នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពីព្រោះថាអាចត្រូវទទួលរងផាកពិន័យ ឬ បាត់បង់ប្រាក់កាសច្រើនដោយសារចំណាយលើអ្វីមួយ។ ក្រៅពីនេះលោកអ្នកក៏តែងកើតរឿងរាវតប់ប្រម៉ល់ចំពោះក្រុមនុស្សជុំវិញទៀតផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរជួបបញ្ហាខ្សត់ចំណូល ជាពិសេសលាភបំរុងរត់ចូលបែរជារត់ចេញទៀតផង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីជួបភាពមួហ្មងនិងប្រឆាំងគ្នាឥតសូវស្បើយប៉ុន្មានឡើយ ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះភាពស៊យ និង បញ្ហាមិនល្អច្រើនចូលយាយីច្រើនបន្តិច ម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។ ក្រៅពីនេះការធ្វើអ្វីមានអារម្មណ៍តានតឹងនិងមានអារម្មណ៍ប្រែប្រួលច្រើន ដូចនេះចូរប្រយ័ត្នកើតជាបញ្ហាណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលពុំសូវដូចគាប់បំណងប៉ុន្មានទេគឺច្រើនបោលហួសនិងហោះរំលងជានិច្ច។ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើលោកអ្នកមានដំណើរផ្លូវឆ្ងាយគួរប្រយ័ត្នប្រយែងបន្តិចព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេ។ ការប្រកបការងារអ្វីមួយងាយកើតនូវបញ្ហាចម្រូងចម្រាសជាមួយអ្នកដទៃ ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និង ពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផង គួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។ គូស្នេហាកំលោះក្រមុំ មានការរកាំចិត្ត ព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមកមិនស្ទើរនោះទេ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ការរស់នៅឱ្យប្រយ័ត្នបញ្ហាសុខភាព ហេតុនេះចូរប្រយ័ត្នរោគជំងឺចាស់យាយីពិសេសបញ្ហាចំណីចំណុកតែម្តង។ នៅថ្ងៃនេះការប្រកបការងារអ្វីឃើញថាមិនសូវជឿនលឿនទៅមុខទេពិសេសការធ្វើច្រើនបែរជាខុសច្រើនទៀតផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនសូវមានការរីកលូតលាស់ទៅមុខទេ ដូចនេះមិនផ្តល់ផលល្អសម្រាប់ការផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញអ្វីថ្មីប៉ុន្មានឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់និងចាប់កំហុសគ្នាមិនតិចឡើយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពរដិបរដុប ហើយបើចង់ធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយកើតមានបញ្ហាយាយីផង។ ការប្រកបការងារឱ្យប្រយ័ត្នក្រុមមនុស្សក្បត់ដោយប្រការណាមួយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើទោះបីលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចភោគផលគ្រាន់ជាទីកក់ក្តៅតែយ៉ាងណាមិនគប្បីយកខ្លួនបៀតល្បែងស៊ីសងឡើយព្រោះនាំកើតឧបទ្រពចង្រៃការលក់ដូរមិនជឿនលឿនទៅមុខ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំម្សាញ់៖ រាសីល្អមធ្យម។ នាពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះធ្វើអ្វីតែងជឿនលឿនទៅមុខនិងមានភាពសុខដុមគួរសម។ ការប្រកបការងារអាចមានរឿងក្តៅចិត្ត និង បញ្ហាខ្លះគេខុសសោះតែអ្នកដទៃមើលមិនឃើញ ហើយឱ្យអ្នកជាអ្នកទទួលទៅវិញ។ នៅថ្ងៃនេះវិញចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមិនមានអ្វីលេចធ្លោទេគឺដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗមានចិត្តខ្លាំងតែរៀងៗខ្លួន៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយបើមានការសម្រេចចិត្តត្រូវគឺផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្ត។ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នករួសរាន់បំពេញកិច្ចការងារអ្វីមួយពីព្រោះថាផលល្អតែងហុចឱ្យជាងអាក្រក់ជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅចិត្ត។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកហើយ ព្រោះអាចជួបគូព្រេងពិតដូចគាប់បំណង តែយ៉ាងណាស្ត្រីចូរប្រយ័ត្នប្រុសព្រានបន្តិចព្រោះលោកអ្នកក៏តែងងាយជួបណាស់ផង៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារបើធ្លាប់តែមានភាពអួរអាប់នឹងប្រែមកល្អប្រសើរ ហើយកំពុងកើតមានវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទិញដូរទីកន្លែងលក់ដូរ ឬការប្រកបមុខជំនួញអ្វីមួយផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសងវិញទៀតផង។ សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ ការរស់នៅបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយមិនផ្តល់ផលល្អសម្រាប់ការងារសំខាន់ឬកិច្ចការធំដុំឡើយពីព្រោះថាងាយជះផលអាក្រក់នាពេលក្រោយវិញណាស់។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ លោក អ្នក ត្រូវចេះចាយវាយប្រាក់កាសក្បិតក្បៀតខ្លះកុំខ្ជះខ្ជាយដៃធំព្រោះបើមានប្រាក់ទុកក្នុងបង្វេចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការប្រកែប្រកាន់ច្រើន៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះចូរប្រយ័ត្នការកើតជម្លោះវិវាទដោយប្រការណាមួយឡើង។ក្រៅពីនេះការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ ក្នុងថ្ងៃនេះការប្រកបការងារក៏ដូច្នេះដែរត្រូវចេះរវាសរវៃប្រឹងប្រែងទើបក្តីប្រាថ្នាអ្វីមួយអាចឈោងចាប់បានទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពរលូនល្អទៅមុខ និង ការរកប្រាក់កម្រៃទៀតសោតក៏ហូរចូលខ្លះៗគ្រាន់កក់ក្តៅដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុស និង ភាពប្រចែប្រច័ណ្ឌចូលលុកលុយមិនស្ទើរដែរទេ៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកធ្វើអ្វីតែងរាំងស្ទះ និង មិនសូវជួបនូវក្តីសម្រេចដូចការប៉ងប្រាថ្នាប៉ុន្មាននោះឡើយ។ ការប្រកបការងារទោះធ្វើអ្វីមួយក៏ដោយលោកអ្នកតែងត្រូវគេដណ្តើមយកអស់មុន ហើយបើពឹងពាក់ឱ្យអ្នកដទៃជួយក៏មិនដូចគាប់បំណងដែរ ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ ហើយការរកស៊ីគាប់ប្រសើរឡើងវិញ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងសំខាន់អ្វីមួយគឺតែងឆ្លើយតបជាលទ្ធផលនាគ្រាក្រោយវិញគ្រាន់ជាទីពេញចិត្ត។ ការប្រកបការងារដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីក៏តែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិច មិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។ រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អប្រពៃ៕