ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣

នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖

ឆ្នាំជូត៖ រាសី​ខ្ពស់ត្រដែត​។ ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ល្អ និង បើ​មាន​ឧបសគ្គ​ក៏​ងាយ​អាច​ដោះស្រាយបាន​ផង​។ ​សម្រាប់​ថ្ងៃនេះ​ដែរ​ផ្តល់​ផល​ល្អ​សម្រាប់ លោក អ្នក សម្រុក​ការងារ​តូចធំ​ឬ​ការងារ​សំខាន់​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​កាក់កប​គ្រាន់បើ​បន្តិច​វិញ​តែ​យ៉ាងណា​លោកអ្នក​មិន​គប្បី​សេពគប់​ល្បែងស៊ីសង​ឡើយ​នាំ​កើត​ឧបទ្រពចង្រៃ​រកស៊ី​អ្វី​មិន​ឡើង​នឹង​គេ ហើយ​កើត​មានតែ​រឿង​រាវ​ចម្រូងចម្រាស​។​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

ឆ្នាំឆ្លូវ៖ រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួល​គ្រោះ​យាយី​ខ្លះៗ​កើតឡើង ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​ទាំង​ការធ្វើដំណើរ និង សូម្បី​នៅផ្ទះ​សម្បែង​។ ​ការប្រកប​ការងារ​អ្វី​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​រឿង​សំខាន់ៗ​បន្តិច​ពីព្រោះថា​ងាយ​កើតមាន​បញ្ហា​អាក្រក់​ជាង​សព្វមួយដង​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​មានដំណើរ​ជីវិត​ជួប​រឿង​រាវ​ប៉ះទង្គិច​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ប្រយ័ត្ន​ថ្លោះធ្លោយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​សោះកក្រោះ​ងាយ​ទាំង​កើត​ជម្លោះ​វិវាទ​តែ​ក៏​ងាយ​ត្រូវរ៉ូវ​គ្នា​វិញ​ដែរ​៕

ឆ្នាំខាល៖ ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វើ​អ្វី​មិនអាច​ប្រមាថ​បានទេ​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​អាក្រក់​នាពេល​ក្រោយ​វិញ​ណាស់​។ ​ក្រៅពីនេះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​អ្វីមួយ ហើយ​ទម្លាក់កំហុស​ទុកឱ្យ​ដែល​ត្រូវ​ប្រឈមមុខ​ជំនួស​គេ​។​ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​លៃលក​គិតគូរ​បញ្ជី​ប្រាក់កាស​ឱ្យបាន​ច្បាស់លាស់ ហើយ​ត្រូវ​ទូរ​ទាត់​ឱ្យ​រួចរាល់​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

ឆ្នាំថោះ៖ រាសី​ខ្ពស់ត្រដែត​។​ ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ នៅពេលនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​ងាយ​ឆាប់​ចប់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​ផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ប្រពៃ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំរោង៖ រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​ចូរ​ចេះ​មើល​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឱ្យសោះ​ជាពិសេស​រាល់​ឯកសារ​ឬ​ប្រាក់កាស​មុន​ធ្វើការ​ប្រគល់ឱ្យ​អ្នកដទៃ​ត្រូវ​បញ្ជាក់​ច្បាស់លាស់​ឬ​មាន​លិខិតស្នាម​ត្រឹមត្រូវ​ទើប​មិនត្រូវ​កើត​បញ្ហា​ចម្រូងចម្រាស​នៅពេល​ក្រោយ​។​ ក្រៅពីនេះ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​គឺ​ចូរ​និយាយ​ស្តីឱ្យ​តិច​ហើយ​ធ្វើឱ្យ​ច្រើន​ទើប​គ្មាន​ការប៉ះពាល់​អ្នកដទៃ​ហើយ​កើតជា​រឿង​រាវ​ណាមួយ​ឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ មិនគួរ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ទេ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អសារ​ឥត​ការ​។ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចាប់កំហុស​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិនតិច​ដែរ​ទេ​៕

ឆ្នាំម្សាញ់៖ ​រាសី​ខ្ពស់ត្រដែត​។ ​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ នៅពេលនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​ងាយ​ឆាប់​ចប់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​ផង​។ ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ប្រពៃ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

ឆ្នាំមមី៖ រាសី​ខ្ពស់ត្រដែត​។​ ក្នុង​ពេលនេះ​សម្រាប់​បុរស​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច​ពីព្រោះថា​ងាយ​ទទួលរង​ការឈឺ​ថ្កាត់​ណាស់​ផង​។ ​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​ភាពងាយស្រួល និង មានជោគ​ជ័យ​។ ​សម្រាប់​លោកអ្នក​ដែល​ចង់​ប្រកប​ជំនួញ​អ្វីមួយ​ពេលនេះ​អាច​ចាប់ផ្តើមបាន​ហើយពី​ព្រោះថា​នឹង​ឆ្លើយតប​ផល​ល្អៗ​នា​ថ្ងៃ​ខាងមុខនេះ​វិញ​។ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​គួរសម​៕

ឆ្នាំមមែ៖ រាសី​ស្រុតចុះ​។​ ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ នៅថ្ងៃនេះ​កិច្ចការងារ​ងាយ​ទទួលរង​ផល​បាត់បង់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល ហើយ​ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់ ​និង​ តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំវក៖ រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ដួង​រាសី​មិន​គាប់ប្រសើរ​ទេ ដោយមាន​គ្រោះ​យាយី​ច្រើន ដូចនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​គ្រប់​រឿង​ទើប​គ្មាន​បញ្ហា​ចូលមក​លុកលុយ​ក្នុង​ដំណើរ​ជីវិត​ទៅរួច​។ ​លោកអ្នក ឱ្យ​ប្រយ័ត្ន​បញ្ហា​រឿង​ការងារ​បញ្ហា​ប្រាក់កាស និង​បញ្ហា​ប្តី​ប្រពន្ធ​ពីព្រោះ​មានរឿង​មិនឱ្យ​សប្បាយ​ចិត្តច្រើន​លុកលុយ​យាយី​។ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​វិញ​ជួប​បញ្ហា​ការរក​ប្រាក់ចំណូល ហើយ​ប្រាក់​បង្វិល​ដើមទុន​ទៀតសោត​មានការ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

ឆ្នាំរកា៖ រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តានតឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស ហើយ​ក្រុមមនុស្ស​នៅ​ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​ ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​ សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ​ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ​តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។ បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕

ឆ្នាំច៖ រាសី​ល្អជា​មធ្យម​។ ​ការធ្វើដំណើរ​ទៅណា​មក​ណា​គប្បី​មានការ​ប្រយ័ត្នប្រយែង​មិនអាច​ប្រមាថ​បានទេ​ព្រោះ​អាច​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​រឿង​ឯកសារ​ឬ​កិច្ចការ​ផ្សេងៗ​ព្រោះ​ងាយ​ភ្លាំងភ្លាត់​និង​បាត់បង់​ណាស់ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ជួប​ស្ថានភាព​តានតឹង​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រចែប្រច័ណ្ឌ​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​រឿង​រាវ​រកាំរកូស​ប៉ុណ្ណោះ​៕

ឆ្នាំកុរ​៖ ​រាសី​ខ្ពស់ត្រដែត​។ ​ការធ្វើដំណើរ​ទៅណា​មក​ណា លោកអ្នក តោង​តែ ចេះ​ប្រើ​អាកប្បកិរិយា​ស្លូតបូត​ជាមួយ​អ្នកដទៃ ហើយ​មិនត្រូវ​ធ្វើឱ្យប៉ះពាល់​អ្នកដទៃ​ទើប​សេចក្តី​ចម្រុងចម្រើន​ទៅ​គ្រា​ខាងមុខ​មិន​ខ្សត់​ឡើយ​។​ ថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​មាន​កិច្ចការ​អ្វី​ត្រូវ​សម្រុក​ហើយ​ធ្វើឱ្យបាន​ច្រើន​នោះ​ផ្លែផ្កា​ដែល​ហុច​មកវិញ​ក៏​គ្រាន់​ជាទី​ពេញចិត្ត​ផង​។ ​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ការរក​ផល​កម្រៃ​មិន​ធូរ​ប៉ុន្មាន​ទេ​តែ​ងាយ​ចំណាយ​ទៅវិញ ហេតុនេះ​ត្រូវ​ចេះ​ចាយវាយ​សន្សំសំចៃ​ដើម្បី​ចៀសវាង​ជួប​វិបត្តិ​ថវិកា​ចៀស​មិន​រួច​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ផងដែរ​៕