នៅប៉ុន្មានម៉ោងមុននេះ គេហទំព័រហោរាសាស្រ្តចិនបានចុះផ្សាយពីការទស្សទាយរបស់ស្ដេចហោនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះថា អ្នកកើតឆ្នាំរោង,ខាល,រកា នឹងមានលាភសំណាងនៅពីរថ្ងៃខាងមុខនេះ តែក្នុងនោះលោកអ្នកត្រូវតែដឹងពីពណ៌ដែលនាំលាភធំដល់អ្នកផងដែរ។
ឆ្នាំរោង៖ ពណ៌នៃលាភសំណាងពណ៌ទឹកក្រូច លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នា។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យ លុយធំចូលមកហៀរដៃនៅក្នុងរង្វង់ពីរថ្ងៃខាងមុខនេះ។
ឆ្នាំខាល៖ ពណ៌នាំសំណាងពណ៌ខៀវ នៅរង្វង់ពីរថ្ងៃខាងមុខនេះលោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរ បើលោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីឬចរចារឿងសំខាន់អ្វីមួយគឺជាឱកាសល្អបំផុតនឹងទទួលបានផ្លែផ្កាតបមកវិញឥតគណនា។
ឆ្នាំរកា៖ ពណ៌នាំសំណាងទឹកក្រូច នៅរង្វង់ពីរថ្ងៃខាងមុខនេះជាពេលវេលាមាស មានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទី រីឯអ្នករកស៊ីជួញដូរវិញក៏កាក់កបកាន់តែខ្លាំង បើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ៕