យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលុយធំហូរចូលមិនចេញដាច់នោះទេនៅថ្ងៃស្អែកនេះ។
ឆ្នាំវក៖ នៅថ្ងៃស្អែកនេះ ដំណើរជីវិតរបស់លោកអ្នកឃើញថានៅតែល្អប្រសើរទេ ហេតុនេះបើចង់ធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បើកហាងថ្មីឬចេញប្រកបជំនួញអ្វីមួយជាឱកាសល្អប្រពៃបំផុត។
ឆ្នាំខាល៖ នៅថ្ងៃស្អែកនេះ ដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លាហើយធ្វើអ្វីក៏តែងមានភាពសុខដុមនិងពុំមានក្រុមមនុស្សយាយីច្រើននោះដែរ។ សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសមហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។
ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេហេតុនេះទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ៕