នៅថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីខ្ពស់ត្រដែត។ ការរស់នៅរបស់មនុស្សយើងមានពេលខ្លះល្អនិងពេលខ្លះទៀតមិនល្អជារឿងធម្មតា។ ហេតុនេះទោះធ្វើអ្វីៗបើមានបញ្ហាកើតឡើងលោកអ្នកតោងតែមិនព្រួយបារម្ភឬគិតច្រើននោះឡើយនិងត្រូវចេះតស៊ូជាមួយបញ្ហាទើបប្រសើរ។ ថ្ងៃនេះបើមានការប្រកបការងារគឺមានភាពសុខដុមនិងលោកអ្នកអាចទទួលកាដូអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំនៅថ្ងៃនេះមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដួងរាសីរបស់លោកអ្នកឡើងខ្ពស់ ដូចនេះធ្វើឱ្យមានជោគសិរី ហើយទោះធ្វើអ្វីក៏តែងមានភាពស្រស់ស្រាយគួរជាទីពេញចិត្ត។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកចង់សម្រេចចិត្តធ្វើអ្វីមួយនោះផលល្អៗមួយចំនួនអាចនឹងល្អហួសពីការគិតទុកទៅទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ រីឯសេចក្តីស្នហាកំលោះក្រមុំមានការឆាប់ទាំងផ្អែមល្ហែមនិងឆាប់ទាំងជម្លោះវិវាទផងដែរ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។ ការប្រកបកិច្ចការតូចធំទាំងស្ត្រីបុរសលោកអ្នកត្រូវចេះដាក់ចិត្តដាក់កាយតស៊ូហើយត្រូវធ្វើគធ្វើថ្លង់ខ្លះទើបឆ្លងគ្រាលំបាកចំពោះមុខបានយ៉ាងងាយស្រួលទៅរួច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញពុំសូវកាក់កបទេគឺលាភហេងច្រើនបោលហួសឬហោះរំលងជានិច្ច។ បញ្ហាសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំបើលោកអ្នកចង់រៀបអាពាហ៍ពិពាហ៍ឬផ្សំផ្គុំគ្រួសារជួបរឿងរកាំចិត្តបន្តិចតែយ៉ាងណាក៏ដំណើរការទៅមុខល្អ៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ ការរស់នៅចូរប្រយ័ត្នមានការខូចខាតទ្រព្យសម្បត្តិខ្លះៗកើតឡើងដោយសារការធ្វេសប្រហែសអ្វីមួយ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមិនសម្រេចដូចគាប់បំណងប៉ុន្មានទេ ពិសេសងាយកើតបញ្ហានាពេលក្រោយថែមទៀត។ ចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយទាល់តែខិតខំខ្លាំងទើបអាចមានភាពផ្អែមល្ហែមដូចដើមវិញ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកចង់ធ្វើអ្វីមួយតែងមានភាពសុខកាយសប្បាយចិត្តមួយចំនួនត្រឡប់មកវិញផង។ ការប្រកបកិច្ចការងារបើបម្រុងលិចក៏ត្រូវអណ្តែតឡើងវិញដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃដោយអាចរកផលចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយរស់។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមល្អប្រពៃណាស់ផង៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា មានសិរីសួស្តី ហើយតែងទទួលនូវពរជ័យដោយក្តីសុខដុមផង។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារផ្នែកខាងក្រៅឬបើមានការចរចាអ្វីមួយក៏តែងផ្តល់ផលល្អៗមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចជាទីពេញចិត្តគួរសម។ សម្ព័ន្ធស្នេហាកំលោះក្រមុំពុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួច ហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើនោះ៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា មានសិរីសួស្តី ហើយតែងទទួលនូវពរជ័យដោយក្តីសុខដុមផង។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារដែលសេសសល់ពីមុនមកឬ ធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់គាប់ប្រសើរនាគ្រាខាងមុខ។ អ្នកធ្វើជំនួញបើមានការប្រកបមុខរបរមិនថាទីជិតឆ្ងាយតែងទទួលនូវផលកម្រៃឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបប្រដូចទៅនឹងត្រីនៅក្នុងទឹកនារដូវវស្សាដូច្នេះដែរ៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ លោកអ្នកមានការសុខកាយ សប្បាយចិត្តបន្តិចវិញ តែយ៉ាងណាការធ្វើដំណើរឆ្ងាយជិតមិនសូវល្អប្រសើរទេគប្បីប្រយ័ត្នប្រយែងឬបើនៅផ្ទះសម្បែងកាន់តែប្រសើរ។ នៅថ្ងៃនេះបើសម្រេចចិត្តអ្វីមួយត្រូវត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយពីព្រោះងាយកើតបញ្ហាត្រឡប់មកវិញផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ ឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការប្រេះឆា៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ ដំណើរជីវិតរបស់លោកអ្នក មានភាពសុខដុមវិញគួរសម ដូចនេះបើចង់ធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ជាសន្សឹមៗជានិច្ច។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមិនគប្បីលូកដៃចូលក្នុងល្បែងស៊ីសងឡើយពីព្រោះនាំកើតឧបទ្រពចង្រៃនាំការលក់ដូរកាន់តែមិនដាច់ថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លា មានសិរីសួស្តី ហើយតែងទទួលនូវពរជ័យដោយក្តីសុខដុម។ ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាហើយ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការងារនិងធ្វើជំនួញអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕
ឆ្នាំច៖ រាសីស្រុតចុះ។ បើទោះបីដួងរាសីមិនសូវល្អប្រសើរក្តី ប៉ុន្តែក៏មានភាពសុខដុមដូចសព្វមួយដង។ នៅថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយបើមានការប្រកបការងារអ្វីត្រូវចេះមើលមុខក្រោយនិងប្រយ័ត្នប្រយែង ហើយមិនត្រូវប្រកបកិច្ចការងារដែលសំខាន់ឡើយបើពុំនោះផលលំបាកអាចកើតមានគ្រប់ពេលផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើគិតចង់ធ្វើជំនួញអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងពុំនោះទេបើមានការចំណាយប្រាក់កាសធ្វើអ្វីមួយពិតជាត្រូវខាតអសារបង់ពុំខាន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវចុះសម្រុងគ្នាឡើយព្រោះជារឿយៗតែងចង់ចាញ់ឈ្នះគ្នាជានិច្ច៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ម្ល៉ោះហើយចូរប្រយ័ត្នបញ្ហាការដើរឆ្ងាយបន្តិចពីព្រោះថាងាយទទួលរងគ្រោះច្រើនជាងសព្វមួយដង។ ថ្ងៃនេះបើមានការប្រកបការងារតែងមានបញ្ហាច្រើននិងធ្វើអ្វីមិនសូវសម្រេចដល់ចប់ចុងដើមប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ហើយពិសេសលោកអ្នកអាចជួបក្រុមមនុស្សបង្កបញ្ហាណាមួយផង ដូចនេះចូរចេះធ្វើចិត្តឱ្យត្រជាក់មិនអាចប្រើកំហឹងទល់កំហល់បានឡើយប្រយ័ត្នរឿងតូចក្លាយរីកជាធំ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើសិនមានជម្លោះវិវាទ ហើយមិនគិតគូរដោះស្រាយឱ្យទាន់ពេលប្រយ័ត្នឈានដល់ផ្លូវបំបែក៕