នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារពីព្រោះថាផលល្អតែងឆ្លើយតបមកវិញជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងស្រួលចិត្ត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕
ឆ្នាំឆ្លូវ៖ រាសីល្អជាមធ្យម។ នៅសប្តាហ៍នេះលោកអ្នកមានថ្ងៃមិនល្អច្រើនជាងថ្ងៃល្អ ម្ល៉ោះហើយចូរចេះចាត់ចែងការងារ និងបញ្ហាប្រាក់កាសទើបគ្មានបញ្ហាចោទឡើង។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវសន្សឹមៗកុំបំបោល ហើយឱ្យប្រយ័ត្នសត្រូវក្បែរខ្លួនបន្តិចព្រោះគេងាយបង្កផលលំបាកដែលត្រូវរាប់រងណាស់ផង។ អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេឬការបណ្តាក់ទុនហើយមិនហុចផលអ្វីមកវិញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំខាល៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនសម្រេចដូចបំណងឡើយពោលគឺច្រើនខកបំណងច្រើនជាង។ ការប្រកបការងារលោកអ្នកទោះធ្វើអ្វីៗក៏ដោយត្រូវចេះប៉ាន់ប្រមាណ ហើយពុំត្រូវលោភលន់ទេបើមិនដូច្នេះនឹងជួបរឿងសោកសង្រេងជាក់ជាពុំខាន។ អ្នកជំនួញតូចធំឃើញថាអំឡុងពេលនេះជួបស្ថានភាពលំបាកច្រើនអ្នកខ្លះសឹងរកចំណូលផ្គត់ផ្គង់គ្រួសារមិនបានគ្រប់ឆ្នាំងបាយផង។ សម្ព័ន្ធស្នេហាកំលោះក្រមុំនឿយណាយអស់សង្ឃឹមដោយសារម្នាក់ៗពុំសូវបានយកចិត្តទុកដាក់គ្នាប៉ុន្មានឡើយ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ហេតុនេះទោះធ្វើអ្វីក៏តែងជួបប្រទះនូវបញ្ហាមិនល្អយាយី ហើយធ្វើច្រើនតែងជួបបញ្ហាច្រើនថែមទៀត។ ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។ សម្រាប់ថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តា ហើយចង់រកតាមគេក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។ រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ការរស់នៅនាថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។ ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ ក្នុងរង្វង់គ្រួសារបើលោកអ្នកមានជម្លោះវិវាទជាឱកាសល្អក្នុងការផ្សះផ្សាបំផុត។ ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេលវេលា។ ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញ ហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកបផង ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំមមី៖ រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកគប្បីចាត់ចែងឱ្យឆាប់ចប់ពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកក៏មានច្រើនជាងនេះផងដែរ។ សម្រាប់បុរសក្នុងអំឡុងពេលនេះជួបបញ្ហាតានតឹងច្រើនដូចនេះត្រូវតាំងចិត្តអត់ធ្មត់និងធ្វើចិត្តត្រជាក់ទើបប្រសើរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាការជួញធំដុំគប្បីមានការប្រយ័ត្នប្រយែងព្រោះថាងាយចាញ់បោកគេណាស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រូលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមែ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះអ្នកប្រកបការងារលោកអ្នកធ្វើអ្វីតោងតែមានចិត្តត្រជាក់ និង ប្រយ័ត្នប្រយែងទើបមិនមានបញ្ហាមិនល្អណាមួយចោទឡើង។ អ្នកប្រកបរបររកស៊ីជួញដូរវិញមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរដូចនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះណាមួយកើតឡើងជាមួយក្រុមមនុស្សនៅក្បែរខ្លួនឬសូម្បីតែមនុស្សពីចម្ងាយក្តី។ បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រើនប្រយ័ត្នកើតជម្លោះវិវាទរស់នៅមិនសុខដុម៕
ឆ្នាំវក៖ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះពេលវេលាល្អសម្រាប់លោកអ្នកធ្វើអ្វីមួយគឺម៉ោង ១១,០០ដល់១២,៥៩វិនាទីថ្ងៃ។ សម្រាប់ថ្ងៃដួងរាសីឡើងខ្ពស់ផ្តល់ផលល្អសម្រាប់លោកអ្នកទិញផ្ទះសម្បែង លេងហ៊ុន ឬចរចាអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។ ការប្រកបការងារ បើទោះបីធ្វើអ្វីក៏ដោយតោងតែលោកអ្នកអត់ធ្មត់បន្តិចពិសេសបុរសមានគ្រោះយាយី ហេតុនេះងាយជួបបញ្ហាមិនល្អជាងសព្វមួយដង។ បើអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់យឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃធំៗគ្រាន់ចិញ្ចឹមឆ្នាំងបាយធូរទៅរួច។ បញ្ហាស្នេហាកំលោះក្រមុំកុំគប្បីយកភាពរឹងមានះ ឬ ចង់យកឈ្នះចាញ់ដាក់ខ្លួនច្រើនពេកប្រយ័ត្នកើតរឿងជម្លោះវិវាទឈានចូលដល់ការបែកបាក់៕
ឆ្នាំរកា៖ រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយនាំឱ្យងាយកើតរឿងរាវតប់ប្រម៉ល់ និងមានបញ្ហារត់ចូលច្រើន។ សម្រាប់ពេលវេលាមិនល្អក្នុងការសម្រេចចិត្តអ្វីមួយគឺម៉ោង ៧:០០- ៨:៥៩វិនាទីព្រឹក។ ការប្រកបការងារមានភាពប្រទាំងប្រទើស ហើយតែងជួបនូវបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីពុំសូវចុះសម្រុងគ្នាប៉ុន្មានទេ ហើយពិសេសងាយកើតរឿងរាវពាក្សសម្តីធ្ងន់ស្រាលដល់គ្នាផង៕
ឆ្នាំច៖ រាសីល្អជាមធ្យម។ ក្នុងដំណើរជីវិតរបស់មនុស្សយើង ពេលខ្លះមានបញ្ហាច្រើន មានបញ្ហាតិច ឬបើពុំមានបញ្ហាសោះនោះគឺពុំអាចមានឡើយ។ និយាយរួមគ្រាន់តែអ្នកខ្លះមានបញ្ហាច្រើននិងតិចប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ឱ្យយើងចេះដោះស្រាយនិងតស៊ូជាមួយវាទើបជាការល្អប្រពៃបំផុត។ ដោយឡែកនៅថ្ងៃនេះវិញផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរការទាំងកិច្ចការងារនិងដំណើរការទាក់ទងនឹងបញ្ហាប្រាក់កាស។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬប្តូរមុខរបរថ្មីជាឱកាសប្រពៃមួយដែរព្រោះអាចមានការជឿនលឿនគ្រាន់គាប់ប្រសើរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់អាចមានក្រុមមនុស្សភេទផ្ទុយគ្នាចាប់អារម្មណ៍ពិសេសអាចក្លាយជាគូគាប់ទៀតផង៕
ឆ្នាំកុរ៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬធ្វើអ្វីមួយដែលធំដុំឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងជាងសព្វមួយដង។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតលើកំណាត់ផ្លូវរដិបរដុបនិងប្រទាំងប្រទើសច្រើនហើយទាល់តែចេះប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់អ្វីយាយីកើត។ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗ មានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕