យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំឆ្លូវ,ច,កុរ នឹងមានលាភសំណាងហូរចូលយ៉ាងច្រើននៅរយៈពេលពីរថ្ងៃទៀតនេះ។
ឆ្នាំឆ្លូវ៖ នៅរយៈពេលពីរថ្ងៃទៀតនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភលុយហូរចូលដូចចាក់ទឹក។
ឆ្នាំច៖ រាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែត មានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។ នៅរយៈពេលពីរថ្ងៃទៀតនេះបើលោកអ្នកចង់ធ្វើកិច្ចអ្វីរមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ។
ឆ្នាំកុរ៖ ដួងរាសីនៃសំណាងរបស់លោកអ្នកឡើងខ្ពស់ត្រដែតមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរហើយដំណើរជីវិតមានភាពសុខដុមគាប់ប្រសើរណាស់។ នៅរយៈពេលពីរថ្ងៃទៀតនេះ បើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីក៏ជោគជ័យ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញចំណេញកប់ក្តោង៕