នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលផង។ ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។ការធ្វើដំណើរទីជិតឆ្ងាយកុំគប្បីសេពគប់គ្រឿងស្រវឹងព្រោះពុំសូវមានសុវត្តិភាពឡើយ។ រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះសម្រាប់លោកអ្នកកើតឆ្នាំពពែទាំងប្រុសស្រី មិនផ្តល់ផលល្អក្នុងការសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយ ពីព្រោះថាផលអាក្រក់ងាយកើតបញ្ហាចូលយាយីផង។ក្នុងថ្ងៃនេះកុំយកបញ្ហាធំៗឬសំខាន់មកអនុវត្តពីព្រោះថាផលមិនល្អនោះងាយកើតមានផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមិនជួបការលំបាកដូចមុនខ្លាំងឡើយគឺអាចមានហូរចូលគ្រាន់បន្សើមបំពង់កផងដែរ ប៉ុន្តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទនាំការលក់ដូរនៅមិនសុខ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នបញ្ហាចរាចបន្តិចពីព្រោះងាយកើតបញ្ហាណាស់។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចៀសវាងការប្រមាថ ឬ មើលផ្លូវអាក្រក់ដល់គ្នាព្រោះនាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយគឺងាយភ្លាំងភ្លាត់ និង ជួបបញ្ហាមិនល្អណាមួយយាយី ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែង។ ការប្រកបការងារបើទោះបីមើលទៅពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ ប៉ុន្តែលោកអ្នកពុំគួរទុកចិត្ត ពេលដែរពីព្រោះថាក្រុមមនុស្សខ្លះចាំមើលតែយើងខុសដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានសភាពតានតឹងបន្តិចពិតមែន ប៉ុន្តែចំពោះប្រាក់កម្រៃគឺមានហូរចូលតិចតួចគ្រាន់ដោះស្រាយជីវភាពផងដែរ ។ការធ្វើដំណើរចាកចេញក្រៅផ្ទះកុំគប្បីដើរពាសវាលកាលពេកប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីសំខាន់អាចចុះធ្វើឬសម្រេចចិត្តអនុវត្តបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញនាពេលក្រោយគ្រាន់កក់ក្តៅផង។ ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរគឺមានសភាពល្អប្រពៃណាស់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងទាំងការងារ ប្រាក់កាសនិងរឿងផ្ទាល់ខ្លួនពីព្រោះថាផលមិនល្អងាយកើតឡើងណាស់ដែរ។ លោកអ្នកគប្បីយកចិត្តទុកដាក់ថែទាំការងារព្រោះងាយធ្លាក់ស្រុតចុះឬក្រុមមនុស្សបង្កជាឧបសគ្គជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយនិងបង្កជម្លោះជាមួយគ្នាក៏ច្រើន៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកនាពេលកន្លងមកបើជួបភាពអួអាប់ច្រើននោះ ពេល នេះបានចាប់ផ្តើមភ្លឺថ្លា ហើយធ្វើអ្វីៗក៏តែងមានការចម្រើនលូតលាស់ទៅមុខដែរ។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងការងារឬធ្វើអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗនោះតែងឆាប់ហុចមកវិញផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងអាចប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅ ហើយក៏មានភាពសុខដុមល្អណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីវិញបើលោកអ្នកចង់ជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ហេតុនេះបើចង់ធ្វើអ្វីមួយគួររួសរាន់ពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅមកវិញ។ ពេលវេលាល្អសម្រាប់លោកអ្នកប្រកបការងារ ឬ ធ្វើអ្វីមួយគួររួសរាន់ទាន់ពេលវេលាល្អមកដល់។ ចូរលោកអ្នករវាសរវៃប្រកបការងារ ហើយទំនាក់ទំនងឲ្យបានច្រើននោះមិនអត់ប្រយោជន៍ឡើយទៅគ្រាក្រោយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះធំដុំឬរកស៊ីនាយអាយក្តីតែងអាចទទួលផ្លែផ្កាឆ្លើយតបមកវិញគ្រាន់ជាទីកក់ក្តៅមួយចំនួនដែរ។ រីឯបញ្ហាស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជ្រួលជ្រើមតាមមិត្តភក្តិប្រយ័ត្នធ្លាក់ក្នុងភក់ជ្រាំមិនដឹងខ្លួននៅគ្រាខាងមុខ ហើយត្រូវមករែកពន់ទុក្ខសោកមិនអាចស្តារឡើងវិញបាន៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបនូវលើកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយទោះធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានឡើយ ហើយពិសេសងាយនឹងខូចខាតថែមទៀត។ ការប្រកបការងារពុំសូវជឿនលឿទៅមុខទេ ហើយបើថយក្រោយនោះឃើញថាខ្លាំងក្លា គប្បីចេះប្រយ័ត្នប្រយែងកិច្ចការងារសំខាន់ៗឱ្យបានខ្លាំងក្លាបន្តិច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើការពិបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ម្ល៉ោះហើយបើជាស្នេហាមានជម្លោះវិវាទពីយូរហើយច្រើនតែដល់ទីបញ្ចប់ឬបើមានជម្លោះក៏តែងមិនងាយផ្សះផ្សាបានដែរ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះធ្វើអ្វីមួយត្រូវលម្អិតលម្អន់និងមើលមុខក្រោយបន្តិចពីព្រោះថាផលអាក្រក់ងាយរត់ចូល ហើយបើការចំណាយថវិកាអាចច្រើនផង។ ការប្រកបការងារពុំសូវទទួលបានជាលទ្ធផលអ្វីធំដុំទេ និងពិសេសចៅហ្វាយនាយចាំកត់សម្គាល់ផង បើការកិច្ចការនោះធ្វើមិនបានឬធ្វើដោយបរាជ័យ។ ការធ្វើជំនួញទីជិតឆ្ងាយកុំសូវចំណាយដើមទុនធំដុំទៅលើទំនិញដែលមិនធ្លាប់លក់ដូរពីព្រោះថាផលល្អនោះមានតិចជាងផលអាក្រក់គឺមានន័យថាផលកម្រៃបើមានក៏មិនច្រើនដែរ ប៉ុន្តែបើស៊យវិញគឺអស់ប្រាក់កាសពិបាកស្រង់មកវិញបានណាស់។ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំសូវមានការចុះសម្រុងគ្នាទេ ហើយពិសេសច្រើនតែប្រឆាំងគ្នាដោយមិនសមហេតុផលថែមទៀត៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកមិនអាចប្រមាថលើអ្វីមួយបានឡើយ ពិសេសបញ្ហាជុំវិញខ្លួនពីព្រោះថាងាយកើតជារឿងរាវអាក្រក់មកដល់អាត្មាខ្លួនណាស់។ សម្រាប់អំឡុងពេលនេះបុរសធ្វើអ្វីក៏ដោយពុំមានការលេចធ្លោទេ ពីព្រោះថាលោកអ្នកមានឧបសគ្គនិងរឿងរាវរត់ចូលផងដែរ។បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជនឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយភ្លាំងភ្លាត់និងជួបបញ្ហាច្រើន ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយមិនអាចបណ្តែតបណ្តោយបានឡើយគប្បីប្រយ័ត្នប្រយែង។ ការប្រកបការងារលោកអ្នកតោងតែប្រយ័ត្នប្រយែងនិងពិសេសត្រូវយកចិត្តត្រជាក់ដាក់ខ្លួនទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ អ្នកជំនួញទីជិតឆ្ងាយអំឡុងពេលនេះប្រាក់កាសរកបានដោយកម្របន្តិច តែយ៉ាងណាលោកអ្នកតោងតែអត់ធ្មត់តស៊ូ ហើយតោងតែចងចាំថាដំណើរជីវិតមានចុះមានឡើងជារឿងធម្មតា។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើជាស្នេហាថ្មីថ្មោងមិនត្រូវជ្រួលជ្រើមខុសបែបបទពីព្រោះថាសុទ្ធសឹងនាំផលលំបាកនាគ្រាក្រោយប៉ុណ្ណោះ៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃគឺយើងពុំមែនបានសុខសប្បាយរហូតទេគឺតែងមានឧបសគ្គនិងរឿងរាវមិនល្អចូលមកក្នុងជីវិតជារឿងធម្មតា។ ហេតុនេះអ្វីដែលជាការល្អបំផុតគឺយើងត្រូវចេះកែច្នៃពេលវេលានិងតស៊ូជាមួយវានោះទើបជាការល្អបំផុត។ អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីពុំផ្តល់ជោគលាភល្អទេ ដូច្នេះទោះធ្វើអ្វីក៏មិនអាចធ្វើដោយធ្វេសប្រហែសឬធ្វើដោយក្តីក្តៅក្រហាយបានឡើយបើពុំនោះទេនឹងជួបផលអាក្រក់ណាមួយនៅពេលក្រោយជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូណ៍ឡើយដូច្នេះទាល់តែលោកអ្នកខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រាន់ធូរជាងនេះ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់យឺតនិងងាយមានបញ្ហាជាមួយគ្នាជាងសព្វមួយដង៕