ចំណងពីអតីតជាតិ! អ្នកកើតឆ្នាំមមី,រោង,វក កើតមកជាមួយអត្តចរិតបែបនេះនរណាក៏ចូលចិត្ត!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់ស្ដេចហោនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំមមី,រោង,វក មានចំណាងពីអតីតជាតិ ដែលកើតមកមានអត្តចរិតល្អប្រពៃនរណាក៏ចូលចិត្ត។

ឆ្នាំមមី៖ អ្នក​ជាមនុស្សដែលពូកែ​បង្កើត​កម្លាំងចិត្តសម្រាប់​ខ្លួនឯង សុភាព​រាបសា ទន់ភ្លន់ ស្មោះត្រង់ និង​បរិសុទ្ធ។ ចេះ​ប្រើប្រាស់​មន្ត​ស្នេហ៍​របស់​ខ្លួន​យ៉ាង​ប៉ិន​ប្រសប់ ចិត្តទន់ និង​ពូកែ​អៀន។ ការ​សម្រេចចិត្ត​គឺជា​រឿង​ពិបាក​បំផុត​សម្រាប់​អ្នក​ រអ៊ូ​ច្រើន យឺតយ៉ាវ ប៉ុន្តែ​សុខចិត្ត​លះបង់​ដើម្បី​អ្នក​ដទៃ​ជា​និច្ច។ អ្នក​មិន​ចូល​ចិត្តការ​ប្រកួតប្រជែង មាន​ភាព​ផ្អែមល្ហែម ប៉ុន្តែ​ចិត្តដាច់​ណាស់។

ឆ្នាំរោង៖ អ្នកជាមនុស្សមាន​ភាព​ក្លាហាន គោរព​ពេលវេលា និយាយ​ត្រង់​គិត​យ៉ាងណា​និយាយ​យ៉ាងនោះ មិន​ខ្វល់​ពី​នរណា​ទេ​ស្វែង​រកតែ​របស់​ល្អ​បំផុត​ប៉ុណ្ណោះ។ ចូល​ចិត្ត​ឃើញ​ខ្លួន​មានភាព​លេចធ្លោ​នៅ​ក្នុង​សង្គម អាច​គ្រប់គ្រង​អ្នក​ដទៃ​បាន មិន​ចេះ​លម្អៀង និង​ស្រឡាញ់​សេរីភាព។ អ្នកមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ជា​មនុស្ស​រឹងរូស តែ​តែង​សម្លឹង​អ្នក​ដទៃ​ក្នុង​ផ្លូវ​ល្អ។ ស្រឡាញ់​មិត្តភក្តិ ប៉ុន្តែ​សាវា​បន្តិច​ក្នុង​រឿង​ស្នេហា​ព្រោះ​ងាយ​បាក់ចិត្ត​ស្រឡាញ់។

ឆ្នាំវក៖ អ្នកជា​មនុស្សដែល​ពូកែ​សង្កេត មាត់​និង​ចិត្ត​ត្រូវ​គ្នា ពេល​ខ្លះ​តាមតែ​អារម្មណ៍​ខ្លួនឯង​ច្រើន​ជាង និង​អាច​មើលចិត្ត​មនុស្ស​ធ្លុះ​ទៀត​ផង។ ចំពោះ​អ្នក​មិត្តភក្តិ​ស្ថិត​ក្នុង​លំដាប់​ទី​១​ជា​និច្ច ឆាប់​ខឹង តែ​ក៏​ឆាប់​បាត់​ទៅ​វិញ និង​មិនសូវ​មានរឿង​លាក់បាំង​ទេ។ ពេល​ខ្លះ​អ្នក​ឆាប់​ជឿ​គេ​ពេក ប៉ុន្តែ​អ្នក​ក៏​ពូកែ​លួងលោម​ដូច​គ្នា។ ចំពោះ​រឿង​ស្នេហា ស្រឡាញ់​ទាំងអស់​តែ​ស្មោះ​តែ​មួយ ពេល​ខ្លះ​ក៏​ចង់​ក្បត់ចិត្ត​មនុស្ស​ខ្លួន​ស្រឡាញ់​ម្តងម្កាល​ដែរ៕