នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរសោះឡើយពិសេសជាថ្ងៃដួងរាសីធ្លាក់ស្រុតចុះខ្លាំង ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ សម្រាប់ថ្ងៃនេះដែរដំណើរជីវិតទទួលផលមិនល្អមួយចំនួនដូចនេះមិនថាស្ត្រីបុរសទេការសម្រេចចិត្តអ្វីមួយងាយទទួលរងប៉ះទង្គិចនិងខកបំណងច្រើនគប្បីមានការប្រយ័ត្នប្រយែងផង។ ចំណែកផលល្អរបស់លោកអ្នកគឺការចាត់ចែងការងារចាស់ឬកិច្ចការងារនៅសល់ពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។មុខជំនួញតូចធំពុំមានអ្វីប្រែប្រួលច្រើនឡើយគឺនៅតែជួបការលំបាកភាគច្រើនដដែលទេ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងមានរឿងខ្វាយខ្វល់ចំពោះគ្នាមិនតិចដែរទេ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលល្អនោះមានច្រើនជាងផលមិនល្អជាងសព្វមួយដង។ ចំណែកការប្រកបការងារក៏មិនអាចប្រមាថបានដែរបើពុំនោះក៏ងាយទទួលរងការខូចខាតឬបាត់បង់ដូចគ្នា។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារមានភាពស្រុះស្រួលនិងកំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំណាស់ដែរ។នៅថ្ងៃនេះបើលោកអ្នកទំនាក់ទំនងអ្វីមួយតែងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូចនេះធ្វើឱ្យមានការផ្លាស់ប្តូរខាងអារម្មណ៍ ដូចនេះការរស់នៅក្នុងផ្ទះសម្បែងគប្បីមានការប្រយ័ត្នប្រយែង នាំឱ្យកើតជារឿងរាវជម្លោះវិវាទដោយប្រការណាមួយ។ ការប្រកបការងារទាំងស្ត្រីបុរសលោកអ្នកគប្បីរក្សាភាពនឹងធឹង ហើយមិនត្រូវនិយាយច្រើនទៅលើរឿងអ្នកដទៃនោះឡើយទើបគ្មានបញ្ហាណាមួយចោទឡើងចំពោះគ្នា។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនត្រូវចេះដឹងឮរឿងអ្នកដទៃច្រើនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរ៉ាវអាក្រក់មកដាក់ខ្លួនវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបរឿងប្រទាំងប្រទើសនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ ការរស់នៅត្រូវរក្សាភាពនឹងធឹងទោះមានបញ្ហាអ្វីក៏ដោយ ពីព្រោះថាងាយកើតរឿងរាវជាមួយសាច់ញាតិឬមិត្តភក្តិទៀតផង។ នៅថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងមានកំហុសច្រើន ហើយពិសេសក្រុមមនុស្សដែលបង្ករឿងថ្នាំងថ្នាក់ក៏ច្រើនផងដែរ។ដូចនេះលោកអ្នកមុនធ្វើអ្វីមួយគប្បីមានការត្រិះរិះឱ្យបានច្បាស់លាស់ទើបមិនកើតការភ្លាំងភ្លាត់នាំសោកស្តាយនៅពេលក្រោយពិសេសបញ្ហាប្រាក់កាសតែម្តង។អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ រ៏ឯសេចក្តីស្នេហាប្រុសស្រីចូរកុំគប្បីឈ្លក់វង្វេងតែសេចក្តីស្នេហាពេកត្រូវរកពេលវេលាបំពេញការងារឬរៀនសូត្រទើបជាការប្រពៃបំផុត៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើង។ នៅថ្ងៃនេះការបំពេញការងារធំដុំច្រើនភ្លាំងភ្លាត់ពុំសូវសមដូចប្រកបទេ ម្ល៉ោះហើយគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់ណាមួយកើតឡើង។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយកើតមានតែបញ្ហាជាមួយគ្នាមិនចេះចប់ ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានបញ្ហាអ្វីមួយលោកអ្នកប្រញាប់ធ្វើការចរចាឬទំនាក់ទំនងកិច្ចការតូចធំព្រោះថាតែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីពេញចិត្ត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ បើចង់ពឹងពាក់នរណាម្នាក់តែងទទួលបានការឆ្លើយតបជាលទ្ធផលល្អៗមកវិញ។ នៅថ្ងៃនេះដួងរាសីរះខ្ពស់ពីទិសខាងកើតភ្លឺយ៉ាងចិញ្ចាចចិញ្ចែងដូច្នេះហើយដំណើរជីវិតមានជោគជ័យគ្រាន់កក់ក្តៅ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់កម្រើកខ្លួនបន្តិចវិញខ្លះ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបជានិច្ច។ រីឯបញ្ហាគូស្នេហ៍មិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ មុននឹងជួបនូវក្តីសម្រេចអ្វីមួយនោះលោកអ្នកតែងជូបនូវឧបសគ្គរារាំងចំពោះមុខខ្លះហេតុនេះបើមានជួបឧបសគ្គអ្វីមួយមិនត្រូវរុញរាឡើយ។ ការប្រកបការងារនៅថ្ងៃនេះជួបនូវភាពប្រទាំងប្រទើស និង ពិសេសឱ្យប្រយ័ត្នកិច្ចការធម្មតាបង្កជាកំហុសឆ្គង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនអាចប្រមាថបានទេ បើពុំនោះទេពិតជាជួបនូវផលលំបាកនាថ្ងៃខាងមុខជាក់ជាពុំខាន។ នៅថ្ងៃនេះការធ្វើអ្វីមួយត្រូវសន្សឹមៗនឹងប្រយ័ត្នប្រយែងនិងមិនត្រូវប្រកបកិច្ចការងារអ្វីសំខាន់ពេកឡើយពីព្រោះថាងាយជួបនូវបញ្ហាចម្រូងចម្រាសណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេគប្បីបន្ថែមការប្រុងប្រយ័ត្នបន្តិច។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារកំពុងមានភាពស្រុះស្រួល និងមានភាពស្រស់ស្រាយគ្រាន់ជាទីកក់ក្តៅ។ ការធ្វើដំណើរឆ្ងាយជិតបើចង់ពឹងពាក់នរណាម្នាក់តែងសម្រេចសមដូចប្រកប។ ការប្រកបការងារក្នុងថ្ងៃនេះមានការចម្រើនលូតលាស់ល្អ ហើយធ្វើអ្វីក៏តែងមានភាពសុខដុមគួរសមផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទពេលនេះជាឱកាសល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះមិនត្រូវជឿសម្តីក្រុមមនុស្សពេកឡើយ ពិសេសក្រុមមនុស្សខ្ចាត់ព្រាត់ពីព្រោះគេងាយនាំទុក្ខមកឱ្យជាងសព្វមួយដង។ ការប្រកបការងារមិនអាចធ្វេសប្រហែសបានឡើយពីព្រោះថាងាយជះផលអាក្រក់ជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានការនឿយណាយនិងបង្កជម្លោះជាមួយគ្នាច្រើន៕