នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំវក,ខាល,មមែ ចាំបាច់ត្រូវប្រុងប្រយ័ត្នរឿងមួយចំនួនព្រោះ ឆាប់ៗខាងមុខលោកអ្នកអាចនឹងជួបដោយមិនដឹងខ្លួន។
ឆ្នាំវក៖ ត្រូវប្រុងប្រយ័ត្នចំពោះមនុស្សជុំវិញខ្លួននិងពាក្យសម្តីមុននឹងនិយាយទៅកាន់នរណាម្នាក់ព្រោះមានមនុស្សមួយចំនួនចាំតែយកទោសអ្នកប៉ុណ្ណោះពិសេសគឺគេមិនពេញចិត្តឡើយប្រសិនបើអ្នកមានជីវភាពល្អប្រសើរជាងគេ។
ឆ្នាំខាល៖ មានមនុស្សម្នាក់កំពុងតែព្យាយាមឆក់យកមនុស្សជាទីស្រឡាញ់របស់អ្នកទៅហើយ ដូចនេះគួរតែព្យាយាមថែរក្សានិងផ្តល់ភាពកក់ក្តៅដល់មនុស្សសំខាន់របស់អ្នកឱ្យបានច្រើន ពុំដូច្នោះទេនឹងត្រូវគេឆក់យកទៅបាត់ជាមិនខាន។
ឆ្នាំមមែ៖ មុននឹងធ្វើការចំណាយដើមទុនលើការរកស៊ីត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះមានមនុស្សច្រើនណាស់ច្រណែននឹងភាពរុងរឿងរបស់អ្នក ដូចនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ កុំទុកចិត្តមនុស្សក្បែរខ្លួនច្រើនពេក៕