អ្នកកើតឆ្នាំវក,ម្សាញ់,ច សូមកុំរំលង ព្រោះនេះជាម៉ោងនៃលាភសំណាងរបស់អ្នកនៅថ្ងៃស្អែកនេះ!

នៅមុននេះបន្ដិចគេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះថាអ្នកកើតឆ្នាំវក,ម្សាញ់,ច នឹងមានលាភសំណាងហូរចូលយ៉ាងច្រើន នៅថ្ងៃស្អែកនេះ តែក្នុងនោះលោកអ្នកក៏ត្រូវតែដឹងពីម៉ោងនៃការឡើងលាភខ្លាំងផងដែរ។

ឆ្នាំវក៖​​ ម៉ោង​នៃ​លាភ​សំណាង ៧​ព្រឹក ដល់ ១១​យប់​ លេខ​នៃ​លាភ​សំណាង ២៥ និង ៤២ ពណ៌​នៃ​លាភ​សំណាង ក្រហម និង​លឿង។ ថ្ងៃស្អែកនេះ មាន​ពន្លឺ​ចាំង​ភ្លឺ​ផ្លេក​ៗ​ពីលើ​អាកាស​បង្ហាញ​ពី​ឫ​ទ្ធី​បារមី​តេជៈ ឈ្នះ​អស់ពពួក​មារ​សត្រូវ និង​នាំ​លាភ នាំ​សំណាង នាំ​សុភមង្គល​ប្រពៃ​ណាស់។ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី​។

ឆ្នាំម្សាញ់៖ ម៉ោង​នៃ​លាភ ៦​ព្រឹក ដល់ ១០​យប់​ លេខ​នាំ​សំណាង ២៧ និង ១៦ ពណ៌​នៃ​លាភ បៃតង និង​ប្រផេះ។ នៅថ្ងៃស្អែកនេះ​ មាន​ពន្លឺ​ចាំង​ផ្លេក​ពីលើ​អាកាស​មាន​ឫ​ទ្ធី​បារមី ឈ្នះ​អស់​មនុស្សា និង​ពពួក​អមនុស្ស​ទាំងឡាយ នាំ​លាភ នាំ​សំណាង នាំ​សុភមង្គល ជូន​ដល់​លោក​អ្នក​ឱ្យ​មានជោគ​ជ័យ​ក្នុង​ជីវិត​របស់​ខ្លួន ជា​ពិសេស​លោក​អ្នក​នឹង​មាន​លាភ មានទ្រព្យ កើតក្តី​សុខ​គ្រប់ពេលវេលា។

ឆ្នាំច៖ ម៉ោង​នៃ​លាភ ៦​ព្រឹក ដល់ ១០​យប់​ លេខ​សំណាង ៣៤ និង ៣៦ ពណ៌​នៃ​លាភ​សំណាង ស និង​ស្វាយ។ នៅថ្ងៃស្អែកនេះ​ព្រះ​បិតា​អណ្តើក​នាគរាជ​ប្រទាន​លុយ​ចូល​ហូរហៀរ។​ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី​៕