នៅថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ សម្រាប់ស្ត្រីនាពេលនេះតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងពិសេសបញ្ហាក្នុងផ្ទះសម្បែងនិងករឿងរាវផ្ទាល់ខ្លួន។ ការប្រកបការងារមិនអាចប្រមាថបានទេពីព្រោះថាងាយជួបបញ្ហាជាងសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរមានការប្រកួតប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំដូច្នេះដែរ៕
ឆ្នាំឆ្លូវ៖ រាសីស្រុតចុះ។ ទាំងស្ត្រីបុរសមិនត្រូវឈ្លក់វង្វេងនឹងល្បែងស៊ីសងទ្បើយពីព្រោះនាំកើតឧបទ្រពចង្រៃដំណើរជីវិតកើតមានតែរឿងប្រទាំងប្រទើស។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ឬរឿងធំដុំបានឡើយពីព្រោះងាយជះផលអាក្រក់ឡើងជាងសព្វមួយដង។ នៅថ្ងៃនេះបើមានការប្រកបការងារតូចធំគប្បីមានការប្រយ័ត្នប្រយែងហើយត្រៀមទុកជាមុនទើបបញ្ហាអាក្រក់មិនអាចបៀតបៀនកើតឡើងទៅរួច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមក៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រូសារចូរប្រយ័ត្នកូនចៅតូចៗឬមនុស្សចាស់កើតរោគជំងឺ ពិសេសឱ្យប្រយ័ត្នបញ្ហាចំណីចំណុក។ ក្នុងថ្ងៃនេះបញ្ហាការងារនិងប្រាក់កាសមិនចោទជាបញ្ហាទេ និង បើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែងមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិចដូចនេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំថោះ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅជួបភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែង។ ក្នុងថ្ងៃនេះដែរបើលោកអ្នកមានគម្រោងការធ្វើអ្វីដែលជាកិច្ចការងារសំខាន់អាចចាប់ផ្តើមបានហើយព្រោះផ្លែផ្កាដែលហុចមកវិញក៏តែងដូចជាទីគាប់ចិត្ត។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមានបំណងចងសម្ព័ន្ធស្នេហាថ្មីថ្មោងឃើញថាជាឱកាសល្អមួយហើយ៕
ឆ្នាំរោង៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងមិនសម្រេចដូចបំណងឡើយ ហើយពិសេសងាយកើតបញ្ហាច្រើនចំពោះមុខផង។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារដែលសំខាន់ឡើយពីព្រោះថាផលមិនល្អតែងងាយកើតឡើងឱ្យឃើញណាស់។ អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការល្អប្រសើរ ហើយបើចង់ទារបំណុលពីនរណាម្នាក់ក៏ជាពេលវេលាល្អប្រពៃណាស់ដែរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង រកាំចិត្តចំពោះគ្នាបន្តិចពីព្រោះម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំម្សាញ់៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកជួបបញ្ហាមិនល្អយាយីច្រើនបន្តិចគប្បីមានការប្រយ័ត្នប្រយែង។ ក្រៅពីនេះលោកអ្នកអាចត្រូវបាត់បង់ប្រាក់កាសច្រើនថែមទៀត។ នៅថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីត្រូវដោះស្រាយគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាថាងាយកើតពីរឿងតូចតាចរីកជាធំណាស់។ អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីលេចធ្លោទេគឺបើចង់រកស៊ីជួញដូរឬធ្វើអ្វីធំដុំច្រើនតែងមិនសម្រេចជោគជ័យដូចគាប់បំណងនោះឡើយ។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំមមី៖ រាសីខ្ពស់ត្រដែត។ ដំណើរជីវិតរបស់លោកអ្នកនៅថ្ងៃនេះបានផ្លាស់ប្តូរមកល្អប្រសើរ ដដែលទេ ហេតុនេះធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញខ្លះ។ ក្រៅពីនេះការប្រកបការងារត្រូវបានចៅហ្វាយនាយ និងអ្នកគ្រប់គ្រងអាណិតស្រឡាញ់ថែមទៀត។ អ្នកជំនួញ បើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចផងដែរ៕
ឆ្នាំមមែ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតនៅតែល្អប្រសើរដដែលទេគឺអ្វីៗមានការលូតលាស់គ្រាន់ជាទីពេញចិត្ត។ សម្រាប់ថ្ងៃនេះពេលវេលាល្អរបស់លោកអ្នកគឺម៉ោង ៩:០០-១០:៥៩វិនាទី។ ការប្រកបការងារវិញបើមានទំនាក់ទំនងចរចាតែងអាចសម្រេចដល់គោលដៅនិងមិនដូច្នេះក៏គេឆ្លើយតបគ្រាន់មានក្តីសង្ឃឹមជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរបើចង់បញ្ចេញថវិការ ឬ ទិញរបស់អ្វីមួយទុកក៏តែងទទួលផលមកវិញគ្រាន់ជាទីពេញចិត្ត។ បញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើទោះបីពេលនេះជួបនូវឧបសគ្គរារាំង ប៉ុន្តែចំណងស្នេហានៅតែផ្អែមល្ហែមពុំមានការងាករេឡើយ៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងពីព្រោះថាងាយធ្លាក់តោងជាប់ខ្លួនផង។ លោកអ្នកតោងតែដឹងថាអ្វីក៏ដោយបើមានការប្រុងប្រយ័ត្ននោះផងប៉ះទង្គិចក៏តែងកើតឡើងតិចតួចដោយមិនធ្ងន់ធ្ងរនោះឡើយ។ អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកមិនទាន់មានគូគាប់ហើយចង់ទំនាក់ទំនងនរណាម្នាក់តែងជោគជ័យ៕
ឆ្នាំរកា៖ រាសីល្អជាមធ្យម។ នាពេលនេះមិនថាអារម្មណ៍ឬគំនិតមានការប្រែប្រួលច្រើន ហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ អ្នកប្រកបរបររកស៊ីជួញដូរមិនថាការជួញទីជិតឆ្ងាយជួបសេចក្តីសុខដុមដោយអាចប្រមូលភោគផលចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើន ដូចនេះត្រូវប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការប្រេះឆាផ្សះផ្សាលែងកើត៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតលោកអ្នកតែងជួបភ្លើងស្តុបពណ៌ក្រហមច្រើន និង ធ្វើអ្វីតែងរាំងស្ទះច្រើនដែរ។ ការប្រកបការងារ តែងជួបលើកំណាត់ផ្លូវរដិបរដុប ហើយពិសេសតែងងាយទទួលរងបាត់បង់ហួសពីការគិតទុកផង។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោកអ្នកធ្វើជំនួញទីជិតឆ្ងាយការរកផលកម្រៃឃើញថាមានភាពធូរស្បើយជាងមុនបន្តិចវិញ ហើយមុខរបរទៀតសោតក៏មានភាពសុខដុមប្រពៃ។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និង មានរឿងរាវឱ្យសប្បាយចិត្តផង។ ក្រៅពីនេះ ផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការបណ្តាក់ទុនចរចា ឬ ធ្វើកិច្ចសន្យាអ្វីមួយផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោតក៏ហុចផ្លែផ្កានិងសុខដុមល្អប្រពៃ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកបំផុត៕