យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នៅប៉ុន្មានឆ្នាំខាងមុខ នឹងមានលាភសំណាងល្អតាមជាប់ខ្លួន អាចនឹងក្លាយជាសេដ្ឋីថែមទៀតផង។
ឆ្នាំកុរ៖ នៅប៉ុន្មានឆ្នាំខាងមុខនេះ ជាឆ្នាំដែលអ្នកអាចទទួលបានទ្រព្យច្រើន។ ដូចនេះ ចាប់ពីពេលនោះទៅ ទ្រព្យនឹងចាប់ផ្តើមហូរចូល រហូតដល់ពេលដែលអ្នកចាស់ទៅ មិនដាច់នោះទេ។
ឆ្នាំថោះ៖ អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលចេះសន្សំប្រាក់ ដោយពុំសូវហ៊ាយចាយលុយឡើយ។ ម្យ៉ាងទៀត គេជាមនុស្សដែលចេះប្រើលុយបង្កើតលុយ ហើយនៅរយៈពេលប៉ុន្មានឆ្នាំទៀតនេះ អ្នកនឹងមិនខ្វះលុយចាយឡើយ។
ឆ្នាំមមី៖ អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលវ័យឆ្លាតក្នុងផ្នែករកស៊ី។ ផ្លូវនៃការរកលុយរបស់គេមានច្រើនណាស់ ដូចនេះ មិនចាំបាច់ដ៏ចាស់ទេ គេនឹងអាចរកបានលុយច្រើនហើយ។ ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះលុយធំនឹងហូរចូល មិនដាច់នោះទេ៕