ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖​ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​យីអ៊ុន​បាន​ដាំ​ក្បាល​ចុះ ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះថា​មនុស្ស​អាក្រក់​ចាំមើល​តែ​ចន្លោះប្រហោង ឬ ឃើញតែ​លោកអ្នក​ជាប់រវល់​គេ​ចាំ​វាយប្រហារ​ប៉ុណ្ណោះ​។​ បើ​មានការ​ប្រកបការងារ​ចូរ​ប្រយ័ត្ន​ការឡើង​ទី​ខ្ពស់​ពីព្រោះថា​ងាយ​ភ្លាត់​ធ្លាក់ចុះ ឬ ជួប​បញ្ហាលំបាក​ដោយ​ប្រការ​ណាមួយ​ណាស់​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ ឬ អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ធ្វើ​អ្វីៗ​ឱ្យ​ចេះ​អប់រំ​ខ្លួនឯង​ទើប​គ្មាន​ពា​ក្ស​ថា​ត្រូវ​មក​ធ្លាក់ទឹក​ហើយ​មក​អង្គុយ​ទុក្ខសោក​ដែលជា​ការ​ហួសពេល​បាត់ទៅហើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ នាពេលនេះ​លោកអ្នក​ត្រូវ​សុខកាយ​បន្តិច ប៉ុន្តែ​ផ្លូវចិត្ត​ជួប​ការលំបាក​ច្រើន ហេតុនេះ​ត្រូវ​អត់ធ្មត់​ទើប​ជាការ​ប្រសើរ​បំផុត។​ ការប្រកប​ការងា​រវិ​ញ​ទោះ​ដួង​រាសី​ថ្ងៃ​ល្អប្រសើរ​ក្តី ប៉ុន្តែ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​ការមិន​ប្រយ័ត្នប្រយែង​បាន​នោះឡើយ បើ​ពុំនោះ​ផល​លំបាក​ងាយ​ធ្លាក់​មកឱ្យ​រែកពន់​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ ឬ បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ​ពេលនេះ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​បញ្ហា​ខ្លះ​អាច​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ហើយ​រឿង​រាវ​ខ្លះ​អាច​ប្រែ​ក្រឡាស់​ពី​បា​តុ​ដៃ​ទៅជា​ខ្នងដៃ​ទៀតផង​។ ​ដូចនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង និង ត្រៀម​ទប់ទល់​ទើប​ប្រសើរ​។​ ការប្រកប​ការងារ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បង្កជម្លោះ ឬ លោភលន់​អ្វី​ឡើយ​បើ​ពុំនោះ​ទេ​ផល​អាក្រក់ៗ​អាច​នឹង​កើត​មានបាន​គ្រប់ពេល​ទាំងអស់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត ហើយ ងាយ​ថយក្រោយ​ណាស់​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ជួប​ភាព​តានតឹង​ផ្លូវចិត្ត​ច្រើន​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​ ការប្រកប​ការងារ​ក៏​ដូច្នេះ​ដែរ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង ហើយ​ឱ្យ​គិតដល់​ផលប៉ះពាល់​ដល់​ខែក្រោយ​បន្តទៀត​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​គាប់ប្រសើរ​គួរសម ហើយក៏​មានការ​រីកលូតលាស់​ទៅមុខ​ឥតមាន​ព្រួយបារម្ភ​នោះដែរ​។​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​និង​ក្តី​សោមនស្ស​ជានិច្ច​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ កំពុងមាន​ភាពស្រស់​ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវ​ខែវស្សា​៕

ឆ្នាំរោង៖ រាសី​ស្រុតចុះ​។ ​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​បញ្ហា​អ្នកដទៃ​មក​ឡូកឡំ​ច្រើន​ឡើយ​ពីព្រោះថា​អាចបង្កើត​បញ្ហា​ណាមួយ​ដល់​អ្នក​នៅក្បែរ​ខ្លួន​ទៀតផង​។ ​សម្រាប់​ថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ ដូចនេះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ថយចុះ​ច្រើន​បន្តិច ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​សម​ដូច​បំណង​ប៉ុន្មាន​ទេ​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ឡើយ​ចូរ​ប្រយ័ត្ន​ឧ​ប្ប​តិ្ត​ហេតុ​យាយី​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំម្សាញ់៖ រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោក​អ្នកមាន​ផែនការ​អ្វី​អាច​សម្រុក​ពេញទី​បាន ហើយពី​ព្រោះថា​ផល​ល្អៗ​តែង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ​សម្រាប់​ថ្ងៃ​នេះដែរ​បើទោះបី​មានការ​មមាញឹក​ក្តី​លោកអ្នក​ត្រូវ​ស្រវាស្រទេញ​ពីព្រោះ​មិន​អត់​ប្រយោជន៍​ទេ​គឺ​ជោគ​សំណាង​នោះ​នឹង​ហុច​មកឱ្យ​វិញ​នៅពេល​ក្រោយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ ឬ ចូល​និយាយ​ដល់​ចាស់ទុំ​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ នាពេលនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​គឺ​ចូរ​និយាយ​ស្តីឱ្យ​តិច ហើយ​ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​ការប៉ះពាល់​អ្នកដទៃ ហើយ​កើតជា​រឿង​រាវ​ណាមួយ​ឡើង​។​ ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ញាប់ដៃ​ញាប់ជើង ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ផល​ក៏​ទទួល​ច្រើន​ទៅតាម​នោះដែរ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ភាពរលូន​ល្អ​ទៅមុខ និង ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​ច្រើន ដូចនេះ​ត្រូវ​កាត់បន្ថយ​ការបង្ក​ជម្លោះ​វិវាទ​ចេញពី​ខ្លួន​ខ្លះ​ទើប​ប្រសើរ​៕

ឆ្នាំមមែ៖ ​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​បន្តិច ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ជួប​នូវ​បញ្ហាលំបាក​ផ្លូវចិត្ត​និង​កើតរឿង​រាវ​ប៉ះទង្គិច​មួយចំនួន​ចំពោះមុខ​ផង​។​ ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ការ​មាន​កំហុស​នាំ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។ ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ចាប់​ពុំ​សូវ​ជាប់​ឡើយ​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ដូចនេះ​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​បញ្ហា​អាក្រក់​មិនអាច​ឈាន​ជើង​ចូល​រួច​។ ​ថ្ងៃនេះ​ដែរ​បើ​មានការ​ប្រកបការងារ​គឺ​មិនសូវ​ចុះសម្រុង​ជាមួយ​ក្រុមការងារ​និង​ងាយ​កើតរឿង​រាវ​ថែមទៀត​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ដោយសារ​ថ្ងៃនេះ​យីអ៊ុន​កំពុង​ដាក់​ស្រាប់ ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស និង ព្យាបាទ​យាយី​ច្រើន ដូច្នេះ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់​ទើប​ចៀសផុត​ជម្លោះ​វិវាទ​ទាំងពួង​ទៅរួច​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ការគិត​ផ្លូវ​អាក្រក់ ចំពោះ​គ្នាច្រើន​ធ្វើឱ្យ​រកាំរកូស​ឥត​សូវ​សប្បាយចិត្ត​សប្បាយ​កាយ​នោះឡើយ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ លោកអ្នក​អាច នឹងមាន​ក្រុមមនុស្ស​ជួយ​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​អាចមាន​ដំណឹង​ល្អ​ថែម​ទៀតផង​។ ​ក្រៅពីនេះ​ការបំពេញ​ការងារ​មានការ​ចម្រើន​លូតលាស់​និង​កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ល្អ​ប្រពៃ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ផ្លូវអាកាស​ក្តី​តែងមាន​ភាព​សុខដុម ហើយ​ផល​កម្រៃ​ទៀតសោត​បាន​គ្រាន់​បំពេញ​ឆ្នាំ​បាយ​។​ចូរ​លោកអ្នក​ធ្វើបុណ្យ​ដាក់​ទាន​ខ្លះ​ដើម្បី​សន្សំ​សេចក្តីសុខ​ទៅ​គ្រា​ខាងមុខ​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​តែ​កើតរឿង​សៅហ្មង​ចំពោះ​គ្នា​ប៉ុណ្ណោះ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ស្ត្រី​ចូរ​ប្រយ័ត្ន​កូនតូចៗ​ឬ​មនុស្ស​ចាស់​កើតរោគ​ជំងឺ​ណាមួយ​បៀតបៀន​យាយី ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​បញ្ហា​ចំណីចំណុក​តែម្តង​។​ នៅថ្ងៃនេះ​អ្វីដែល​មិនល្អ​នឹង​ប្រែប្រួល​មក​គាប់ប្រសើរ​វិញ​ជា​បណ្តើរៗ​តែ​យ៉ាងណា​បញ្ហា​ប្រាក់កាស​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ខាតបង់​ច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ពុំមាន​ការចុះ​សម្រុង​គ្នា​ប៉ុន្មាន​ទេ​ពិសេស​ងាយ​កើត​ទំនាស់​សម្តី​ព្រោះតែ​ការមិន​យល់ចិត្ត​គ្នា​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​លោកអ្នក តោង​តែ​ប្រយ័ត្នប្រយែង​ទៅលើ​ក្រុមមនុស្ស​បន្តិច​ពីព្រោះថា អាចមាន​ការប្រែក្រឡាស់​ពី​ល្អ​មក​អាក្រក់​បាន​ទាំងអស់​។​ ក្រៅពីនេះ​ការបំពេញ​ការងារ​មិនត្រូវ​ធ្វេសប្រហែស​ឬ​ធ្វើ​ដោយ​រួចៗ​ពី​ដៃ​បានដែរ បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅពេល​ក្រោយ​នាំ​ពិបាក​ដោះស្រាយ​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ពេលព្រឹក​ងាយ​ជួប​បញ្ហា​ចូល​យាយី​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។​ ​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​មានការ​ហួងហែង​និង​ម្នាក់ៗ​យក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​មិនតិច​នោះទេ ៕