យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំម្សាញ់,មមែ,រកា ពេលចូលដល់វ័យមួយខាងក្រោមនេះ នឹងជោគជ័យគ្រប់ភារកិច្ច លុយហូរចូលច្រើន លែងខ្វះទៀតហើយ។
ឆ្នាំម្សាញ់៖ មនុស្សដែលកើតឆ្នាំនេះ ជាអ្នកដែលមានឫទ្ធិអំណាចខ្លាំងក្លា នាំជោគវាសនាមកជាមួយជួយឱ្យគ្រួសារចម្រុងចម្រើន។ មនុស្សកើតឆ្នាំនេះមុននឹងធ្វើការសម្រេចចិត្តធ្វើរឿងអ្វីមួយតែងមានការគិតគូរបានគ្រប់ជ្រុងជ្រោយ ចៀសវាងមានលទ្ធផលមិនល្អនាពេលក្រោយ។ បើតាមការទស្សន៍ទាយបានបញ្ជាក់ឱ្យឃើញថា កាលណាអ្នកចូលដល់វ័យជាង៣០ឆ្នាំ នោះជោគលាភរបស់អ្នកក៏កើនតាមហ្នឹងដែរ ពិសេសក្នុងគ្រួសារអ្នកទាំងមូលនឹងពោរពេញដោយសុខសុភមង្គល ភាពរុងរឿងដោយសារតែសំណាងរបស់អ្នក។
ឆ្នាំមមែ៖ គ្រួសារណាដែលមានសមាជិកអ្នកកើតឆ្នាំនេះនៅជាមួយ គ្រួសារនោះនឹងជួបប្រទះនូវភាពរីកចម្រើន រុងរឿងនាពេលអនាគតមិនខានឡើយ ព្រោះជោគរាសីរបស់អ្នកឆ្នាំនេះកើតមកជាមួយភ័ព្វសំណាងដែលនឹងត្រូវតម្រូវឱ្យក្លាយជាអ្នកមានទ្រព្យធនហូរហៀរនៅពេលដែលគេមានវ័យជាង៣០ឆ្នាំ ហើយលុយកាក់នឹងត្រូវរត់សំដៅមករកដល់ក្នុងផ្ទះតែម្តង។
ឆ្នាំរកា៖ មនុស្សឆ្នាំនេះជាអ្នកដែលសម្បូរទៅដោយភាពវៃឆ្លាតបំផុត ពិសេសគឺមានគំនិតនិងពូកែខាងរកស៊ីធ្វើជំនួញ កត្តាទាំងអស់នេះហើយទើបជួយជំរុញឱ្យជោគវាសនារបស់មនុស្សប្រភេទនេះក្លាយជាអ្នកមាន មិនចេះខ្វះរឿងលុយកាសទ្រព្យធន។ ក្នុងគ្រួសារកាលណាមានអ្នកឆ្នាំនេះនៅជាមួយនោះប្រាកដជាប្រកបដោយកិត្តិយស និងទទួលបានការគោរពពីអ្នកដទៃជានិច្ច។ ទោះបីជាជីវភាពអ្នកនៅពេលនេះហាក់បីដូចជាមិនទាន់ធូរធារខ្លាំងក៏ដោយចុះ តែពេលចូលដល់វ័យជាង៣០ឆ្នាំ ទុក្ខលំបាកទាំងអស់នឹងត្រូវរសាយបាត់ ជាពិសេសនៅពេលអ្នកកាន់តែវ័យជ្រេទៅ ទ្រព្យសម្បត្តិរិតសម្បូរហូរហៀរ៕