នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣នេះ គេហទំព័រហោរាសាស្រ្ដចិនបានចុះផ្សាយពីរាសីប្រចាំថ្ងៃនៃអ្នកដែលកើតឆ្នាំទាំង១២ថា៖
ឆ្នាំជូត៖ រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកបានស្តាប់រឿងរាវមិនល្អឬបានទទួលរឿងរាវអាក្រក់មិនត្រូវមានចិត្តក្តៅឡើយដោយធ្វើមិនដឹងមិនឮខ្លះទើបសុខស្រួលខ្លួន។ ការប្រកបការងារលោកអ្នកត្រូវឈរលើជំហខ្លួនឯង ហើយមិនត្រូវពឹងផ្អែកលើគេច្រើនពេកឡើយបើពុំនោះផលលំបាកពិតជាកើតនៅពេលក្រោយជាក់ជាពុំខាន។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការជួញទីជិតឆ្ងាយជួបតែរឿងប្រទាំងប្រទើសច្រើននាំឱ្យទុក្ខលំបាកផ្លូវចិត្តមិនតិចឡើយ។ រីឯសេចក្តីស្នេហាប្រុសស្រីបើមានរឿងរាវជម្លោះវិវាទលុកលុយលោកអ្នកត្រូវចេះកាត់បន្ថយជម្លោះវិវាទទៅវិញទើបប្រពៃបំផុត៕
ឆ្នាំឆ្លូវ៖ រាសីខ្ពស់ត្រដែត។ ការរស់នៅមានភាពសុខដុមនិងមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់។ ក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងកើតវាលកាលត្រជាក់ត្រជុំណាស់ដែរ។ នៅថ្ងៃនេះបើលោកអ្នកបានសម្រេចចិត្តអ្វីមួយល្អប្រសើរពីមុនមកឃើញថាតែងផ្តល់ផលល្អនឹងហុចជាផ្លែផ្កាឱ្យឃើញទៀតផង។ អ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំខាល៖ រាសីល្អជាមធ្យម។ ការរស់នៅថ្ងៃនេះស្ត្រីត្រូវយកចិត្តទុកដាក់ថែទាំកូនចៅនិងផ្ទះសម្បែងទើបមិនកើតមានរឿងរាវប្រទាំងប្រទើសណាមួយឡើង។ ការប្រកបការងារមានការជឿនលឿនទៅមុខសន្សឹមៗតែការកើតជម្លោះនោះក៏ងាយផ្ទុះដែរលោកអ្នកគប្បីប្រយ័ត្នប្រយែង។ អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលំនឹងល្អពោលគឺការរកផលចំណូលលោកអ្នកអាចរកបានគ្រាន់បំពេញក្រពះផង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីភ្លើតភ្លើនហួសព្រំដែនប្រយ័ត្នរែកពន់ទុក្ខសោកមកវិញហើយនាំមានវិបត្តិទៅគ្រាក្រោយ៕
ឆ្នាំថោះ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារងាយកើតជម្លោះវិវាទដោយពាក្យសម្តីណាស់ ហើយត្រូវប្រយ័ត្នប្រយែងការនិយាយទៅកាន់គ្នាបន្តិចទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។ នៅថ្ងៃនេះបញ្ហាការងារនិងសុខភាពមិនចោទជាអ្វីលំបាកក្នុងការរែកពន់ទេព្រោះថាបើមានការឈ្មុសឈ្មុលតែងជួបសេចក្តីសម្រេចដូចគាប់បំណង។ ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតឹងណាស់ដែរ។ សម្ព័ន្ធស្នេហាកំលោះក្រមុំកុំនាំគ្នាដើរលេងពាសវាលកាលប្រយ័ត្នកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំរោង៖ រាសីខ្ពស់ត្រដែត។ ការរស់នៅដែលធ្លាប់តែមានបញ្ហា និងរឿងរាវយាយីថ្ងៃនេះមានការស្ងប់ស្ងាត់វិញខ្លះ ហើយបើមានការពឹងពាក់អ្នកដទៃជួយដោះស្រាយក៏តែងមានក្រុមមនុស្សអាណិតជួយយកអាសារដែរ។ នៅថ្ងៃនេះមិនថាការងារឬកិច្ចការតូចធំដែលលោកអ្នកបំពេញតែងងាយទទួលផលនិងហុចផ្លែផ្កាមកវិញផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលប្រមូលមកវិញមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេនិងស្រួលមិនស្រួលត្រូវចំណាយកម្លាំងឥតអំពើ។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំម្សាញ់៖ រាសីខ្ពស់ត្រដែត។ សម្រាប់ស្ត្រី ត្រូវព្យាយាម និង ពិសេសបើមានបញ្ហា ឧបសគ្គ ចំពោះមុខត្រូវអត់ធ្មត់ តស៊ូ ទើបគ្មានជួបពាក្យថាសោកស្តាយឬខកបំណងនាគ្រាខាងមុខ។ នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកពេញទីពីព្រោះថាផ្លែផ្កាហុចមកវិញគ្រាន់ជាទីពេញចិត្ត។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញប្រៀបបានដូចជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកម្ចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួល ហើយបើមានជម្លោះវិវាទជាពេលល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំមមី៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើ្វអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូចេះត្រៀមទប់ទល់ឱ្យល្អទើបគ្មានបញ្ហាចោទឡើង។ នៅថ្ងៃនេះបើលោកអ្នកបានស្តាប់រឿងមិនល្អឬដំណឹងអាក្រក់អ្វីមួយមិនត្រូវមានចិត្តក្តៅឡើយត្រូវអត់ធ្មត់ធ្វើមិនដឹងមិនឮខ្លះទើបប្រសើរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះការជួញទីជិតឆ្ងាយលាភប្រាក់កាសពុំមានសម្បូរទេ ដូច្នេះទាល់តែ លោកអ្នក ខិតខំខ្លាំងទើបរកប្រាក់ចំណូលគ្រប់គ្រាន់ចិញ្ចឹមគ្រួសាររស់។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ឈ្នះចាញ់និងរឹងមានះច្រើន៕
ឆ្នាំមមែ៖ រាសីល្អជាមធ្យម។ ការរស់នៅលោកអ្នកធ្វើដំណើរទីជិតឆ្ងាយទោះ ពុំមានអ្វីជាឧបសគ្គពិតមែនក្តីតែលោកអ្នកមិនត្រូវសេពគប់គ្រឿងស្រវឹងឡើយ ពីព្រោះងាយជួបរឿងរាវអាក្រក់ជាងសព្វមួយដង។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ម្ល៉ោះហើយនៅពេលនេះបើមានកិច្ចការតូចធំអាចសម្រុកពេញទីបានហើយ ពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។ អ្នកប្រកបរបររកស៊ីជួញដូរវិញ នៅថ្ងៃនេះមានការរីកដុះដាលគ្រាន់គាប់ប្រសើរ ហើយការជួញទីជិតឆ្ងាយតែងហុចផលមកវិញជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំវក៖ រាសីស្រុតចុះ។ នៅថ្ងៃនេះមានការផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែយ៉ាងណាបើលោកអ្នកចេះដោះស្រាយឬមានការប្រយ័ត្នប្រយែងនោះបញ្ហាមិនល្អក៏មិនអាចចូលមកយាយីកើតឡើយ។ ការប្រកបការងារងាយជួបនូវបញ្ហាលំបាក និង សូវចុះសម្រុងជាមួយអ្នកដទៃផង។ សម្រាប់ថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរផលចំណូលឃើញថាមានការជឿនលឿនទៅមុខគួរសម ឯផលកម្រៃគ្រាន់ជាទីពេញចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខ ប៉ុន្តែក៏ងាយថយក្រោយផងដែរ៕
ឆ្នាំរកា៖ រាសីខ្ពស់ត្រដែត។ ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់។ នៅថ្ងៃនេះមានជោគសិរី ហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តផង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប ។ រីឯសេចក្តីស្នេហាកំលោះក្រមុំបើទើបតែស្គាល់គ្នាហើយចង់ទំនាក់ទំនងតែងមានភាពជឿនលឿនទៅមុខគួរសម៕
ឆ្នាំច៖ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយច្រើនរាំងស្ទះ និង ជួបបញ្ហាលំបាកច្រើនចំពោះមុខ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយកើតបញ្ហាមិនល្អជះមកវិញនៅពេលក្រោយណាស់ផងដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាសទាំងពួងទៅរួច៕
ឆ្នាំកុរ៖ រាសីល្អជាមធ្យម។ ក្នុងរង្វង់គ្រួសារមានការចាប់កំហុសគ្នាច្រើន ហើយទាល់តែចេះអត់ឱនឱ្យគ្នាទើបគ្មានបញ្ហាចម្រូងចម្រាសកើតឡើង។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងមានការជឿនលឿនទៅមុខដែរ។ សម្រាប់ការប្រកបរបររកស៊ីជួញដូរទោះធ្វើជំនួញអ្វីក៏តែងផ្តល់ផលល្អ និង មានការចម្រើនលូតលាស់ដោយទទួលផលសម្រេចជាទីពេញចិត្តផង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើររកាំចិត្តច្រើន ម្ល៉ោះហើយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕