ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​បើ​ចង់​ពឹងពាក់​ឬ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី​អាចមាន​មធ្យោបាយ​ដោះស្រាយ​និង​សម្រេច​ជោគជ័យ​ផង​។ ​ក្នុងថ្ងៃនេះ​ដែរ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភ្លើង​ខៀវ​និង​ទទួលផល​សម្រេច​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​ផងដែរ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ​ឆាប់រហ័ស​តែ​យ៉ាងណា​ក៏​ឆាប់​ថយក្រោយ​វិញ​ដែរ​គួរ​មានការ​ប្រយ័ត្នប្រយែង ហើយ​ត្រូវតែ​ចេះ​ថែទាំ​ចំណង​ស្នេហ៍​ដោយ​ការ​ពូន​ជ្រោយ​បន្តិច​ទើប​ប្រសើរ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​បើទោះបី​ដួង​រាសី​ល្អប្រសើរ​បន្តិច​ក្តី ប៉ុន្តែ លោកអ្នក​តែង​ជួប​នូវ​បញ្ហា​តប់​ប្រ​ម៉​ល់​និង​មានរឿង​រាវ​មិនល្អ​មួយចំនួន​យាយី​ធ្វើឱ្យ​មិនសូវ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ​។​ ការប្រកប​ការងារ មានជោគ​មានជ័យ ហើយ​ទោះ​ធ្វើ​អ្វី​ឃើញថា​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​ ​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ផ្អែមល្ហែម​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​លោកអ្នក​ផងដែរ​៕

ឆ្នាំខាល៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ចូរ​លោកអ្នក​ប្រយ័ត្នប្រយែង​អារម្មណ៍​តប់​ប្រ​ម៉​ល់​កើតជា​បញ្ហា​មិនល្អ​ណាមួយ​ងាយ​ឈានចូល​ណាស់​។ ​ចំពោះ​ស្ត្រី​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន ហើយ​នៅផ្ទះ​សម្បែង​ទៀតសោត​មានតែ​ភាព​រកាំរកូស​និង​ចាប់កំហុស​គ្នា​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ណាស់ ហើយ​ក្រៅពីនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្សំផ្គុំ​គ្រួសារ ពេលនេះ​ក៏​ជា​ឱកាស​មួយ​ប្រពៃ​ណាស់​ព្រោះ​ល្អ​ទាំង​ការចូល​ស្តីដណ្តឹង​និង​ការរៀបចំ​អាពាហ៍ពិពាហ៍​៕

ឆ្នាំថោះ៖ រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​ទទួលរង​នូវ​ឧបទ្រព​ចូល​យាយី ហើយ​កើត​ការមិនសប្បាយចិត្ត​ក៏​ច្រើន​។​ ការប្រកប​ការងារ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​ ក្នុងអំឡុងពេល​នេះដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​អ្វី​ឡើយ​គឺ​បាន​ត្រឹម​មួយ​បង់កម្លាំង​ច្រើនជាង​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​កើត​បញ្ហា​ប្រទាំង​ប្រទើស​និង​មាន​ក្រុមមនុស្ស​បង្ក​ការ​សៅហ្មង​ច្រើន​ផង​។​ ​រីឯ​បញ្ហា​គូ​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ផ្តើម​ស្នេហ៍​ជាមួយ​នរណាម្នាក់​ងាយ​ត្រូវរ៉ូវ​គ្នា ហើយក៏​ងាយ​ព្រាត់ប្រាស់​ទៅវិញ​ដែរ​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​ញាតិមិត្ត​ដែល​ធ្លាប់តែ​បង្កបញ្ហា​ឬ​ចង់​បង្ក​រឿងហេតុ​ក៏​មិន​ហ៊ាន​ចូល​ក្បែរ ហើយ​អ្នកខ្លះ​បែរជា​ចង់​ចង​ជា​មិត្ត​វិញ​ទៀតផង​។ ក្នុងថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​លោកអ្នក​ចង់​ទំនាក់ទំនង​ចរចា​ឬ​និយាយ​បញ្ហា​អ្វីមួយ​ពាក់ព័ន្ធ​ពី​កិច្ចការងារ​តូចធំ តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ផង​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជូ​ញ​ដូរ​វិញ​ឃើញថា​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​តក់ៗ​សម្រាប់​មួយ​ទប់ទល់​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​ចង់​រៀបចំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ផ្លែផ្កា​ដែល​ហុច​មកវិញ​តែង​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​ផង​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​ការងារ​ឬ​ចុះ​ប្រកប​កិច្ចការងារ​សំខាន់​អ្វីមួយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

ឆ្នាំមមី៖ រាសី​ល្អជា​មធ្យម​។​ ការរស់នៅ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចេញ​ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ប៉ុន្មាន​ទេ ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ផង​។ ​ក្នុងថ្ងៃនេះ​បើទោះបី​ដួង​រាសី​ត្រឹម​កម្រិត​មធ្យម​ក្តី​តែ​ការបំពេញ​ការងារ​អ្វី​ក៏​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ហុច​ជា​ផ្លែផ្កា​នឹង​ទទួលផល​សម្រេច​ដូច​សេចក្តីប្រាថ្នា​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ទទួលរង​ការអូសបន្លាយ​ពេល​យូរ​និង​ជាប់គាំង​រយះពេល​ច្រើន​ថ្ងៃ​ថែមទៀត​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​កើត​នូវ​ទំនាស់​សម្តី​ជាមួយ​អ្នកដទៃ​ផង​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​មិនសូវ​សេសសល់​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

ឆ្នាំវក៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​បញ្ហា​ឬ​រឿង​រាវ​ដែល​ធ្លាប់តែ​យាយី​បាន​ចាក​ចេញទៅ​ឆ្ងាយ ហើយ​ផល​ល្អៗ​ឬ​លាភ​ហេង​បាន​រត់​ចូល​វិញ​។ ​សម្រាប់​លោកអ្នក​ប្រកបការងារ​ផ្តល់​ផល​ល្អ​សម្រាប់​កិច្ច​ការដែល​សំខាន់​ឬ​កិច្ចការងារ​ធំដុំ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិនត្រូវ​ឈ្លក់​វង្វេង​នឹង​ល្បែងស៊ីសង​ឡើយ​ប្រយ័ត្ន​ឧបទ្រពចង្រៃ​យាយី​កើត​តែ​បញ្ហា​មិនចេះចប់​។ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​គាប់​បំណង​៕

ឆ្នាំរកា៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អប្រសើរ​ទេ​គឺ​ងាយ​មានរឿង​រាវ​មិនល្អ​ចូល​យាយី ហើយ​រឿង​រាវ​គួរ​តក់ស្លុត​ក៏​អាច​កើតមានឡើង​ដែរ​។​ ក្នុងអំឡុង​ពេលនេះ​តែងមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ទំនាក់ទំនង ប៉ុន្តែ​យ៉ាងណា​ត្រូវ​ចេះ​ត្រួត​ពិនិត្យមើល​សមាសភាព​បន្តិច​ទើប​មិន​ជួប​ផល​លំបាក​នៅពេល​ក្រោយ​វិញ​។​ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ចំណូល​តូចតាច​បោល​ហួស​ព្រោះ​រវល់​ស្រ​វ៉ា​ចាប់​តែ​អា​ធំ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់ សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។ បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វា​អាពាហ៍ពិពាហ៍​៕

ឆ្នាំកុរ​៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តោង​តែមាន​ចិត្ត​ត្រជាក់​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់​រត់​ចូល​កើត​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវ​ចេះ​ទប់ស្កាត់​បញ្ហា ហើយ​បើ​ឃើញ​ធំ​ត្រូវធ្វើ​ឱ្យ​តូច ហើយ​មិនត្រូវ​ពង្រីក​បញ្ហា​នាំ​ជួប​ការលំបាក​ក្នុងការ​ទប់ស្កាត់​នៅពេល​ក្រោយ​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ ​រីង​បញ្ហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕