នៅថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកតោងតែចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះថាងាយផ្ទុះនូវបញ្ហាមិនល្អចោមរោមយាយីផង។ លោកអ្នកតោងតែរក្សាភាពបស្ងប់ស្ងាត់ ហើយប្រយ័ត្នប្រយែងគ្រប់រឿងទើបប្រសើរ។ អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និង ហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួនដោយអស់ប្រាក់ទុនពីខ្លួននាំសត្រូវប្រមាថមើលងាយ។ បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ បើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវរងកម្មនៅពេលគ្រាខាងមុខ៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅក្បែរខ្លួនឬនៅពីចម្ងាយថែមទៀត។ ក្រៅពីនេះសម្រាប់លោកអ្នកដែលរង់ចាំបញ្ហាទាក់ទងប្រាក់កាសរង់ចាំការងារឬរង់ចាំចម្លើយសេចក្តីស្នេហាតែងមានការឆ្លើយតបផលល្អៗមកវិញជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសមហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំផង។ ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមចំពោះគ្នាណាស់ដែរ៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ថ្ងៃនេះបើទោះបីដួងរាសីឡើងខ្ពស់ ប៉ុន្តែយ៉ាងណា លោកអ្នក ឱ្យប្រយ័ត្នក្រុមមនុស្សភេទផ្ទុយគ្នាចូលមកពាក់ព័ន្ធនាំកើតនូវបញ្ហាអាក្រក់ណាមួយឡើង។ ថ្ងៃនេះលោកអ្នកត្រូវប្រយ័ត្នប្រយែងទាំងការរស់នៅឬការប្រកបការងារនានាផងពីផលប៉ះទង្គិចនោះក៏មានច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកមានភាពស្ងប់ស្ងាត់ និង មានភាពជឿនលឿនទៅមុខសន្សឹមៗឥតមានឧបសគ្គអ្វីធំដុំនាំជួបការលំបាកក្នុងការរែកពន់នោះឡើយ។ ការបំពេញកិច្ចការវិញលោកអ្នកនៅពេលនេះគឺយកថ្ងៃល្អចុះធ្វើអ្វីមួយព្រោះថាផលល្អៗនិងហុចឱ្យជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើក ឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់។ ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ ក្នុងពេលនេះដោយសារដួងរាសីដាំក្បាលចុះ ដូចនេះលោកអ្នកងាយជួបរឿងបញ្ហាតានតឹងអារម្មណ៍ណាស់ ដូចនេះចូរប្រយ័ត្នកើតជាជម្លោះវិវាទណាមួយឡើង។ ការប្រកបការងារមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ប្រសើរជាងការច្រង៉េងច្រង៉ាង។ អ្នកប្រកបរបររកស៊ីជួញដូរនាពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយ៉ែងឱ្យបានខ្លាំងក្លាពិសេស គ្រោះចាញ់បោកគេតែម្តង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានភាពផ្អែមល្ហែមប៉ុន្មានទេពិសេសងាយកើតរឿងប្រចែប្រច័ណ្ឌខុសរឿងទៀតផង៕
ឆ្នាំម្សាញ់៖ រាសីស្រុតចុះ។ ក្នុងថ្ងៃនេះមិនថាជាស្ត្រីឬបុរសទេ លោកអ្នកអាចទទួលរងពាក្យសម្តីក្រុមមនុស្សដែលនាំឱ្យឈឺផ្សារឬមិនដូច្នេះបង្កឱ្យកើតជាម្លោះវិវាទថែមទៀត។ ក្នុងពេលនេះដោយសារដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេដូចនេះមិនគប្បីធ្វើអ្វីៗដែលសំខាន់ពេកឡើយពីព្រោះថាងាយជួបបញ្ហាមកយាយីណាស់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីមិនសូវសមដូចប្រកបទេឬអាចនិយាយបានថាប្រាក់កម្រៃរកបានគ្រាន់មួយទប់ទល់ក្នុងការចាយវាយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះ លោកអ្នក តែងកើតនូវរឿងរាវមិនពេញចិត្ត និង មានរឿងរាវតប់ប្រម៉ល់ច្រើនផង។ ការប្រកបការងារតែងកើតការរាំងស្ទះនិងពិសេសមិនសម្រេចដល់គោលដៅថែមទៀត។ បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅ ហើយសូន្យឈឹងរកតែដកដើមមកវិញមិនឃើញហើយថែមទាំងជំពាក់គេវ័ណ្ឌកថែមទៀត។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំរកូសព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ នៅថ្ងៃនេះមិនថាជាការងារ ការធ្វើអាជីវកម្ម ឬ រឿងផ្ទាល់ខ្លួនអ្វីទេគឺតែងភ្លឺថ្លានិងហុចផលល្អៗត្រឡប់មកវិញផង។ អ្នកអាជីវករទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរ ម្ល៉ោះហើយលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានចិត្តត្រជាក់គ្រប់រឿងទើបចៀសផុតផលអាក្រក់ទាំងពួងដែលចោមរោមទៅរួច។ ចំពោះបញ្ហាសំខាន់ឬបញ្ហាប្រញាប់បន្ទាន់ត្រូវតែមានការប្រយ័ត្នប្រយែងទើបមិនមានផលអាក្រក់ចោទឡើង។ លោកអ្នកត្រូវចេះពិភាក្សាជាមួយអ្នកដទៃហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរវិញជួបបញ្ហាលំបាកក្នុងការទាក់ទាញរកអតិថិជនបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមគ្រួសារគ្រាន់ធូរទៅរួច។ រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នការដើរពាសវាលកាលនាំកើតរឿងរ៉ាវអាក្រក់ណាមួយ ហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកជូតក្បាលជង្គង់៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពលូតលាស់ និងមានភាពសុខដុមប្រសើរឡើងវិញ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយធ្វើអ្វីក៏ឃើញថាតែងជឿនលឿនទៅមុខគ្រាន់គាប់ប្រសើរផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការទិញចូលលក់ចេញគ្រាន់បើ ហើយពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំច៖ រាសីស្រុតចុះ។ ការរស់នៅ លោកអ្នក មុនឱ្យនរណាម្នាក់ខ្ចីរបស់របរត្រូវប្រយ័ត្នប្រយែងទើបមិនជួបនូវបញ្ហានៅពេលក្រោយវិញត្រូវគ្រាំគ្រាចិត្ត។ នៅថ្ងៃនេះលោកអ្នកគប្បីចាត់ចែងការងារដែលនៅសេសសល់ឬការងារចាស់ពីព្រោះថាបើមិនដូច្នេះកិច្ចការថ្មីៗចូលបន្ថែមទៀតយើងមិនអាចធ្វើការដោះស្រាយបានឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរដោយសារថ្ងៃនេះដួងរាសីនៅពុំទាន់គាប់ប្រសើរទេដូចនេះធ្វើអ្វីៗត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះផលអាក្រក់ណាមួយនៅពេលក្រោយវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយនិងប្រឆាំងចំពោះគ្នាច្រើន៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកងាយទទួលផលប៉ះទង្គិចផងដែរ ម្ល៉ោះហើយបើចង់ធ្វើអ្វីគប្បីប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់កើតឡើង។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមធ្យម ហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕