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកត្រូវចេះពូនជ្រោយសេចក្តីស្នេហារបស់ខ្លួនកុំបង្កជម្លោះទើបឈានដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ ការរស់នៅលោកអ្នកជួបបញ្ហាស្មុគស្មាញច្រើនបន្តិច ហើយការចេញដំណើរជិតឆ្ងាយពុំសូវល្អទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ ការប្រកបការងារអ្វីមិនផ្តល់ផលល្អទេ ហើយបើចុះប្រកបការងារធំដុំវិញគប្បីមានការប្រយ័ត្នប្រយែងឱ្យបានច្រើនជាងសព្វមួយដង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលនោះជួបស្ថានភាពតានតឹងខ្លាំង ហើយអ្នកខ្លះរកត្រឹមបង្គ្រប់ឆ្នាំបាយសឹងមិនគ្រាន់ផង។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាមិនល្អណាមួយយាយី។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់សេចក្តីទុក្ខសោកមកវិញ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក ល្អប្រសើរហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខផង។ សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានលទ្ធផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញដែរមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់មនុស្សយើងនោះមិនទៀងទាត់ពីព្រោះពេលខ្លះល្អ ឯពេលខ្លះអាក្រក់ពោលគឺពេលខ្លះមានរឿងរាវយាយី ឯពេលខ្លះទៀតមានការសប្បាយក្អាកក្អាយ។ ដូចជាក្នុងអំឡុងពេលនេះលោកអ្នកមិនអាចធ្វើអ្វីដោយមិនគិតគូរនោះឡើយពីព្រោះថាផលអាក្រក់ៗនោះតែងមានជាប់ជានិច្ច។ ក្នុងថ្ងៃនេះដែរសម្រាប់ស្ត្រីឃើញថាដួងរាសីមានការលូតលាស់គួរសមតែលោកអ្នកក៏ទទួលការរែកពន់ការងារក៏ច្រើនជាងមុនដែរ។ ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ប្តូរទេគឺដូចសព្វមួយដង។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីវិញមានការរីកលូតលាស់ទៅមុខយឺតតែក៏ងាយថយក្រោយ៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ដោយសារដួងរាសីថ្ងៃនេះធ្លាក់ស្រុតចុះ ដូចនេះបើលោកអ្នកមានការពឹងពាក់ខ្ចីជារបស់អ្វីមួយពីអ្នកដទៃតែងខកបំណងច្រើន ហើយពិសេសអាចកើតមានបញ្ហាចំពោះគ្នាទៀតផង។ ក្រៅពីនេះបើមានចេញដំណើររថយន្តឬឡើងផ្ទះមិនសូវផ្តល់ជោគសិរីប៉ុន្មានទេ។ ការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយថយក្រោយថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះដែរការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបការលំបាកម្តេចម្តាតែក៏មានផលចំណូលមួយៗគ្រាន់បំពេញក្រពះផង។ រីឯសេចក្តីស្នេហាកំលោះក្រមុំមិនមានផ្លាស់ប្តូរទេគឺមានភាពស្រុះស្រួលល្អដូចសព្វមួយដង៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរលូនល្អ ហើយទោះធ្វើអ្វីក៏តែងហុចផលល្អៗមកវិញផង។ ការប្រកបការងារពុំមានអ្វីចូលមកជាឧបសគ្គនាំពិបាកដោះស្រាយនោះទេ ហើយបើចង់ប្រកបកិច្ចការធំដុំតែងទទួលជោគជ័យច្រើនផង។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកព្រោះតែងអាចជោគជ័យដូចគាប់បំណង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះលោកអ្នកត្រូវរែកពន់ផលលំបាកច្រើន ហើយពិសេសធ្វើច្រើនទទួលបានផលតិចទៀតផង។ ក្នុងពេលនេះលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយធ្វើអ្វីក៏ដោយមិនអាចយកភាពមោហៈទោសៈដាក់ខ្លួនបានឡើយបើពុំនោះបញ្ហាពិតជារត់ចូលកាន់តែច្រើនឡើងជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណងហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទណាមួយកើតឡើង។ ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។ រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងមានបញ្ហារកាំចិត្តច្រើន ដូចនេះត្រូវចេះពូនជ្រោយសេចក្តីស្នេហាបន្តិចទើបប្រសើរ៕