នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នកើតបញ្ហាណាមួយដោយសារអ្នកដទៃបង្កឡើងឬសូម្បីតែរោគជំងឺបៀតបៀនយាយី។ នៅថ្ងៃនេះមានបញ្ហារាំងស្ទះខ្លះៗយាយី ហេតុនេះបើមានការប្រឹងប្រែងតែងទទួលជោគជ័យត្រឡប់មកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខតិចតួច ហើយបើថយក្រោយនោះក៏មានច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែម ហើយក៏ងាយកើតរឿងរាវទាស់ទែង៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែប្រយ័ត្នពីព្រោះធ្វើអ្វីៗពុំសូវសម្រេច និង មានការរាំងស្ទះច្រើន។ ក្នុងពេលនេះបើទោះបីមានការសម្រាកសប្បាយក្អាកក្អាយច្រើនក្តីលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយបើពុំនោះទេប្រយ័ត្នកើតឧបទ្រពចង្រៃកើតតែរឿងរាវប្រទាំងប្រទើស។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញទីជិតឆ្ងាយឃើញថាផលកម្រៃឆ្លើយតបក៏គួរជាទីពេញចិត្តដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីមានការជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាមិនអាចដំណើរការបានល្អឬទទួលជោគជ័យដូចគាប់បំណងនោះឡើយ។ លោកអ្នកត្រូវរក្សាភាពនឹងធឹងមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនបានទេ ហើយត្រូវចេះផ្តល់ការអភ័យទោសឱ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដើមនិងមានការរីកលូតលាស់ជាងនេះ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមិនមានការប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីមិនមានការរីកលូតលាស់ទៅមុខ ហើយការឆ្កួតនឹងល្បែងស្នេហាខុសរបៀបមានច្រើននិងបើមិនខិតខំទប់ស្កាត់ទេប្រយ័ត្នត្រូវមកសោកការនៅពេលក្រោយដែលចង់មិនចង់ហួសពេលបាត់ទៅហើយ៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅទាំងស្ត្រីបុរសដែលធ្លាប់តែឧបទ្រពចង្រៃយាយីឬទទួលរងសម្ពាធផ្លូវចិត្តបានធូរស្បើយឡើងវិញ ហើយកំពុងទទួលជោគជ័យថ្មីៗមកផង។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកបានលោតផ្លោះមកល្អប្រសើរតែយ៉ាងណាក៏មិនល្អទាំងអស់ដែរគឺមានរឿងរាវខ្លះក៏អាក្រក់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលលំបាកទាំងពួងទៅរួច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកបដែរ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ការរស់នៅបើធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេចូរប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាទុក្ខលំបាកណាមួយមកឱ្យ។ ក្នុងថ្ងៃនេះដោយសារដួងរាសីមិនល្អប្រសើរ ដូចនេះបើចង់ធ្វើអ្វីមិនត្រូវធំដុំពេកឬមិនសូវសំខាន់ពេកឡើយពីព្រោះថាផលមិនល្អនោះក៏មានច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបប្រទះនូវរឿងរ៉ាវប្រទាំងប្រទើសច្រើនហើយបើចេះធ្វើគធ្វើថ្លង់ខ្លះទើបមានភាពសុខដុមទៅរួច។ រីឯសេចក្តីស្នេហាប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែការគិតប្រចែប្រច័ណ្ឌច្រើនរៀងៗខ្លួន៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអារម្មណ៍ ភ្លឺថ្លា បញ្ញា ឈ្លាសវៃ ដូចនេះលោកអ្នកអាចមានគំនិតល្អៗក្នុងការផ្តើមធ្វើអ្វីមួយដែលផ្តល់ផលល្អៗនៅពេលក្រោយផង។ ការបំពេញកិច្ចការងារវិញបើលោកអ្នកចាប់កាន់នៅថ្ងៃនេះគឺល្អគួរសមពីព្រោះទោះផ្លែផ្កាថ្ងៃនេះអាក្រក់ក្តីតែនៅថ្ងៃខាងមុខនឹងទទួលផលល្អពីវាវិញជាក់ជាពុំខាន។ អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងពីព្រោះមិនដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។ រីឯបញ្ហាស្នេហាប្រុសស្រីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាក់ជាពុំខាន៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ ទាំងស្ត្រីបុរសបើទោះបីលោកអ្នកមានប្រាក់កាសច្រើនក៏ដោយកុំសូវចិត្តល្អឱ្យគេខ្ចីពេកប្រយ័ត្នជួបរឿងដូចពាក្សចាស់ថា”ខ្ចីធូរឯការសងមកវិញតឹងដូចអូសឫស្សីបញ្ច្រាសចុង”។ នៅថ្ងៃនេះលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងកិច្ចការងារបន្តិចពីព្រោះថាងាយកើតបញ្ហាថ្នាំងថ្នាក់ជាមួយអ្នកដទៃឡើងណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបរឿងចំណូលតិច ឯការចាយវាយវិញចោមរោមគ្រប់ទិសទីឥតស្រួលចិត្តប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខយឺតតែងាយថយក្រោយណាស់គប្បីមានការប្រយ័ត្នប្រយែងជម្លោះវិវាទ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចមានមធ្យោបាយល្អៗសម្រាប់ដោះស្រាយបញ្ហាហើយពិសេសអាចមានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។ ការប្រកបការងារទោះបីលោកអ្នកខ្លះបានឈប់សម្រាកស្រួលខ្លួនបន្តិចពិតមែន តែលោកអ្នកខ្លះក៏ជាប់កិច្ចការងារពិបាកពុះពារឆ្លងកាត់ដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់កម្រើកឡើងវិញខ្លះៗហើយនិងបើលោកអ្នកចង់បើករបរថ្មីៗក៏ជាពេលវេលាល្អផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រសើរឡើងវិញបើទោះបីមានជម្លោះហើយថ្មីៗក្តី៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុ និងការទទួលរងឈឺខ្លួនប្រាណដោយប្រការណាមួយ។ ការធ្វើដំណើរប្រកបកិច្ចការងារឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលបន្តិច ហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀត ដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ ថ្ងៃនេះការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។ លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ បញ្ហាប្រាក់កាសលោកអ្នកគប្បីប្រយ័ត្នប្រយែងបន្តិចពីព្រោះងាយហូរធ្លាយនិងចាញ់បោកគេណាស់ដែរ។ នៅថ្ងៃនេះទោះបីលោកអ្នកធ្វើអ្វីក៏ដោយត្រូវចេះធ្វើសន្សឹមៗកុំបំបោល ហើយមិនត្រូវលោភលន់ឡើយបើពុំនោះទេពិតជាជួបរឿងដូចពាក្យចាស់ថាចង់ចំណេញពិតជាដាច់ចំណងជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបររបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។ សេចក្តីស្នេហាប្រុសស្រីមានការងាយថយក្រោយតែពិបាករុលទៅមុខ ហើយបើមានជម្លោះវិវាទផងងាយបាក់បែកណាស់៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះបើចង់ទំនាក់ទំនងជាមួយសាច់ញាតិ ឬ សូម្បីតែអ្នកដទៃ តែងមានការសហការពីភាគីម្ខាងទៀតយ៉ាងល្អ។ សម្រាប់កិច្ចការងារថ្មីចាស់បើមានការសម្រុកឬព្យាយាមពុះពារក៏តែងអាចទម្លុះទម្លាយសម្រេចជោគជ័យផងដែរ។ អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញគ្រាន់គាប់ប្រសើរដែរ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តី មានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃណាស់៕