ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​មាន​ភាពលំបាក​ទាំង​ផ្លូវកាយ និង ផ្លូវចិត្ត ហើយ​នៅផ្ទះ​សម្បែង​ក៏មាន​បញ្ហា​ច្រើន​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​ងាយ​ទទួលរង​ផលប៉ះពាល់​ណាស់ ហេតុនេះ​ទោះ​ប្រកប​កិច្ចការ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ ដូច​ទឹក​ហូរ ឯ ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ភាព​ប្រចែប្រច័ណ្ឌ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការមើល​មុខ​គ្នា​លែង​សូវ​ចំ​៕

ឆ្នាំឆ្លូវ៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ ឱ្យ​សប្បាយចិត្ត ហើយ​ចង់​ពឹងពាក់​នរណាម្នាក់​តែង​ទទួលផល​ល្អ​ត្រឡប់មកវិញ​។​ ការប្រកប​ការងារ ផ្តល់​ផល​ល្អ​សម្រាប់​ចរចា ឬ ទំនាក់ទំនង​នៅ​ទីជិត​ឆ្ងាយ ណាមួយ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​លោកអ្នក​ត្រូវ​រែកពន់​ភាពលំបាក​លំបិន​មិនតិច​ដែរ​ទេ​ព្រោះតែ​ចំណូល​តិច ឯ ការចំណាយ​វិញ​គ្រប់​សារពើ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​មានចិត្ត​ស្រាល​ផ្ទុក​តែ​កំហឹង​ក្នុង​ខ្លួន​នាំ​កើត​តែ​រឿង​រាវ​ឥតមាន​ធូរស្បើយ​៕

ឆ្នាំខាល៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​គាប់ប្រសើរ ហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​ធូរស្រាល​ជាង​មុន ហើយ​ត្រូវ​ចងចាំ​ថាបើ​កាលណា​មាន​អតិថិ​ន​ជន​ច្រើន​កាលណា​កាន់តែ​ល្អ​កាលនោះ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ម្នាក់ៗ​មាន​មិន​ស្ទើរ​ក្នុង​ខ្លួន​នោះឡើយ ៕

ឆ្នាំថោះ៖ រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​អារម្មណ៍​និង​បើ​សម្រេចចិត្ត​អ្វីមួយ​គឺ​ងាយ​ភ្លាំងភ្លាត់​ណាស់​គប្បី​ប្រយ័ត្នប្រយែង​។ ​ការប្រកប​ការងារ​អ្វី​ត្រូវ​ចេះ​ពិនិត្យពិច័យ​បើ​ពុំនោះ​ពិតជា​ត្រូវ​រែកពន់​ផល​លំបាក​នៅក្រោយ​វិញ​ជាក់​ជាពុំខាន​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនទាន់​ភ្លឺ​ថ្លា​ប៉ុន្មាន​ទេ​គឺ​អួអាប់​ណាស់ ហើយ​ផល​ចំណូល​នោះ​ទៀតសោត​ក៏​ជួប​ការលំបាក​ដូចនេះ​ទាល់តែ​ខិតខំ​ខ្លាំង​បន្តិច​ទើប​អាច​រកប្រាក់​ចំណូល​គ្រាន់​ធូរចិត្ត​ទៅរួច ។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ ដូចនេះ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការ​ប្រេះស្រាំ​រហូត​ក្លាយជា​រឿង​បែកបាក់​៕

ឆ្នាំរោង៖ រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​មាន​ភាព​សុខដុម និង មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ ក្នុង​រង្វង់​គ្រួសារ​មាន​ភាព​សុខដុម និង កំពុង​កើត​វាលកាល​ត្រជាក់ត្រជុំ​ណាស់ដែរ​។​ នៅថ្ងៃនេះ​លោកអ្នក​ប្រកប​កិច្ចការងារ​អ្វី​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ស្ត្រី​បុរស​តែង​ផ្តល់​ផល​ល្អ​ហើយ​ទោះ​ចង់​បណ្តាក់ទុន​រកស៊ី​ឬ​ធ្វើ​អ្វីមួយ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​ជានិច្ច​។​ បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

ឆ្នាំម្សាញ់៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ទទួលរង​ការប៉ះទង្គិច​ផ្លូវចិត្ត​ខ្លះៗ​កើតឡើង​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ឡើយ​។ លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​និង​អត់ធ្មត់​ប្រកបការងារ​ពីព្រោះថា​អាច​ហុច​ផល​ហួស​ពី​ការ​គិតទុក​ទៅទៀត​។ ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

ឆ្នាំមមី៖ រាសី​ស្រុតចុះ​។​ ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​ថ្ងៃនេះ​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ បើ​ឃើញ​ស្ថានការណ៍​ណាមួយ​មិនល្អ​គប្បី​ចៀស​ឱ្យ​ឆ្ងាយ ហើយ​ដាច់ខាត​មិនត្រូវ​ធ្វើ​ចេះដឹង​រឿង​អ្នកដទៃ​ពេក​ឡើយ​មិន ដូច្នេះ​ប្រយ័ត្ន​បាន​គ្រោះភ័យ​មកវិញ​។​ ថ្ងៃនេះ​បើ​មានការ​ប្រកបការងារ​ច្រើនតែ​រាំងស្ទះ ហើយ​ផល​បើ​បាន​នោះ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ផង​។​ សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​តែ​សម្បក​ក្រៅ ប៉ុន្តែ​ខាងក្នុង​ដូច​ផ្លែ​ល្វា​ចាំតែ​ឆ្លៀតឱកាស​ដើម្បី​ដណ្តើម​ផលប្រយោជន៍​អ្វីមួយ​។​ រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​វិញ​ហាក់ដូចជា​ធ្លាក់​ទាប​ចុះ ហើយ​មានការ​ប្រឆាំង​គ្នាច្រើន​ទៀតផង​៕

ឆ្នាំមមែ៖ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស និង ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន​ដូច្នេះ​ទាល់តែ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ឆ្លង​គ្រា​លំបាកៗ​ទាំងនេះ​ទៅរួច​។​ ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​មាន​ភាព​សុខដុម និង ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​អស់ៗ​ពី​ខ្លួន​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ហើយ​ពិសេស​បើ​មាន​បើក​របរ​ថ្មីៗ​ផង​ល្អ​ប្រពៃ​គួរសម​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង ចាប់កំហុស​គ្នាច្រើន​៕

ឆ្នាំវក៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​បើ លោក អ្នក ធ្វើ​អ្វី​មិនអាច​មើលរំលង​ពី​បញ្ហា​សុ​វត្តិភាព​បានទេ ពិសេស​ងាយ​កើតរឿង​រាវ​ចំបែងចិត្ត​ណាស់​។​ ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​ប្រឹងប្រែង​នោះ​ផល​ក៏​តែង​ឆ្លើយតប​គ្រាន់​កក់ក្តៅ។ ​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ធ្វើ​អ្វី​មិនអាច​លោភលន់​បានដែរ​ត្រូវ​ចេះ​ធ្វើ​ដោយ​ក្តី​សន្សឹមៗ​ហើយ គិត​ផលប្រយោជន៍​អ្នកដទៃ​ខ្លះ​ទើប​ការប្រកប​ជំនួញ​គ្មាន​រឿងរ៉ាវ​ប្រទាំង​ប្រទើស​កើតឡើង​ទៅរួច​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ជ្រើសរើស​គូស្រករ​ត្រូវ​ចេះ​ពិនិត្យពិច័យ​បន្តិច​ទើប​មិន​កម្មក្រាស​នៅ​គ្រា​ខាងមុខ​៕

ឆ្នាំរកា៖ រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ ប្រាក់កាស និង​សុខ​ភាពមិន​ចោទ​ជា​បញ្ហា​ទេ​តែ​យ៉ាងណា​បញ្ហា​ផ្លូវចិត្ត​មិនទាន់​ធូរស្បើយ​នៅឡើយ​ទេពី​ព្រោះថា​កាន​តានតឹង​នៅតែមាន​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ ឬ ក៏​ធ្វើ​កិច្ចការ​អ្វីមួយ​សំខាន់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​មាន​កិច្ចការ​ជាច្រើន​ទៀត​កំពុង​រង់ចាំ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​ហើយ​បើ​ចេះ​អត់ឱន​ឱ្យ​គ្នា​ខ្លះ​ទើប​អាច​គេច​ពី​រឿងរ៉ាវ​ចម្រូងចម្រាស់​ទៅរួច​៕

ឆ្នាំច៖ រាសី​ស្រុតចុះ​។ ​ការរស់នៅ បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​នៅពេល​ក្រោយ​។​ នៅថ្ងៃនេះ​កិច្ចការងារ​ឃើញថា​ជួប​នូវ​បញ្ហា​ឧបសគ្គ​ខ្លះ​យាយី ប៉ុន្តែ​យ៉ាងណា​បើ​មានការ​ពុះពារ​នោះ​ក៏​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ដែរ​។ នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

ឆ្នាំកុរ​៖ រាសី​ល្អជា​មធ្យម​។​ ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ក៏មាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕