មិនធម្មតាមែន! អ្នកកើតឆ្នាំទាំង២នេះ ស្រាប់តែមានទេវតាតាមថែរក្សារហូតដល់មួយសប្ដាហ៍ជាប់គ្នា!

នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំទាំង២ខាងក្រោមនេះ ស្រាប់តែមានទេវតាតាមថែរក្សារហូតដល់មួយសប្ដាហ៍ខាងមុខជាប់គ្នា។

ឆ្នាំជូត៖ រយៈពេលមួយសប្ដាហ៍ខាងមុខនេះ រាល់​ការងារ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​ទទួល​បាន​លាភ​ផល លាភ​លុយ​ហូរ​ចូល​យ៉ាង​ក្រាស់ក្រៃ​កើនឡើង​រាល់ថ្ងៃ។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​លើសលប់ ហើយ​ជា​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ល្អ​ប្រពៃ​ណាស់។ ការ​ធ្វើ​ដំណើរ​ទី​ជិត ឆ្ងាយ​ជួប​តែ​សេចក្តីសុខ ក្សេមក្សាន្ត។

ឆ្នាំម្សាញ់៖ រយៈពេលមួយសប្ដាហ៍ខាងមុខនេះ បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី តែង​ផ្តល់​ផល​ល្អ និង​ផ្លែផ្កា​ឆ្លើយ​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ហើយ​រាល់​ការងារ​រក​ទទួលទាន មាន​លាភ មាន លុយ​ហូរ​ចូល​ច្រើន​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាច​នឹង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ទ្វារផ្ទះ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​សុខ​សប្បាយ​តាម​ផ្លូវ​ជា​និច្ច៕