ហោរាសាស្រ្តប្រចាំថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣

នៅថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​ងាយ​មានការ​ផ្លាស់ប្តូរ​ខាង​អារម្មណ៍​ឬ​ប្រាក់កាស​ផង​។​ ការប្រកប​ការងារ​តែង​មានការ​រាំងស្ទះ​និង​ពិសេស​ងាយ​មានការ​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ច្រើន​ថែមទៀត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​គ្មាន​រឿង​រាវ​អ្វីមួយ​ចូល​យាយី​កើត​។​ សម្ព័ន្ធ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​រកាំចិត្ត​ពី​ព្រោះតែ​ការប្រឆាំង​គ្នា និង ពិសេស​មិនសូវ​ចេះ​ខាង​ចុះចាញ់​គ្នា​ប៉ុន្មាន​ឡើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងការ​រស់នៅ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​បន្តិច​ពីព្រោះ​ងាយ​កើត​បញ្ហា​យាយី​ផង​។​ ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ហើយ​មិន​អាចធ្វើ​អ្វី​ដោយ​ប្រញាប់ប្រញាល់​ឬ​តក់ក្រហល់​មិន​មើលមុខ​ក្រោយ​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជួប​ក្តី​ខកបំណង​ពុំខាន​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​នាពេលនេះ​ដំណើរ​សេចក្តីស្នេហា​ហាក់​ពុំ​សូវ​រលូន​ប៉ុន្មាន​ទេ​ដោយសារ​ម្នាក់ៗ​តែង​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ភាព​តានតឹង​ច្រើន​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ចៀសផុត​រឿង​រាវ​អាក្រក់​ទាំងពួង​រត់​ចូល​កើត​។​ ក្រៅពីនេះ​ការប្រកប​ការងារ​លោក​អ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​រក​ពេលវេលា​សម្រាក​ឱ្យបាន​ច្រើន​ទើប​ជាការ​ប្រសើរ​។​ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​រស់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ផង​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ក្នុងអំឡុង​ពេលនេះ​មិន​ទៅមុខ​ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ចត​នៅ​ស្ងៀម​ល្អ​ណាស់​៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ ពិសេស​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ទិស​ពី​គឺ​ឧ​ត្ត​រ​និង​ឦសាន​តែម្តង​។ នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ដំណើរ​កិច្ចការងារ​ផងដែរ​គ្រាន់​តែមាន​ភាពរអាក់រអួល​និង​ផលប៉ះពាល់​ច្រើន​បន្តិច​ប៉ុណ្ណោះ​។ ​ចំណែក​អ្នក​អាជីវករ​វិញ​លោកអ្នក​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ច្រើន ឯ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ដឹកមុខ​៕

ឆ្នាំរោង៖ ​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ឧបទ្រពចង្រៃ​តូចធំ​បាន​ចៀស​គេច​ឆ្ងាយ​ធ្វើឱ្យ​លោកអ្នក​មានការ​សប្បាយ​ចិត្ត​និង​ធូរស្រាល​បញ្ហា​មួយចំនួន​ឡើងវិញ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ផ្ទះ​គ្រាន់​ជាទី​កក់ក្តៅ​។​ ការធ្វើដំណើរ​ជួប​សេចក្តី​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ការធ្វើដំណើរ លោក អ្នក តោង​តែ ប្រយ័ត្នប្រយែង បញ្ហា​ចរាចរ​ផងដែរ​ពីព្រោះ​ងាយ​កើត​បញ្ហា​ទទួលរង​ផាកពិន័យ​ឬ​ការធ្វើដំណើរ​ត្រូវគេ​ឃាត់​ដោយ​ប្រការ​ណាមួយ​ផងដែរ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​រឿង​រាវ​កើតឡើង​នាំ​ខ្វាយខ្វល់​ចិត្ត​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ឬ​ផ្លូវអាកាស​ក្តី​លាភ​ធំដុំ​កុំ​សូវ​សង្ឃឹម​ពេក​ពីព្រោះ​ច្រើន​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​គឺ​បើ​បាន​ត្រឹម​មួយ​ល្មម​ទប់ទល់​ហើយ​អ្នកខ្លះ​អាច​ត្រូវ​ខកបំណង​ទៀតផង​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យសម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ព្រោះ​អ្នកខ្លះ​អុជអាល​ឱ្យតែ​លោកអ្នក​ធ្លាក់ទឹក ហើយ​គេ​ចាំ​ទះដៃ​ហ៊ោ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ជោគ​មានជ័យ​ល្អ ហើយ​ទោះ​ទៅណា​មក​ណា​ក៏​តែង​មានការ​ជឿនលឿន​ទៅមុន និង អាចមាន​ប្រៀប​ជាង​អ្នកដទៃ​ផងដែរ​។ ដំណើរ​ជីវិត​ការងារ​របស់លោក​អ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ការ​ចម្រើន​លូតលាស់​ច្រើន​រឿង​មិន​ថា​ជាការ​ងារ បញ្ហា​ប្រាក់កាស ឬ រឿង​ផ្ទាល់ខ្លួន​ទេ​គឺមាន​ការល្អប្រសើរ​គួរសម​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​ចង់​បោះទុន​តូចធំ ឬ ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ដោយសារ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោក អ្នក ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ត្រូវឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​ដែល​ត្រូវ​រាប់​រង​ណាស់​ផង​។​ ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោកសង្រេង​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ជួញ​ធំដុំ​មិនសូវ​កាក់កប​ប៉ុន្មាន​ទេ ពិសេស​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ឬ ការបណ្តាក់ទុន ហើយ​មិន​ហុច​ផល​អ្វី​មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​រៀងៗ​ខ្លួន​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់ និង ប្រយ័ត្នប្រយែង​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​ការប្រកប​ការងារ​ងា​យ​ទៅមុខ​ហើយក៏​ងាយ​ថយក្រោយ​ដែរ។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ឥតឈប់ឈរ ដូចនេះ​ត្រូវ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​អាច​ចៀស​ផុតពី​ជម្លោះ​ណាមួយ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន ឬ សូម្បីតែ​មនុស្ស​ពី​ចម្ងាយ​ក្តី​។ ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​សូវ​យក​រឿង​ចាស់​មក​និយាយ​ច្រើន​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​រស់នៅ​មិន​សុខដុម​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ និង ធ្វើ​អ្វី​តែង​សម្រេច​តាម​គោលដៅ​ផង​។​ ក្រៅពីនេះ​បើ​មានការ​ប្រកបការងារ​ត្រូវបាន​ចៅហ្វាយនាយ​អាណិត​ស្រឡាញ់​និង​ជួបចរចា អ្វី​ឃើញថា​តែងមាន​ការចុះ​សម្រុង​គ្នា​បាន​យ៉ាង​ងាយ​ទៀតផង​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​”​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កំចាត់​រាល់​ឧបទ្រពចង្រៃ​ទាំ​ពួ​ង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ និង កំពុងមាន​ភាពស្រស់​ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឬ​ធ្វើ​ធំដុំ​ពេក​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ត្រូវ​ចេះ​សន្សំទុក​ខ្លះ​ទើប​ប្រសើរ​។​ ដោយឡែក​សម្រាប់​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ជួប​ភាព​តានតឹង​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​កក់ក្តៅ​ទៅរួច​។​ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​គួរ​ប្រយ័ត្នប្រយែង​ពាក្យសម្តី​បន្តិច​ទើប​ជាការ​ប្រពៃ​បំផុត​៕

ឆ្នាំកុរ​៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​ថ្ងៃនេះ​រាល់​ឧបទ្រព​មិនល្អ​បាន​ចាកចេញ​ឆ្ងាយ ហើយ​ភាព​សិរី​សួស្តី​បាន​ត្រឡប់​ចូលមក​វិញ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វីមួយ​លោកអ្នក​អាច​សម្រុក​បាន​ពេញទី​ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។ ​អ្នកធ្វើ​ជំនួញ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ផង ហើយ​មុខទំនិញ​មានការ​លូតលាស់​ទៅមុខ​ដោយ​អាច​រក​ផល​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ និង បើ​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ហើយ​៕