នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះថា អ្ននកើតឆ្នាំខាល,ជូត,រោង នឹងមានជើងលេខល្អខ្លាំងនៅថ្ងៃស្អែកនេះ ធ្វើអ្វីក៏សម្រេចដូចបំណងប្រាថ្នា លុយចូលច្រើនៗ។
ឆ្នាំខាល៖ លោកអ្នកធ្វើអ្វីឃើញថាជួបបញ្ហាបន្តិចបន្តួចចូលយាយីផងដែរប៉ុន្តែយ៉ាងណាមកដល់ពេលនេះបើលោកអ្នកចេះរៀបចំនោះបញ្ហាដែលលំបាកនឹងប្រែមកធូរស្បើយវិញហើយ។ សម្រាប់ថ្ងៃស្អែកនេះដែរដោយសារដួងរាសីនៃសំណាងឡើងខ្ពស់ដូចនេះបើចង់ធ្វើអ្វីក៏តែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្ត។
ឆ្នាំជូត៖ នៅថ្ងៃស្អែកនេះ បើមានកិច្ចការ អ្វីលោកអ្នក អាចសម្រុកបានហើយពី ព្រោះថាផលល្អៗនោះ មិនអត់ប្រយោជន៍ឡើយ។ ទាំងស្រ្តីបុរសបើលោកអ្នកមានកិច្ចការចាស់នៅសេសសល់មិនទាន់បានធ្វើនៅឡើយគប្បីសម្រុកបញ្ចប់បើពុំនោះទេវា នឹងបង្កើតផលលំបាកនៅពេលឈានដល់ថ្ងៃខាងមុខ វិញជាក់ជាពុំខាន។ ក្រៅពីនេះបើមានកិច្ចការណាសំខាន់ក៏អាចសម្រុកបានដែរ ពីព្រោះថាផល ល្អៗតែងរង់ចាំជានិច្ច។ សម្រាប់លោកអ្នកដែលប្រកបរបរ រកស៊ីជួញដូរមានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។
ឆ្នាំរោង៖ នៅថ្ងៃស្អែកនេះ សម្រាប់កិច្ចការងារនានាបើលោកអ្នកមានការតាំងចិត្តធ្វើតែងងាយឆាប់ចប់ហើយពិសេសអាចទទួលផលកម្រៃច្រើនទៀតផង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន៕