នៅថ្ងៃច័ន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រយ័ត្នប្រយែង និង មើលមុខក្រោយក្រែងជួបនូវឧបសគ្គរាំងមុខពិបាកដោះស្រាយ។ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់គ្រប់រឿង ដោយមិនអាចប្រកាន់យកភាពមានះឬយកមោហៈទោសៈបានទេបើពុំនោះផលអាក្រក់តែងចាំ យាយីជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងមានការខ្សត់ខ្សោយដូច្នេះមិនគប្បីមានការលោភលន់ចង់ចំណេញច្រើនទ្បើយប្រយ័ត្នបានបាតដៃទទេវិលត្រទ្បប់មកផ្ទះវិញ។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសយាយីច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ មានភាពសោះកក្រោះដោយសារម្នាក់ៗមិនសូវបានយកចិត្តទុកដាក់ចំពោះគ្នាប៉ុន្មានទេ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយងាយភ្លាំងភ្លាត់ និង ពិសេសងាយត្រូវបានគេចោទប្រកាន់ថែមទៀត។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬចរចារឿងសំខាន់អ្វីមួយឡើយពីព្រោះថាឱកាសភ្លាត់ស្នៀងនោះមានខ្ពស់ណាស់ដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាទោះប្រឹងទាល់តែបែកញើសតែផលកម្រៃរកសឹងមិនគ្រប់ចិញ្ចឹមគ្រួសារ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការខ្វែងគំនិតនិងប្រឆាំងគ្នាមិនសូវលោះពេលនោះទេ៕
ឆ្នាំខាល៖ រាសីខ្ពស់ត្រដែត។ ការរស់នៅដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬទំនាក់ទំនងកិច្ចការងារអ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញនាពេលក្រោយផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះចេញធ្វើជំនួញទីជិតឆ្ងាយលោកអ្នកត្រូវចេះធ្វើសត្រូវឱ្យក្លាយជាមិត្ត ហើយត្រូវចេះបើកចិត្តឱ្យទូលាយដោយមិនត្រូវយកភាពឈ្នានីសដាក់ខ្លួននោះទើបអ្វីៗល្អប្រពៃបំផុត។ រីឯបញ្ហាស្នេហាប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំថោះ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកអាចប្រែប្រួលខាងអារម្មណ៍ធ្វើឱ្យអ្វីៗពេលខ្លះត្រឹមត្រូវសោះអ្នកអាចធ្វើឱ្យមានកំហុសឆ្គងឬសាងបញ្ហាដោយមិនដឹងខ្លួន។ ការប្រកបការងារ លោកអ្នកគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ៗនោះតាមយាយីដែលងាយទទួលរងជួបផលលំបាកផង។ ដួងរាសីរបស់លោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ជាសន្សឹមៗឥតមានអ្វីជាឧបសគ្គរារាំងនាំសៅហ្មងខ្លាំងក្លាឡើយគឺមានភាពសុខដុមល្អ ហើយប្រាក់ចំណូលក៏មានហូរចូលតក់ៗគ្រាន់ផ្សើមបំពង់កផង។ ការធ្វើដំណើរឆ្ងាយជិតមិនសូវសុខដុមប៉ុន្មានទេគឺជារឿយៗតែងមានក្រុមមនុស្សយាយីច្រើនគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងបង្កបញ្ហាចំពោះគ្នាឥតស្រួលចិត្តប៉ុន្មានសោះឡើយ ៕
ឆ្នាំរោង៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះទាំងស្ត្រីបុរសដំណើរជីវិតគ្រាន់គាប់ប្រសើរ ហើយធ្វើអ្វីតែងជឿនលឿនសន្សឹមៗជានិច្ច។ នៅថ្ងៃនេះមានរឿងរាវខ្លះតូចតាចអាចប្រែរីកជាធំ ហេតុនេះលោកអ្នកទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ប៉ុន្តែយ៉ាងណាផលកម្រៃក៏មិនសូវឆ្លើយតបដូចសេចក្តីប៉ងប្រាថ្នាទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។ រីឯបញ្ហាស្នេហាប្រុសស្រីមានបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើងប៉ុន្តែក៏មិនមានរឿងរាវអ្វីធំដុំគួរកត់សម្គាល់នោះដែរ៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការបំពេញការងារឱ្យប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមឬក្រុមមនុស្សក្បែរខ្លួនពីព្រោះគេអាចផ្អែមតែសម្បកក្រៅ ឯក្នុងវិញចាំតែជាក់កពន្លិចដើម្បីដណ្តើមផលប្រយោជន៍ប៉ុណ្ណោះ។ ចំណែកអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ រីឯបញ្ហាស្នេហាវិញសម្រាប់អ្នកនៅលីវទីបំផុតលោកអ្នកអាចស្វែងរកគូស្នេហ៍ជាទីពេញចិត្តហើយអ្នកទាំងពីរល្អូកល្អិននិងផ្អែមល្ហែមរហូតដល់ចាស់ទុំស្លាប់រៀងៗខ្លួនទៀតផង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើចង់ដោះស្រាយជម្លោះវិវាទយូរមកហើយ ក៏ជាការប្រសើរដែរ។ នាពេលនេះដែរដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកសម្រុកការងារ ឬធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីពេញចិត្តត្រឡប់មកវិញ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ ចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញជាក់ជាពុំខាន។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើទោះបីធ្វើអ្វីក៏អាចសម្រុកបានពេញទី ហើយពីព្រោះថាតែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលខ្លះៗអាចចិញ្ចឹមគ្រួសារផងដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំវក៖ រាសីល្អជាមធ្យម។ នាពេលនេះមានការកើតទុក្ខខ្លះសប្បាយចិត្តខ្លះ ប៉ុន្តែយ៉ាងណាការរស់នៅជួបភាពចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។ ការប្រកបការងារមានការជឿនលឿនតិចតួច ហើយពិសេសក្រុមមនុស្សចាំឈ្នានីសនោះក៏ច្រើនផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើ ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីណាស់ផង។ នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីមួយគឺតែងរាំងស្ទះញឹកញាប់ ហើយពេលវេលាមិនល្អក្នុងថ្ងៃនេះគឺម៉ោង ៧:០០-៨:៥៩វិនាទីព្រឹកនិងពេលវេលាមិនល្អមួយទៀតគឺម៉ោង៣:០០-៤:៥៩វិនាទីរសៀល។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ ប៉ុន្តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយផង។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕
ឆ្នាំច៖ រាសីខ្ពស់ត្រដែត។ ការរស់នៅឃើញថាផលលំបាកបានចាប់ផ្តើមធូរស្បើយបន្តិចវិញ ហើយបើប្រាថ្នាអ្វីក៏ឃើញថាមានលទ្ធផលមកវិញដែរ។ ក្នុងថ្ងៃនេះដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងសម្របសម្រួលការងារពីព្រោះថាផលល្អៗតែងហុចចំពោះមុខច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់ទិញទំនិញស្តុកទុកឃើញថាក៏ជាឱកាសប្រពៃណាស់ដែរ។ សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយចំពោះគ្នាប្រពៃគួរសម៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះឃើញថាមានសញ្ញាមិនសូវល្អប៉ុន្មានទេ រយៈពេលនេះដោយសារតែកើតមានការកាំរកូសនិងមានបញ្ហាចូលយាយីច្រើនបន្តិច។ នៅក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពភ្លឺថ្លាគ្រាន់គាប់ប្រសើរផងដែរ ហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាប្រុសស្រីកុំយកភាពមោហៈទោសៈដាក់ខ្លួនពីព្រោះនាំកើតជម្លោះវិវាទឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕