នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំកុរ,ខាល,ជូត នឹងជួបរឿងនឹកស្មានមិនដល់ជាច្រើននៅប៉ុន្មានថ្ងៃខាងមុខនេះ។
ឆ្នាំកុរ៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកនឹងមានលាភដោយការប្រើសំដីវោហារសាស្ត្រទោះជាបាននិយាយស្តីអ្វីក៏ដោយ ក៏មានការគាំទ្រពីអ្នកដទៃជានិច្ច ហើយបើមានបេសកកម្មត្រូវទៅបំពេញការងារនៅទីណានោះ ទោះជិតក្តីឆ្ងាយក្តីក៏នឹងបានជោគជ័យជាទីគាប់ចិត្ត។ បើជាអ្នកប្រកបមុខរបរជំនួញវិញ មានការរីកលូតលាស់ទៅមុខជាលំដាប់។
ឆ្នាំខាល៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកនឹងមានអំណាចដ៏លើសលប់ដោយសារព្រេងសំណាង ហើយមានគេជូនវត្ថុមានតម្លៃមិនធ្លាប់មាន ជាមួយនេះនឹងអាចក្លាយទៅជាមនុស្សដែលមានការស្ញប់ស្ញែងពីជនទូទៅ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ទោះបីចេញជួញដូរនៅទីណាក្តីមិនថា ជិតឬឆ្ងាយឡើយរមែងបានសមប្រកបទាំងអស់។
ឆ្នាំជូត៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្ត និងផ្តល់ការសរសើរ ឬតម្លើងឋានៈ ប៉ុន្តែក្នុងនោះក៏មានមនុស្សខ្សត់ទ្រព្យ ឬអ្នកចូលចិត្តប្រើអំណាចរំលោភបំពានខ្លះដែរតែមិនជាបញ្ហាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីវិញ ប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញ៕