អ្នកកើតឆ្នាំថោះ,ឆ្លូវ,កុរ យប់នេះផ្កាយសំណាងបាននាំលាភដល់អ្នកឆាប់ៗខាងមុខនឹងជួបរឿងល្អៗ!

យោងតាមគេហទំព័រហោរាសាស្រ្តចិនចុះផ្សាយពីការទស្សទាយនិងមើលជើងលេខរបស់កំពូលគ្រូហុងស៊ុយល្បីឈ្មោះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថាអ្នកកើតឆ្នាំថោះ,ឆ្លូវ,កុរ នៅយប់នេះផ្កាយសំណាងបាននាំលាភដល់លោកអ្នក ធ្វើឲ្យឆាប់ៗខាងមុខជួបរឿងល្អៗជាច្រើន។

ឆ្នាំថោះ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះដួងរាសីនៃសំណាងលោកអ្នកល្អប្រសើរខ្លាំងណាស់ ជាឱកាសល្អក្នុងការសម្រេចចិត្ត ចរចា ឬធ្វើកិច្ចសន្យា និងការផ្លាស់ប្តូរការងារអ្វីមួយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានការទិញចូលលក់ចេញចំណេញច្រើន។ ការធ្វើដំណើរទៅទីជិតឆ្ងាយមានតែក្រុមមនុស្សល្អៗជួយជ្រោមជ្រែង ជួយយកអាសា និងគាំពារជានិច្ច។

ឆ្នាំឆ្លូវ៖ នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកអ្នកសម្បូរលុយចាយ មានយីអ៊ុនលើករាសីឡើងខ្លាំង ផុតគ្រោះស៊យអស់គ្មានសល់ មានតែលាភធំ លុយធំចូលមកជំនួសវិញ។ ការងារទាំងឡាយរីកចម្រើនទៅមុខលឿនដូចតំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃ។

ឆ្នាំកុរ៖ នៅឆាប់ៗខាងមុខនេះ លុយធំនឹងចូលមកដល់លោកអ្នក រាសីនៃសំណាងខ្ពស់ត្រដែតទទួលបានសម្បត្តិមហាសេដ្ឋីមានលាភ មានជ័យ មានលុយចូលហូរហៀរ។ ការងាររកទទួលទានគ្រប់ច្រកល្ហក ជួបតែលាភជ័យ និងប្រាក់ចូលមកគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មកណាប្រសព្វតែភាពសុខសាន្តតាមដងផ្លូវរហូត៕